(Khmer) ខ្សែការពារ Kurt Zouma របស់ West Ham United នឹងជៀសផុតពីការស៊ើបអង្កេតពីសំពាក់ក្រុមប៉ូលីស ទោះបីជាបែកធ្លាយវីដេអូ ដែលបានបង្ហាញថា រូបគេបានវាយ ដេញទាត់ធាកើឆ្មារបស់គេបីដងក៏ដោយ។
កាលពីម្សិលមិញនេះ មានការបែកធ្លាយវីដេអូមួយពី Zouma ដែលបានប្រើអំពើហិង្សាលើសត្វឆ្មា តាមរយៈការធាក់ផង និង ទះសត្វ ដ៏គួរឲ្យអាណិតមួយនេះ ដោយគ្មានមូលហេតុច្បាស់លាស់។
យ៉ាងណាក្តីក្រោយបែកធ្លាយវីដេអូហិង្សាលើសត្វឆ្មា Zouma ក៏បានចេញមុខសុំទោសជាសាធារណៈ ហើយ រូបគេក៏បានសន្យាថានឹងមិនឲ្យរូបភាពបែបនេះកើតឡើងម្តងទៀតឡើយ។ លើសពីនេះទៀតសោត ករណីខាងលើនឹងមិនមានការរស៊ើបអង្កេតពីសំណាក់ក្រុមប៉ូលីសឡើយ ហើយការពិន័យណាមួយក៏គ្មានឡើយ៕
ប្រភព៖ Sportbible