(Khmer) ប្រភពជាច្រើនបានរាយការណ៍ថា Mateo Kovacic កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ទៅ Man City ។ កីឡាករក្រូអាតគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលល្អជាងក្នុងរដូវកាលនេះ ហើយគាត់ច្បាស់ណាស់ថាគាត់មិនស្លាប់ក្រឡាដូចកីឡាករដទៃទៀតទេ។
ដូច្នេះហេតុអ្វីបានជា Chelsea នឹងលក់គាត់? កាសែត The Athletic បានបង្ហាញមូលហេតុខាងក្រោម៖
វាជាការផ្ដល់ភាពយុត្តិធម៌ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លិប៖ Chelsea ត្រូវការតុល្យភាពបញ្ជីចំណូលចំណាយ បន្ទាប់ពីពួកគេបានចំណាយប្រាក់ជាង 600 លានផោនក្នុងទីផ្សារដោះដូរកីឡាករពីរលើកកន្លងមក។ ការទទួលបានតម្លៃដ៏សមរម្យមួយពីការលក់គាត់ ត្រូវបានគេរាយការណ៍ថាចន្លោះពី 30 លានផោនទៅ 40 លានផោន ខណ៖ដែលគាត់ជាកីឡាករនៅសល់កុងត្រារយៈពេលមួយឆ្នាំទៀត ដែលនោះច្បាស់ណាស់ថាវាគឺជាកិច្ចព្រមព្រៀងដ៏ល្អ។
លើសពីនេះ Kovacic គឺជាអ្នករកចំណូលបានច្រើនបំផុតក្នុងក្រុម ដូច្នេះការបិទបញ្ជីប្រាក់ឈ្នួលពីគាត់នឹងមានប្រយោជន៍ផ្នែកហិរញ្ញវត្ថុរបស់ក្លិប។
ការកសាងប្រព័ន្ធខ្សែបម្រើថ្មី។ ក្រុមតោខៀវ Chelsea មានកីឡាករលើសតម្រូវការ ហើយពួកគេត្រូវការលក់កីឡាករដើម្បីកាត់កង។ Chelsea ចង់បង្កើតខ្សែបម្រើថ្មីរបស់ពួកគេជាមួយ Enzo Fernandez ដូច្នេះគ្មាននរណាម្នាក់មានសុវត្ថិភាពទេ។
កត្តាអាយុជារឿងមួយដែលត្រូវគិត៖ នៅអាយុ 29 ឆ្នាំ Kovacic មិនក្មេងទៀតទេ។ តម្លៃ £៣០ឬក៏៤០លានផោនគឺជាតម្លៃដ៏ល្អបំផុតដែលអ្នកអាចទទួលបានសម្រាប់កីឡាករអាយុកម្រិតនេះ ដូច្នេះហេតុអ្វី Chelsea ត្រូវបដិសេធសំណើនេះ?
គុណភាពក្រុម៖ ថ្វីត្បិតតែជាកីឡាករដែលល្អសមរម្យ និងបានបង្ហាញខ្លួនចំនួន 221 លើកអំឡុងពេលគាត់នៅChelsea ប៉ុន្តែ Kovacic មិនដែលក្លាយជាកីឡាករសំខាន់ដូច Kante និង Jorginho នោះទេ។ ការបាត់បង់គាត់នឹងមិនមានគ្រោះថ្នាក់ខ្លាំងចំពោះ Chelsea នោះទេ។