ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាជាតិ
០៧-កុម្ភៈ-២០២៥
(English) Liverpool ទម្លាក់ Spurs ទ្បើងទៅជួប Newcastle នៅវគ្គផ្តាច់ព្រ័ត្រក្នុងពាន EFL Cup

(English) ក្រុមហង្សក្រហម Liverpool ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី ៣ របស់ប្រទេសអង់គ្លេស EFL Cup (Carabao Cup) បន្ទាប់ពីយកឈ្នះលើ Tottenham Hotspur ដោយបញ្ចប់លទ្ធផល ៤-០ នៅឯកីទ្បដ្ឋាន Anfield សម្រាប់ការប្រកួតជើងទី ២ កាលពីយប់មិញ។ ខណៈដែលជើងទី ១ ក្រុម Tottenham Hotspur បានយកឈ្នះលើ Liverpool ក្នុងដី (កីទ្បដ្ឋាន Tottenham Hotspur Stadium Limited) ដោយបញ្ចប់លទ្ធផល ១-០ មានន័យថាសរុបលទ្ធផលទាំងពីរគឺ ៤-១។

លទ្ធផលបែបនេះបានធ្វើឱ្យក្រុម Liverpool ស្ថិតនៅក្រុមការដឹកនាំរបស់លោក Arne Slot ត្រូវប៉ះគ្នាជាមួយនឹងក្រុមសារិកាព្រៃ Newcastle United ដែលយកឈ្នះលើ Arsenal ក្នុងលទ្ធផលសរុបទាំងពីរជើងគឺ ៤-០ ឯណោះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើ ត្រូវបានលេងតែ ១ ជើងប៉ុណ្ណោះនៅឯកីទ្បដ្ឋានជាតិអង់គ្លេស (Wembley Stadium) នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ គួរបញ្ជាក់ថា Liverpool គឺជាក្រុមទី ១ នៅអង់គ្លេសដែលឈ្នះពានរង្វាន់ EFL Cup (Carabao Cup) ច្រើនជាងគេបង្អស់ ពោលគឺរហូតដល់ ១០ ដងឯណោះ ខណៈដែលក្រុម Manchester City ៨ដង, Manchester United ៦ដង, Chelsea និង Aston Villa ៥ ដងដូចគ្នាផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-កុម្ភៈ-២០២៥
(English) Ronaldo អះអាងថារូបគេជាកីឡាករល្អបំផុតមិនធ្លាប់មាន

(English) នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អេស្ប៉ាញ La Sexta ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមានវ័យ ៤០ ឆ្នាំបាននិយាយថា៖ «ទោះបីជាខ្ញុំមិនប្រើជើងឆ្វេងក៏ដោយ ប៉ុន្តែខ្ញុំស្ថិតក្នុងលំដាប់កំពូលកីឡាករទាំង ១០ ក្នុងប្រវត្តិសាស្ត្រសម្រាប់ការស៊ុតបាល់បញ្ចូលទីដោយជើងឆ្វេង។ តួលេខទាំងនេះគឺបង្ហាញថាខ្ញុំគឺជាកីឡាករបំផុតមិនធ្លាប់មាន។គិតមកទល់ពេលនេះគាត់ស៊ុតបញ្ចូលទីសរុបាន ៩២៣គ្រាប់»។ Ronaldo បន្តថា៖ «ខ្ញុំលេងបានល្អជាមួយក្បាលរបស់ខ្ញុំ ខ្ញុំទាត់បាល់ហ្វ្រីឃីកបានល្អ ខ្ញុំលឿន ខ្ញុំខ្លាំង ខ្ញុំពូកែលោត… ខ្ញុំមិនដែលឃើញអ្នកណាល្អជាងខ្ញុំទេ»។

កីទ្បាករសញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​មាន​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​បុរស រួម​ទាំង​ការ​បង្ហាញ​ខ្លួន​ច្រើន​បំផុត​ដែល​ស៊ុត​បាន​២១៧​គ្រាប់ និង​ស៊ុត​បញ្ចូលទីបាន​ច្រើន​បំផុត​១៣៥។ រូបគេក៏ធ្លាប់បាននិយាយច្រើនដងហើយថា៖ រូបគេត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដេីម្បីក្លាយជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ នៅពេលណាដែលគេសួរអំពីថាតើកីឡាករណាល្អជាងគាត់? រូបគេតែងតែសរសើរ Messi កីឡាករអាហ្សង់ទីន ប៉ុន្តែរូបគេបានបញ្ចប់ការសន្ទនាដោយប្រកាន់យកខ្លួនគេ។ ការអត្ថាធិប្បាយថ្មីៗបំផុតរបស់ Ronaldo បានជំរុញឱ្យមានប្រតិកម្មមួយចំនួននៅក្នុងពិភពបាល់ទាត់។

Javier Mascherano អតីតមិត្តរួមក្រុម Messi និងគ្រូបង្វឹកបច្ចុប្បន្នរបស់រូបលោកនៅ Inter Miami បាននិយាយថា ខ្ញុំមានគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយវាមិនដូច្នោះទេ។ ខ្ញុំមានការគោរពច្រើនចំពោះ Cristiano ហើយខ្ញុំមិនចាំបាច់វិភាគយោបល់របស់រូបគេទេ។ នេះវាគ្រាន់ជាអ្វីដែលរូបគេគិត៕

Thumbnail
ព័ត៌មានកីឡាជាតិ
០៦-កុម្ភៈ-២០២៥
(English) Newcastle United ទម្លាក់ Arsenal ចេញពី EFL ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ

(English) ក្រុមសារិកាព្រៃ Newcastle United បានទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់អង់គ្លេសលំដាប់ទី ៣ គឺ English League Cup បន្ទាប់ពីយកឈ្នះលើ Arsenal នាការប្រកួតជើងទី ២ ក្នុងលទ្ធផល ២-០ នៅឯកីទ្បដ្ឋាន St. James’ Park កាលពីយប់មិញុ។ ជាការពិតណាស់ ក្រុម Newcastle United ដែលស្ថិតនៅក្រោមការចង្អុលបង្ហាញរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេសវ័យ ៤២ ឆ្នាំគឺលោក Eddie Howe កាលពីជើងទី ១ នៅឯកីទ្បដ្ឋាន Emirates ក៏បានយកឈ្នះលើ Arsenal ក្នុងលទ្ធផល ០-២ ផងដែរ។ ដូច្នេះហើយ សរុបទាំងពីរជ់ើង ក្រុមរបស់លោក Eddie Howe បានយកឈ្នះលើ Arsenal របស់លោក Mikel Arteta រហូតដល់ ៤-០ ឯណោះ។

នេះក៏ជាលើកទី ៦ ផងដែរ សម្រាប់ក្រុម Newcastle ដែលបានទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះ ក្រោយពីបរាជ័យ ៥ លើករួចមក ចាប់តាំងពី ឈ្នះ Manchester City  ៣-១ នៅផ្តាច់ព្រ័ត្រក្នុងពានលំដាប់ទី២ FA Cup កាលពីរដូវកាលឆ្នាំ១៩៥៤-៥៥ មក។ គួរជម្រាបថា ជាមួយនឹងការទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះ  ក្រុម Newcastle United នឹងត្រូវរង់ចាំអ៊ុតមើលក្រុមដែលឈ្នះរវាង Tottenham Hotspur ឬក៏ Liverpool ដែលជាក្រុមជើងឯករង កាលពីរដូវកាលមុន ដោយប្រកួតជើងទី ២ នារាត្រីនេះ ខណៈដែលជើងទី ១ ក្រុមរបស់លោក Ange Postecoglou បានយកឈ្នះលើក្រុមរបស់លោក Arne Slot ក្នុងលទ្ធផល ១-០ កន្លងទៅផងដែរ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៦-កុម្ភៈ-២០២៥
(English) Shopee Cup៖ ពូល A រកឃើញ ២ ក្រុមទ្បើងទៅវគ្គ ៤ ក្រុមចុងក្រោយហើយ

(English) ក្រោយពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A នៅទីបំផុត​រកឃើញ​ក្រុម​ដែល​អាច​ឡើងទៅវគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Club Championship ឆ្នាំ២០២៤ កាលពីយប់មិញ។ ក្នុងនោះក្រុម BG Pathum United (ថៃ) និង PSM Makassar (ឥណ្ឌូនេស៊ី) បានទ្បើងទៅវគ្គបន្ត ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀង (កម្ពុជា), Terengganu FC (ម៉ាឡេស៊ី), Dong A Thanh Hoa FC (វៀតណាម) និង Shan United (ភូមា) សុទ្ធតែធ្លាក់ចេញពីពានរង្វាន់ខាងលើនេះ។

BG Pathum United បានបញ្ចប់ចំណាត់ថ្នាក់លេខ ១ ដោយមាន ១១ ពិន្ទុ ខណៈដែល PSM Makassar ជាក្រុមលេខ ២ ដោយមាន ១០ ពិន្ទុ។ ដូច្នេះហើយ ក្រុមលេខ ១ នៅក្នុងពូល A នឹងត្រូវប៉ះគ្នាជាមួយក្រុមលេខ ២ នៅក្នុងពូល B ខណៈដែល Cong An Hanoi FC (វៀតណាម) ដែលជាក្រុមស្ថិតនៅក្នុងពូល B ក៏បានកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះផងដែរ បន្ទាប់ពីពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដោយមាន ១២ ពិន្ទុ និង Buriram United (ថៃ) ជាក្រុមលេខ ២ ដែលមាន ៧ ពិន្ទុ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតចុងក្រោយ នៃពានរង្វាន់ ASEAN Club Championship ឆ្នាំ២០២៤ នាវគ្គសន្សំពិន្ទុនៅក្នុងពូល B ក្រុម Buriram United (ថៃ) ប៉ះ Kuala Lumpur City (ម៉ាឡេស៊ី) , Cong An Ha Noi ) (វៀតណាម) ប៉ះ Borneo (ឥណ្ឌូនេស៊ី) និង Kaya (ហ្វីលីពីន) ប៉ះ Lion City (សិង្ហបុរី) នាថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ផងដែរ៕

Thumbnail
ព័ត៌មានកីឡាជាតិ
០៦-កុម្ភៈ-២០២៥
(English) CPL៖ សប្តាហ៍ទី២០ សៀង ចន្ធា នៅតែជាកីទ្បាករខ្មែរស៊ុតបញ្ចូលទីច្រើនជាងគេ

(English) គិតត្រឹមសប្តាហ៍ទី២០ ខ្សែប្រយុទ្ធ សៀង ចន្ធា របស់ក្លិបបឹងកេត នៅតែបន្តឈរឈ្មោះក្នុងនាមជាកីទ្បាករខ្មែរក្នុងតារាង Top Scorers នៃការរកគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលកម្ពុជា Cambodia Premier League សម្រាប់រដូវកាល ២០២៤-២៥។

សៀង ចន្ធា ដែលមានវ័យ ២២ ឆ្នាំខាងលើ ឆ្លងកាត់ការលេង ១៨ ប្រកួតនៅក្នុងលីគកំពូលកម្ពុជា Cambodia Premier League រូបគេបានក្លាយជាកីទ្បាករខ្មែរទី ១ ដែលរកគ្រាប់បាល់ច្រើនជាងគេ ពោលគឺគិតមកត្រឹមពេលនេះរូបគេរកបាន៩គ្រាប់ទៅហើយ។ ចន្ធា នៅតែបន្តឈរឈ្មោះក្នុងតារាង Top Scorers កំពូលអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងនាមជាកីទ្បាករខ្មែរនៅចំណោមកីទ្បាករ ៤ នាក់ទៀត ដែលអាចរកគ្រាប់បាល់ចាប់ពី ៥ ទ្បើងទៅ មកពីក្លឹបផ្សេងគ្នាទាំង ១១ ក្នុងលីគកំពូលកម្ពុជា រួមមាន៖

១- សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៩ គ្រាប់

២- ស រតនា របស់ក្លិបវិសាខា រកបាន ៨ គ្រាប់

៣- កាន់ ម៉ូ របស់ក្លិបវិសាខា រកបាន ៦ គ្រាប់

៤- ហៅ សុខ​ណេត របស់ក្លិប អាយអេសអាយ រកបាន ៦ គ្រាប់

៥- ម៉ាត់ ណូរ៉ុន របស់ក្លិបបឹងកេត រកបាន ៦ គ្រាប់ផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-កុម្ភៈ-២០២៥
(English) VAR បង្កកំហុសចំនួន ១៣ លើកនៅ EPL រដូវកាលនេះ តិចជាងលើកមុន

(English) យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា៖ ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) ត្រូវបានរកឃើញថាបានបង្កកំហុសចំនួន ១៣ លើកនៅក្នុងក្របខណ្ឌ English Premier League នារដូវកាលនេះ តិចជាងកាលរដូវកាលមុន ដែលមានចំនួន ២០ លើក។

ប្រភពដដែល តាមរយៈការដកស្រង់ចេញពីស្ថាប័នស្រាវជ្រាវឯករាជ្យ KMI បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី ២៣ សម្រាប់ការប្រកួតនៅ Premier League VAR បានបង្កកំហុសចំនួន ៤ លើក និង ៩ លើកផ្សេងទៀតពុំបានចាប់កំហុសតែម្តង។ VAR បានធ្វើឱ្យមានភាពចម្រូងចម្រាស់ និងអន្តរាគមន៍មានដល់ទៅ ៧០លើកក្នុងចំណោមការប្រកួតលីគ ២៣៩ ប្រកួតនៅរដូវកាលនេះ ដោយមាន ១ លើកក្នុងចំណោម ៣ ប្រកួតក្នុងលីគ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-កុម្ភៈ-២០២៥
(English) Bayern តកុងត្រាថ្មីឱ្យ Alphonso Davies ដើម្បីបញ្ចប់ការរំពឹងទុកដែលចង់ផ្លាស់ទៅ Real Madrid

(English) ខ្សែការពារកូដឆ្វេង Alphonso Davies បានសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយនឹងក្លិប Bayern Munich ដើម្បីបញ្ចប់ការរំពឹងទុកដែលចង់ផ្លាស់ទៅកាន់ Real Madrid។

នៅថ្ងៃអង្គារ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ Bayern Munich បានបញ្ជាក់ថា Alphonso Davies ដែលមានវ័យ ២៤ ឆ្នាំបានចុះកិច្ចសន្យាថ្មីជាមួយនឹងក្លិបរយៈពេល ៥ ឆ្នាំបន្ថែមទៀត ពោលគឺកិច្ចសន្យារបស់រូបគេនឹងអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០៣០ ឯណោះ ខណៈដែលកិច្ចសន្យាមុនរបស់កីទ្បាករអន្តរជាតិកាណាដាខាង នឹងត្រូវអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ហើយរូបគេរំពឹងថានឹងផ្លាស់ទៅកាន់ Real Madrid ក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួន (free agent)។

Alphonso Davies បានផ្លាស់មកកាន់ក្លិប Bayern Munich ពី Vancouver Whitecaps ក្នុងខែមករា ឆ្នាំ២០១៩ ដោយរូបគេបានរួមចំណែកជួយឱ្យក្លិបយក្សអាល្លឺម៉ង់នេះឈ្នះពានរង្វាន់ Bundesliga ចំនួន ៥ លើក និង Champions League ចំនួន ១ លើកផងដែរ។ រដូវកាលនេះ Davies ក៏បានបង្ហាញខ្លួនឱ្យក្រុម ២៥ ប្រកួតគ្រប់កម្មវិធី និងរកបាន ១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ លើកផងដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-កុម្ភៈ-២០២៥
(English) Manuel Neuer តកុងត្រាថ្មីជាមួយនឹង Bayern Munich រហូតដល់ឆ្នាំ ២០២៦

(English)

អ្នកចាំទី Manuel Neuer បានសម្រេចចិត្តតកុងត្រាថ្មីជាមួយនឹងក្លិប Bayern Munich រហូតដល់ឆ្នាំ ២០២៦ ខណៈដែលកិច្ចសន្យាពីមុនរបស់រូបគេជាមួយក្លិបនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។ អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់វ័យ ៣៨ ឆ្នាំរូបនេះបានផ្ទេរមកកាន់ក្លិប Bayern Munich ពី Schalke ក្នុងឆ្នាំ ២០១១ ដែលគិតមកទល់ពេលនេះរូបគេបង្ហាញខ្លួនឱ្យក្រុមចំនួន ៥៤៧ ប្រកួត និងរក្សាសំណាញ់ទីមិនឱ្យគូប្រកួតទាត់ចូល (Clean-Sheets) ចំនួន ២៥៨ ដងឯណោះ។

គួរជម្រាបថា អំទ្បុងពេលលេងឱ្យក្លិប Bayern Munich អ្នកចាំទី Manuel Neuer បានរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់ជាច្រើន ដូចជា៖ Bundesliga ១១ដង German Cup ៥ដង German Super Cup ៦ដង UEFA Champions League ២ដង UEFA Super Cup ២ដង និង FIFA Club World Cup ២ដងផងដែរ៕

Thumbnail
ព័ត៌មានកីឡាជាតិ
០៤-កុម្ភៈ-២០២៥
(English) នាយិការគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា ប្រាប់​មូលហេតុ​ពីការចាកចេញ​របស់លោក Jurģis Kalns

(English) នាយិការគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា បានប្រាប់មូលហេតុ នៃការចាកចេញរបស់គ្រូបង្វឹក លោក Jurģis Kalns គឺជាការសម្រេចចិត្តផ្ទាល់របស់លោក មិនមែនក្លិបជាអ្នកបញ្ចប់ទ្បើយ។ ជាការពិតណាស់! បុរសសញ្ជាតិឡាតវីវ័យ ៤២ ឆ្នាំរូបនេះត្រូវបានក្លិបប្រកាសអំពីការចែកផ្លូវគ្នា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្រោយពីលោកដឹកនាំក្រុមបរាជ័យក្រោមថ្វីជ់ើងរបស់ក្រុមម្ចាស់ផ្ទះ ISI ៤-២ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា។ បញ្ហាខាងលើនេះ បានធ្វ់ើឱ្យមានមាតិជាច្រើនផ្ទុះការវែកញែកលើបណ្ដាញសង្គមផងដែរ បន្ទាប់ពីរឿងខាងលើត្រូវបានប្រកាសជាផ្លូវ។

យ៉ាងណា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងសន្និសីទសារព័ត៌មាននៅឯកីទ្បដ្ឋានព្រីនស៍ នាយិការគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា ប្រាប់ពីមូលហេតុសំខាន់ៗពីចាកចេញរបស់លោក Jurģis Kalns ដោយលោកគ្រូយល់ថា៖ កម្រិត នៃការប្រកួតប្រជែងនៅលីគកំពូលកម្ពូជា គឺនៅមានកម្រិតដែលមិនត្រូវតាមស្តង់ដាអឺរ៉ុបទាំងអស់ទេ។ ជាហេតុធ្វើឱ្យលោកពិបាកក្នុងការធ្វើការ។ ការកាត់សេចក្តីនាៗ ក៏ជាហេតុចម្បងផងដែរ ធ្វើឱ្យលោកមិនអាចនៅបន្តនៅទីនេះទៀតបាន ព្រោះវាមនដូចអ្វីដែលឆ្លងកាត់ក្នុងបង្វឹកពីមុនៗមក។ ហើយកត្តាផ្ទាល់ខ្លួន ដោយសារលោករស់នៅឃ្លាតឆ្ងាយពីគ្រួសាររបស់លោក និងអាចមួយផ្នែកទៀត គឺលោកក៏សម្លឹងឃើញឱកាសការងារនៅក្លិបថ្មីផងដែរ។  កញ្ញា អ៊ូ បញ្ញាសុកិត្យា ក៏បានបន្ថែតទៀតថា៖ លោក Jurģis Kalns មានគម្រោងចាកចេញជាច្រើនដងហើយ ប៉ុន្តែក្លិបបានព្យាយាមសម្របសម្រួល ប៉ុន្តែចុងក្រោយក្លិបនៅតែគោរពការសម្រេចចិត្តរបស់គ្រូបង្វឹក។

សូមជម្រាបថា លោក Jurģis Kalns ត្រូវបានសារព័ត៌មានឡាតវី Baltic Football News បានប្រាប់ឱ្យដឹងថា លោកនឹងចូលរួមជាមួយក្លិប FK Auda ក្នុងក្របខណ្ឌលីគទី ១ របស់ប្រទេសឡាតវី បន្ទាប់ពីលោកសម្រេចចិត្តចាកចេញពីក្លិបវិសាខា៕

អត្ថបទដោយ៖ យ៉េ សេរីជប៉ុន

ads