(Khmer) ពានរង្វាន់ Africa Cup of Nations សម្រាប់ឆ្នាំ២០២៤នេះត្រូវគេហៅថា Total Energies Africa Cup of Nations ដោយសារហេតុផលការឧបត្ថម្ភរបស់ក្រុមហ៊ុនប្រេងឥន្ធនៈTotal ឬហៅតាមបែបសាមញ្ញថា AFCON ឬ CAN ។ វាគឺជាការប្រកួតបាល់ទាត់របស់សមាគមអន្តរជាតិដ៏សំខាន់នៅអាហ្វ្រិក។
វាត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៧។ចាប់តាំងពីឆ្នាំ ១៩៦៨ ត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ។នៅឆ្នាំ២០១៣ប្តូទៅឆ្នាំសេស ហើយត្រលប់ទៅឆ្នាំគូវិញនៅឆ្នាំ ២០២២។ ក្នុងការប្រកួតលើកដំបូងក្នុងឆ្នាំ១៩៥៧ មានតែ៣ប្រទេសដែលចូលរួមគឺអេហ្ស៊ីប ស៊ូដង់ និងអេត្យូពី។
អ្នកដែលកំពុងកាន់កាប់ពានរង្វាន់នាពេលបច្ចុប្បន្ននេះគឺប្រទេសសេណេហ្គាល់ បន្ទាប់ពីបានយកឈ្នះប្រទេសអេហ្ស៊ីបកាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី ៤-២ ក្រោយប្រកួតស្មើ០-០។
ចំពោះប្រទេសដែលជាប់ពានរង្វាន់នេះច្រើនជាងគេគឺអេហ្ស៊ីបមានចំនួន៧ដងគឺឆ្នាំ១៩៥៧-៥៩-៨៦-៩៨-២០០៦-និង២០១០ព្រមទាំងចំណាត់ថ្នាក់លេខ២បីដងដែរគឺឆ្នាំ ១៩៦២ ២០១៧និង២០២១។ ប្រទេសកាំមេរ៉ូន ឈរលំដាប់លេខ២ ធ្លាប់គ្រងតំណែងជើងឯកចំនួន៥ដងនៅឆ្នាំ ១៩៨៤-៨៨ ២០០០-០២ ២០១៧។
ចំណែកប្រទេសចំណាត់ថ្នាក់លេខ៣បានទៅលើ ហ្គាណាឈ្នះបីដង( ១៩៦៣-៦៥-៧៨-៨២)។ប្រទេសនីហ្សេរីយ៉ាបីដងគឺ ( ១៩៨០-៩៤-២០១៣)។កូតឌីវ័រ ២ដងគឺ( ១៩៩២-២០១៥) អាល់ហ្សេរី ២ដងគឺ( ១៩៩០-២០១៩) សាធារណរដ្ឋកុងហ្គោ២ដងដែរគឺ( ១៩៦៨-៧៤)។
ក្រៅពីនេះប្រទេសដែលធ្លាប់ជាប់ជើងឯកម្តងគត់រួមមានៈទុយណេស៊ី(២០០៤) ស៊ូដង់(១៩៧០) សេណេហ្គាល់ (២០២១)អេត្យូពី (១៩៦២) មារ៉ុក(១៩៧៦)អាហ្វ្រិកខាងត្បូង(១៩៩៦)និងកុងហ្គោ(១៩៧២)។
សម្រាប់ការប្រកួតនៅឆ្នំានេះគឺត្រូវធ្វើនៅប្រទេសកូតឌីវ័រ ចាប់ពីថ្ងៃទី ១៣ មករា ដល់ថ្ងៃទី ខែកុម្ភៈ២០២៤មាន២៤ប្រទេសចូលរួមបែងចែកជា៦ពូលពីA-F។ ក្នុងមួយពូលមាន៤ប្រទេសចូលរួម ហើយប្រកូួតបើកឆាកដំបូង គឺក្រុមជម្រើសជាតិម្ចាស់ផ្ទះ Ivory Cost ប៉ះ Guines- Bissau វេលាម៉ោង៣រាត្រីថ្ងៃសៅរ៍ទី១៤មករា ៕