ads
(Khmer) លោក Didier Deschamps ប្រកាសចុះចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិបារាំង
08-January-2025

(Khmer) លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិដែលបម្រើការយូរបំផុតរបស់ប្រទេសបារាំង នឹងមិនបន្តកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅឆ្នាំ២០២៦ នោះទេ។ លោក Deschamps បានដឹកនាំក្រុមជម្រើសជាតិបារាំងតាំងពីឆ្នាំ២០១២ ជាមួយនឹងជោគជ័យជាច្រើនក្នុងអំឡុងពេលកាន់តំណែងរបស់គាត់។

សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់បំផុតរបស់លោក Deschamps គឺការដឹកនាំប្រទេសបារាំងឱ្យឈ្នះការប្រកួត World Cup ឆ្នាំ២០១៨។លោក​ក៏​បាន​ដឹក​នាំ​ក្រុម​ឲ្យ​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ ២០២២។ លើសពីនេះទៀតលោក Deschamps ក៏បានដឹកនាំក្រុមជម្រីសជាតិបារាំងឈ្នះពាន UEFA Nations League ឆ្នាំ ២០២១។

ការសម្រេចចិត្តរបស់លោក Deschamps ក្នុងការចុះចេញពីតំណែង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នឹងនាំមកនូវការបញ្ចប់នូវជំពូកដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់បារាំង៕

ប្រភព៖ Reuters

 

ads