Vinicius កំពុងការលំបាកតាំងពីលទ្ធផលក្រឡាប់ចាក់រឿងមិនឈ្នះ Ballon d’Or ខណៈដែលទម្រង់លេងរបស់គាត់ធ្លាក់ចុះបន្តិចម្ដងៗ ហើយ Kylian Mbappe កំពុងតែប្រជែងយកភាពសំខាន់របស់គាត់នៅ Real Madrid ។

មួយរយៈកាលចុងក្រោយ កីឡាករសញ្ជាតិប្រេស៊ីលបានដោះស្រាយបញ្ហាជាច្រើនដូចជា ការព្យួរ ការរងរបួស និងអស់កម្លាំង ដែលធ្វើឱ្យវាក្លាយជារដូវកាលដ៏លំបាកបំផុតរបស់គាត់នៅក្លិប។ ហើយកាលពីប៉ុន្មានថ្ងៃមុន លោក Carlo Ancelotti បានដកសិទ្ធិស៊ុតបាល់ប៉េណាល់ទីទៅឱ្យ Mbappe ទៀតផង។
យោងតាម Fichajes ឥឡូវនេះ Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Vinicius ។ របាយការណ៍នេះបញ្ជាក់ថា United មើលឃើញគាត់ជាតួអង្គសំខាន់ក្នុងការកសាងគម្រោងរបស់ពួកគេឡើងវិញ ហើយត្រៀមខ្លួនជាស្រេច ដើម្បីផ្ទេរយកគាត់ ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។

United មិនអាចឈានដល់ Champions League តាមរយៈចំណាត់ថ្នាក់ Premier League បានតេ ហើយពួកគេត្រូវតែឈ្នះ Europa League ដើម្បីមានសិទ្ធិ។ ប្រសិនបើពួកគេអាចធ្វើបែបនេះបាន Fichajes អះអាងថាពួកគេនឹងដាក់សំណើ 200 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំ។
Real Madrid មិនទទួលបានសំណើណាមួយសម្រាប់ Vinicius ហើយលក្ខខណ្ឌផ្ដាច់កុងត្រារបស់គាត់នៅតែថ្លៃពោលគឺ១ពាន់លានអឺរ៉ូ៕