ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-កុម្ភៈ-២០២៥
(English) ញក់សាច់! Barca និង AT ស៊ុតគ្នាចង់១០គ្រាប់ តែចុងបញ្ចប់រកមុខអ្នកឈ្នះមិនឃើញ

(English) ក្រុម FC Barcelona និង Atlético Madrid បានត្រឹមស្មើគ្នា ៤-៤ ប៉ុណ្ណោះ សម្រាប់ការប្រកួតជើងទី ១ នៃពានរង្វាន់លំដាប់ទី ២ របស់ប្រទេសអេស្ប៉ាញ គឺ Copa del Rey បន្ទាប់ពីពួកគេទាំងពីរវាយបកគ្នាទៅវិញទៅមក។

នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ ក្រុមភ្ញៀវមកពីទីក្រុង Madrid ( Atlético Madrid ) បាននាំមុខលើម្ចាស់ផ្ទះ FC Barcelona ចំនួន ២ គ្រាប់ត្រឹមរយៈពេល ៦ នាទីប៉ុណ្ណោះ ( Julian Alvarez នាទីទី ១ និង Antoine Griezmann នាទីទី ៦) មុនពេលក្រុមរបស់លោក Hansi Flick ដែលកំពុងកាន់កាប់កំពូលតារាង La Liga បានវាយបក ៤ គ្រាប់មកវិញ ដើម្បីនាំមុខលើ Atlético Madrid ៤-២ ត្រឹមនាទី ៧៤ មុនពេល Llotente និង Sorloth រកបានម្នាក់ ១គ្រាប់ចុងម៉ោង រួមចំណែកជួយ Atlético Madrid បញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤។

គួរជម្រាបថ ការប្រកួតជើងទី ២ វគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើ នឹងត្រូវលេងនៅទឹកដី Atletico វិញ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែល ១ គូទៀត Real Sociedad ត្រូវស្វាគមន៍ក្រុម Real Madrid នារាត្រូវនេះ សម្រាប់ការប្រកួតជើងទី ១ របស់ពួកគេ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៦-កុម្ភៈ-២០២៥
ដឹកនាំ U20 ក្នុង AFC U20 មិនជោគជ័យ តែសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ីទុកចិត្តឱ្យលោក Indra Sjafri បន្តដឹកនាំឈុតស៊ីហ្គេម ២០២៥

PSSI ត្រូវបានគេរាយការណ៍ថាបានតែងតាំង Indra Sjafri ជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2025 នៅប្រទេសថៃ។ នេះបើតាមលោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។

លោក Dito Ariotedjo បាននិយាយថា ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី( PSSI) លោក Erick Thohir បានប្រាប់គាត់ថា Indra Sjafri ត្រូវបានចាត់តាំងឱ្យរៀបចំក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី សម្រាប់ការប្រកួតកីឡាស៊ីហ្គេម។

PSSI ទើបបណ្តេញលោក Indra Sjafri ជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-20 ឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះទេ ខណដែលគ្រូបង្វឹកវ័យ៦២ឆ្នាំត្រូវបានគេចាត់ទុកថាមិនបានសម្រេចគោលដៅនៅពានរង្វាន់ U-20 Asian Cup ឆ្នាំ២០២៥។

យោងតាមលោក Dito លោក Indra Sajfri បានសាងសមិទ្ធផលល្អក្នុងក្រុមជម្រើសជាតិជាយូរមកហើយ។ ពោលគឺជើងឯក AFF U-19 Cup 2013 និង 2024, AFF U-22 Cup 2019 ជាដើម។

បន្ទាប់មកនៅស៊ីហ្គេម Indra Sjafri បានយកមេដាយពីរគឺទីមួយមេដាយប្រាក់ស៊ីហ្គេមឆ្នាំ ២០១៩ហ្វីលីពីន និងមេដាយមាសស៊ីហ្គេមឆ្នាំ ២០២៣នៅកម្ពុជា។ តាំងពីចូលក្នុងពិភពនៃការបង្វឹកមក Indra Sjafri បានចូលរួមច្រើនក្នុងក្រុមបាល់ទាត់យុវជន។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-កុម្ភៈ-២០២៥
(English) Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Feyenoord ផ្លូវការ

(English) អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal និងបិសាចក្រហម Manchester United លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Feyenoord ជាផ្លូវការ។ បុរសសញ្ជាតិហុល្លង់វ័យ ៤១ ឆ្នាំរូបនេះបានចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០១៩ ចាកចេញពីក្លិប SC Heerenveen ដែលរូបគេបានដឹកនាំក្រុមបានចំណាត់ថ្នាក់លេខ ៩ មុនពេលផ្លាស់ទៅកាន់ក្លិប Feyenoord។

Van Persie ក៏ជាជំនួយការគ្រូបង្វឹកនៅ Feyenoord ក្រោមការដឹកនាំរបស់លោក Dick Advocaat និងបានធ្វើការជាមួយក្រុមយុវជនរបស់ពួកគេ មុនពេលទទួលបន្ទុកនៅ Heerenveen កាលពីខែឧសភាឆ្នាំមុន។

អតីតកីទ្បាករអន្តរជាតិហុល្លង់ បានចាកចេញពីក្លិបដែលកំពុងនៅចំណាត់ថ្នាក់លេខរៀងទី ៩ នៅ Eredivisie បន្ទាប់ពីឈ្នះ ៧ ប្រកួតក្នុងចំណោម ២៣ ប្រកួតរបស់រូបគេ។  Van Persie បានចុះកិច្ចសន្យាដឹកនាំក្រុមខាងលើនេះរហូតដល់ឆ្នាំ ២០២៧ ឯណោះ ហើយលោក Rene Hake ធ្វើជាជំនួសការរបស់រូបគេដែលពីមុនផ្នែកមួយ នៃក្រុមការងារគ្រូបង្វឹករបស់លោក Erik ten Hag នៅ Manchester United ផងដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៥-កុម្ភៈ-២០២៥
(English) ៣ ប្រទេសមកពីអាស៊ីកណ្តាល ចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០៣១

(English) ថ្មីៗនេះប្រទេសអាស៊ីកណ្តាលចំនួន ៣ រួមមាន៖ អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន បានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នា សម្រាប់ព្រឹត្តិការណ៏បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០៣១ ហើយបានដាក់សំណើដេញថ្លៃទៅ AFC ដើម្បីពិចារណា។ ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ នៃពានរង្វាន់ខាងលើនេះ នៅតែមិនទាន់មានម្ចាស់ផ្ទះរៀបចំការប្រកួតនៅទ្បើយ ស្របពេលស្ថិតនៅក្នុងដំណាក់ការដែល AFC ឬសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី កំពុងតែពិចារណាស្វែងរកម្ចាស់ផ្ទះបានដាក់សំណើដេញថ្លៃដើម្បីស្នើសុំរៀបចំការប្រកួតបន្ទាប់ពីអារ៉ាប៊ីសាអូឌីតនៅឆ្នាំ ២០២៧។

រំលឹកថា ពីមុនមានប្រទេសចំនួន ៣ ដែលបានដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះគឺ ឥណ្ឌូនេស៊ី គុយវ៉ែត និងអារ៉ាប់រួម (ដែលជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៩)។

គួរបញ្ជាក់ថា ពានរង្វាន់ AFC Asian Cup ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥៦ ហើយបានធ្វើឡើងចំនួន ១៨ ដងគិតត្រឹមឆ្នាំ ២០២៣ ។ ក្រុមដែលបានឈ្នះការប្រកួតច្រើនជាងគេគឺ ជប៉ុន (៤ ដង) អារ៉ាប៊ីសាអូឌីត (៣ ដង) អ៊ីរ៉ង់ (៣ ដង) កូរ៉េខាងត្បូង (២ ដង) កាតា (២ ដង) អ៊ីស្រាអែល (១ ដង) គុយវ៉ែត (១ ដង) អូស្ត្រាលី (១ ដង) និងអ៊ីរ៉ាក់ (១ដង) ផងដែរ ៕

ប្រភព៖ Ball Thai

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-កុម្ភៈ-២០២៥
(English) បន្ទាប់ពីអាជីពបាល់ទាត់ Ozil ក៏ចូល​ប្រឡូក​ក្នុង​នយោបាយ​តួកគី​ជាមួយ​បក្ស​កាន់​អំណាច

(English)

អតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ ក៏ដូចជាក្លិប Real Madrid និង Arsenal គឺ Mesut Ozil ដែលបានប្រកាសលាឈប់ពីអាជីបាល់ទាត់ក្នុងឆ្នាំ ២០២៣ ត្រូវបានជ្រើសរើស កាលពីថ្ងៃអាទិត្យ សម្រាប់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) ដែលកំពុងកាន់អំណាចរបស់ប្រធានាធិបតីតួកគី គឺលោក Recep Tayyip Erdogan។ 

Mesut Ozil ដែលជួយឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ គ្រងជើងឯក World Cup ឆ្នាំ ២០១៤ មានដើមកំណើតអាល្លឺម៉ង់បានក្លាយជាសមាជិកក្រុមប្រឹក្សាកណ្តាលរបស់ AKP នៅសមាជក្នុងទីក្រុង Ankara ជាកន្លែងដែលលោក Erdogan ត្រូវបានជាប់ឆ្នោតឡើងវិញជាលើកទី ៩ ជាប្រធានគណបក្សអភិរក្សនិយម ដែលបានគ្រប់គ្រងប្រទេសតួកគី ចាប់តាំងពីឆ្នាំ ២០០២។

Ozil បានបញ្ចប់អាជីពជាកីទ្បាករបាល់ទាត់នៅអ៊ីស្តង់ប៊ុល គឺជាអ្នកគាំទ្រ Erdogan យូរមកហើយ ដោយបានជ្រើសរើសគាត់ជាបុរសល្អបំផុតរបស់គាត់នៅឆ្នាំ ២០១៩ សម្រាប់ពិធីមង្គលការរបស់គាត់ជាមួយអតីតបវរកញ្ញាតួកគី Amine Gülse។

យ៉ាងណា រូបថត Ozil  និង Erdogan ជាមួយអតីតមិត្តរួមក្រុមអាល្លឺម៉ង់ Ilkay Guendogan ដែលមានដើមកំណើតតួកគីបានបង្កភាពចម្រូងចម្រាស ដោយទីក្រុងប៊ែកឡាំងបានចោទប្រកាន់ប្រមុខរដ្ឋតួកគីថារសាត់អណ្ដែត ខណៈដែល Ozil រងការរិះគន់ដោយក្រុមស្តាំនិយមអាល្លឺម៉ង់។ Ozil ដែលពីមុនធ្វើជានិមិត្តរូបនៃពហុវប្បធម៌អាល្លឺម៉ង់ បានបែរខ្នងដាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយចោទប្រកាន់សមាគមបាល់ទាត់អាឡឺម៉ង់ថាមានការរើសអើងជាតិសាសន៍៕

ប្រភព៖ France 24

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៥-កុម្ភៈ-២០២៥
(English) អបអរសាទរ! ក្លិប Ezra FC បានគ្រងជើងឯកលីគកំពូលទ្បាវ ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ

(English)

ក្លិប Ezra FC បានគ្រងជើងឯកលីគកំពូលទ្បាវ Pepsi Lao League 1 ឆ្នាំ២០២៤-២៥ ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំនៃការបង្កើតក្លិបអាជីពបាល់ទាត់នេះទ្បើង។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍នេះត្រូវបានគេទទួលស្គាលថា ជាក្រុមដែលប្រើប្រាស់កីឡាករយុវជនច្រើន និងភាគច្រើនជាកីទ្បាករជាប់ជម្រើសជាតិទ្បាវកម្រិតយុវជន ក៏ដូចជាកម្រិតឈុតធំរួមមានកីទ្បាករ Peter Phanthavong, Damoth Thongkhamsavath និង Phoutthavong Sangvilay ជាដើម។

យ៉ាងណា ជាមួយនឹងការឈ្នះពានរង្វាន់ខាងលើ ពួកគេនឹងមានឱកាសក្នុងការបង្ហាញខ្លួន សម្រាប់ការប្រកួតឆាកអន្តរជាតិកម្រិត AFC នារដូវកាលក្រោយផងដែរ។ សូមបញ្ជាក់ថា រដូវកាលនេះ ក្លិប Young Elephants FC ដែលគ្រងជើងឯកពានរង្វាន់ខាងលើ ២ ឆ្នាំជាប់ៗគ្នា បានត្រឹមរងជើងឯកប៉ុណ្ណោះ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៥-កុម្ភៈ-២០២៥
(English) មិនធម្មតាមែន! JDT គ្រងជើងឯកលីគកំពូលម៉ាឡេស៊ី ១១ លើកជាប់ៗគ្នា ទោះបីជាសល់ ៤ ប្រកួតទៀតក៏ដោយ

(English) ក្លិបយក្សម៉ាឡេស៊ី Johor Darul Ta’zim បានគ្រងជើងឯកលីគកំពូលម៉ាឡេស៊ី Malaysia Super League រដូវកាល ២០២៤-២៥ ជាលើកទី ១១ ជាប់ៗគ្នានៅក្នុងប្រវត្តសាស្រ្តរបស់ក្លិប ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

យ៉ាងណា ក្រុម JDT ត្រូវលេង ១ ប្រកួតទៀតក្នុងចំណោម ៤ ប្រកួតដែលនៅសល់ មានន័យពួកគេត្រូវការឈ្នះ ១ ប្រកួតទៀតប៉ុណ្ណោះ ដើម្បីធានាក្នុងការលើកពានរង្វាន់ខាងលើនេះ ខណៈដែលពួកគេក៏បាននាំមុខលើក្រុមលេខ ២ គឺ Selangor FC ចំនួន ១៦ ពិន្ទុផងដែរ។  ចាប់តាំងពីឆ្នាំ ២០១៣ មក Johor បានឈ្នះពានរង្វាន់ក្នុងស្រុកសំខាន់ៗ រួមទាំងពានរង្វាន់ AFC Cup ឆ្នាំ ២០១៥ ពោលគឺសរុបចំនួន ២៩ ពានរង្វាន់ឯណោះ។

គួរជម្រាបថា សម្រាប់ក្លិបយក្សម៉ាឡេស៊ីខាងលើ ក៏កំពុងត្រៀមខ្លួនក្នុងការប្រកួតទល់នឹង Buriram United (ថៃ) នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ដោយជើងទី១ លេងនៅថៃ (ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ Buriram Stadium ) និងជើងទី ២ នៅម៉ាឡេស៊ី (ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ Sultan Ibrahim Stadium)៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-កុម្ភៈ-២០២៥
(English) Mo Salah បំបែកកំណត់ត្រា ៦ ពេលឈ្នះ Man City

(English) បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១ គ្រាប់ជួយឱ្យក្លិប Liverpool យកឈ្នះ Manchester City ដោយលទ្ធផល ២-០ កាលពីរាត្រីថ្ងៃអាទិត្យ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mo Salah បានបំបែកកំណត់ត្រាធំៗចំនួន៦។ តើកំណត់ត្រាទាំង៦មានអ្វីខ្លះ?

 

១- Salah គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានជាង៤០គ្រាប់នៅក្នុងពីររដូវកាលផ្សេងគ្នា។

២- គាត់គឺជាកីឡាករដំបូងគេនៅទូទាំងលីគកំពូលទាំងប្រាំរបស់អឺរ៉ុបក្នុងឆ្នាំ ២០២៤-២៥ ដែលស៊ុតបញ្ចូលទី និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម (assists) បាន៥១ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាលនេះ។

៣- Salah ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមនៅ Premier League បានចំនួន ១១ ប្រកួតក្នុងរដូវកាលនេះ ដែលជាចំនួនច្រើនបំផុតក្នុងរដូវកាលតែមួយនៅក្នុងលីគធំទាំង ៥ របស់អឺរ៉ុបចាប់តាំងពី Lionel Messi របស់ Barcelona ធ្វើបានក្នុង ២០១៤-១៥ ។

៤- កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានផ្តល់ជំនួយដល់មិត្តរួមក្រុមក្នុងឆ្នាំ ២០២៤-២៥ ច្រើនជាងកីឡាករ Liverpool ផ្សេងទៀតៗនៅក្នុងយុទ្ធនាការ Premier League តែមួយ។ អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Steve McManaman បានរក្សាកំណត់ត្រា Assist ជាយូរមកហើយនៅ Anfield គឺចំនួន១៥ ដងក្នុងរដូវកាល ១៩៩៥-​៩៦​​ ប៉ុន្តែពេលនេះ Salah បញ្ជូនបាល់ ១៦ ដងច្រើនជាងកីឡាករ Liverpool ផ្សេងទៀតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ Premier League ។

៥- កីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចស៊ុតបញ្ចូលទី និងជួយ ( assist) មិត្តរួមក្រុម ក្នុងការប្រកួតទាំងពីរទល់នឹងក្រុមជើងឯក (Manchester City ) ក្នុងរដូវកាលតែមួយ។

៦- គាត់គឺជាកីឡាករ Premier League ទី ១ស៊ុតបញ្ចូលទីបាន២៥ គ្រាប់ និងបញ្ជូនបាល់បាន១៦ដង(គិតតែក្នុង Premier League)ខណៈនៅសល់១១ប្រកួតទៀត៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-កុម្ភៈ-២០២៥
ហេតុអ្វីបានក្លិបមាន់ខ្នាយមាសមិនឱ្យហៅឈ្មោះរបស់ខ្លួនថា Tottenham?

(English) ក្លិប Tottenham Hotspur បានស្នើសុំឱ្យប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកជាពិសេសនៅក្នុងក្របខណ្ឌ Premier League ឈប់ហៅក្លិបពួកគេថា Tottenham ផ្ទុយទៅវិញ​ត្រូវហៅថា ‘Spur’ ឬ ‘Tottenham Hotspur ។ នៅក្នុងលិខិតបំភ្លឺទាក់ទងនឹងឈ្មោះក្លិបពួកគេបានស្នើសុំឱ្យហៅឈ្មោះថា៖  «Tottenham Hotspur» ឬអាចហៅកាត់ខ្លីថា «Spurs» ហេីយបានបញ្ជាក់ថាឈប់​ហៅ​ Tottenham តទៅទៀត។ តើមូលហេតុអ្វីបានជាគេមិនឱ្យហៅ Tottenham?

យោងតាមរបាយការណ៍ក្លិបបានអះអាងថាភាពខុសគ្នារវាង Tottenham និង​ Tottenham Hotspor ឬ Spur នេះគឺគ្មានអ្វីថ្មីទេ ពីព្រោះក្លិបបានកំណត់តាំងពីឆ្នាំ ២០១១។ ពួកគេអះអាងថា Tottenham គឺជាឈ្មោះតំបន់មួយ មិនមែនជាឈ្មោះរបស់ក្លិបនោះទេ។ នៅក្នុងសំណើថ្មីៗនេះ ការពន្យល់របស់ក្លិបគឺសាមញ្ញ៖ Tottenham គឺជាឈ្មោះតំបន់ មិនមែនជាឈ្មោះរបស់ក្លិបនោះទេ៕

ប្រភព៖ ​​The Athletic

 

ads