(Khmer) នៅលើពិភពលោកនេះក្លិបបាល់ទាត់ដែលឈ្នះពានច្រីនជាងគេគឺ Al Ahly របស់ប្រទេសអេហ្ស៊ីប។ សម្រាប់រដូវកាលនេះ ពួកគេកំពុងនាំមុខក្នុងតារាង ខណៈដែលឆ្នាំទៅមិញគេជាម្ចាស់ជើងឯកអេហ្ស៊ីប Premier League។ ក្លិបនេះត្រូវបានបង្កីតឡីងនៅឆ្នាំ ១៩០៧ គិតមកទល់ពេលនេះមានអាយុកាល១១៧ឆ្នាំ។ ក្លិប Al Ahly បានឈ្នះពានសរុបចំនួន ១២៣ ច្រីនជាងគេដែលក្នុងនោះរួមមានពានជើងឯកអេហ្ស៊ីប Premier League ចំនួន ៤៣ដង, Egypt Cups ៣៩ដង, CAF Champions Leagues ១២ដង, Egyptian Super Cups ១៤ដង, CAF Super Cups ៨ដង និង African Cup Winners’ Cups ៤ដង។
ចំណែកឯក្លិបឈរចំណាត់ថ្នាក់ទី ២ គឺ Celtic ( ស្កុតឡែន) ចំនួន១១៩ ទី៣ ក្លិប Rangers ( ស្កុតឡែន) ១១៨ដង ទី៤ ក្លិប Atletico Penarol (អ៊ុយរ៉ូហ្គាយ) ១១៧ដង ទី៥ ក្លិប Nacional ( ស្កុតឡែន) ១១៦ និងទី ៦ ក្លិប Real Madrid (អេស្ប៉ាញ) ចំនួន ១០២។ ដោយឡែកក្លិបបិសាចក្រហម Manchester United ស្ថិតនៅចំណាត់ថ្នាក់ទី ១៤ ឈ្នះពាន៦៨នៅពីក្រោម Juventus ៧១ ក្លិប Ajax ៧៣ ក្លិប Olympiakos ៨០ ក្លិប Bayern Munich ៨៣ ក្លិប Al Faisay ៨៤ ក្លិបPorto ៨៥ ក្លិបBenfica ៨៥ និងក្លិប FC Barcelona ៩៨ ជាដើម៕