ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាជាតិ
២៨-មេសា-២០២៥
(English) ស្វាយរៀង ត្រូវការតែ ៣ ពិន្ទទៀតប៉ុណ្ណោះ ដើម្បីលើកពាន CPL ក្រោយភ្នំពេញក្រោន ចាញ់បឹងកេត…

(English)

ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ ប្រកួតដែលនៅសល់ បន្ទាប់ពីពួកគេបានយកឈ្នះលើអង្គរថាហ្គឺរ ៦-១ ស្របពេលភ្នំពេញក្រោន ចាញ់បឹងកេត ៤-៣ កាលពីយប់មិញ។ លទ្ធផលបែបនេះបានធ្វើឱ្យក្រុមលោក Pep Muñoz មាន​ ៧០ ពិន្ទុ នាំមុខកំពូលតារាង Cambodia Premier League 2024-25 បន្ទាប់ពីឆ្លងកាត់ ២៧ ប្រកួតមកនេះ ស្របពេលភ្នំពេញក្រោន ដែលឈរលេខ ២ មាន ៦៣ពិន្ទុ លេង ២៧ប្រកួតដូចគ្នា។

មានន័យថា ព្រះខ័នរាជស្វាយរៀង ដែលបានគ្រងជើងឯកលីគកំពូលកម្ពុជា កាលពីឆ្នាំមុន ត្រូវការតែ ៣ ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពានលីគ ក្នុងរដូវកាលទី ២ របស់លោក Pep Muñoz ក៏ដូចជា ២ ឆ្នាំជាប់ៗគ្នា និងជាលើកទី ៤ ក្នុងប្រវត្តិសាស្រ្តក្លិប ផងដែរ។ ម្ចាស់ជើងឯកលីគ ៣ សម័យកាល ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកាសជើងឯក Cambodia Premier League រដូវកាលនេះតែម្តង ប្រសិនបើឈ្នះណាហ្គាវើលដ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅឯកីទ្បដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មេសា-២០២៥
(English) Al Hilal ហ៊ានឱ្យតម្លៃខ្លួន Raphinha ជាង ៣៤០ លានដុល្លារ

(English) Al Hilal ត្រូវបានគេរាយការណ៍ថាបានដាក់សំណើរដ៏ធំមួយទៅកាន់ Barcelona សម្រាប់ការផ្ទេរខ្សែបម្រើស្លាបប្រេស៊ីល Raphinha ។ Al Hilal សុខចិត្តចំណាយ ៣៤០លានដុល្លារដើម្បីនាំយក កីឡាកររូបនេះមកកាន់ទ្វីបអាស៊ី ដែលក្នុងនោះ១១៣ លានដុល្លារសម្រាប់ក្លឹប Barcelona និងជាង២២៦លានដុល្លារសម្រាប់កីឡាករ Raphinha ។

ការផ្តល់ជូននេះរួមបញ្ចូលទាំងកិច្ចសន្យារយៈពេល ៤ ឆ្នាំ សម្រាប់ Raphinha ជាមួយនឹងប្រាក់ខែសុទ្ធចំនួន ៥៦ លានដុល្លារក្នុងមួយរដូវកាល។ កិច្ច​ព្រម​ព្រៀង​ដ៏​ធំនេះ​អាច​នឹង​មាន​សក្ដានុពល​រង្គោះ​រង្គើ​ទាំង Barcelona និង Raphinha ដែល​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ក្រុម​ក្នុង​រដូវ​កាល​នេះ។ Raphinha មានកុងត្រាជាមួយ Barcelona រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ហើយក្លឹបកំពុងស្វែងរកការបន្តថ្មីទៀត។

ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូនរបស់អារ៉ាប៊ីសាអូឌីត អាចផ្លាស់ប្តូរស្ថានភាពទាំងស្រុង។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់កីឡាករនៅរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់៣០ គ្រាប់ និងជួយបាន​២៣ដងក្នុងការបង្ហាញខ្លួន៤៩ ដង បានធ្វើឱ្យគាត់ក្លាយជាកីឡាករសំខាន់សម្រាប់ក្រុមរបស់លោក Hansi Flick ។ Barcelona បច្ចុប្បន្នកំពុងនាំមុខគេក្នុងតារាង Liga ហើយក៏កំពុងប្រជែងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League និងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Real Madrid ។អនាគតរបស់ Raphinha ទំនងជានឹងត្រូវសម្រេចចិត្តនៅប៉ុន្មានថ្ងៃខាងមុខ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មេសា-២០២៥
(English) តើ Liverpool រកបានប៉ុន្មានលានដុល្លារពេលឈ្នះ Premier League?

(English) Liverpool កំពុងឈរ​កំពូលតារាង នឹងឆ្ពោះទៅរកតំណែងជើងឯក​ពានរង្វាន់ Premier League នៅ​រដូវ​កាល​នេះ ជាមួយនឹងប្រាក់ចំណូលជាង ២៣៥ លាន​ដុល្លារ​។  លោកArne Slot នឹងដឹកនាំឈ្នះពានរង្វាន់នៅក្នុងយុទ្ធនាការលើកដំបូងដែលមិនធ្លាប់មានរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅ ។

ប្រាក់ចំណូលទាំងនោះរួមមាន:

១-ប្រាក់ចំណូលភាគហ៊ុនស្មើគ្នារបស់លីកមានចំនួនជាង១២៦លានដុល្លារ

២-ប្រាក់រង្វាន់ឈ្នះពានមានចំនួនជាង៧៥លានដុល្លារ។

៣-ពាណិជ្ជកម្មទូរទស្សន៍ក្នុងស្រុកចំនួនជាង៣៣លានដុល្លារ។

៤-ប្រាក់រង្វាន់លេីកទឹកចិត្តពីការផ្សាយអន្តរជាតិចំនួនជាង១០ លានដុល្លារ។

ការជំរុញផ្នែកហិរញ្ញវត្ថុនេះមិនត្រឹមតែផ្តល់រង្វាន់ដល់យុទ្ធនាការជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំហររបស់ Liverpool នៅក្នុងទីផ្សារផ្ទេររដូវក្តៅ និងជួយដល់ផែនការរយៈពេលវែងផងដែរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-មេសា-២០២៥
(English) កំណត់ត្រាល្អរបស់Liverpool អាចលើកពានចុងសប្តាហ៍នេះ

(English) Liverpool នឹងមានឱកាសឈ្នះពាន Premier League ជាលើកទី ២០ របស់ពួកគេនៅថ្ងៃអាទិត្យទី២៧ ខែមេសា ឆ្នាំ២០២៥ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ ក្រុម Tottenham នៅកីឡដ្ឋាន Anfield ។ ហង្សក្រហមមានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងទឹកដីរបស់ខ្លួនពេលទទួលភ្ញៀវ Tottenham គឺចាញ់តែម្តងគត់ក្នុងការជួបគ្នា ៣០ លើកចុងក្រោយនៅ Premier League និងមិនដែលចាញ់ក្នុង១៣លើកចុងក្រោយរបស់ពួកគេចាប់តាំងពីចាញ់ ២-០ ក្នុងខែឧសភា ឆ្នាំ ២០១១ ។

ចំណែកឯវិញ Tottenham បានតស៊ូជាមួយ Liverpool ក្នុងរដូវកាលនេះ ដោយបានរបូតគ្រាប់បាល់សរុប១០គ្រាប់ក្នុង ២ប្រកួត គឺចាញ់៦-៣ក្នុងលីគ និងចាញ់៤-០ក្នុងការប្រកួត Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ។ លើកចុងក្រោយ Spurs បានរបូតគ្រាប់បាល់ច្រើនក្នុងអំឡុងរដូវកាល ២០១៣-១៤ គឺ១១គ្រាប់ពេលប្រកួតជាមួយ Manchester City ។ ការបង្ហាញទម្រង់ការពារដ៏អាក្រក់បំផុតរបស់ពួកគេបានកើតឡើងនៅក្នុងរដូវកាល២០០១-០២ នៅពេលដែលពួកគេបានបណ្តោយឱ្យរបូត១៤គ្រាប់ទល់នឹង Chelsea ៕

ប្រភព៖ Tribuna

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មេសា-២០២៥
(English) UCL គ្រោងផ្លាស់ប្តូររូបមន្តធំៗចំនួនបី នៅរដូវកាលក្រោយ

(English) UEFA កំពុងពិចារណាលើការផ្លាស់ប្តូរទម្រង់ប្រកួតសំខាន់ៗចំនួនបីសម្រាប់ក្របខណ្ឌ UEFA Champions League នៅរដូវកាល ២០២៥-២៦។ គម្រោងផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីមានការប្តឹងផ្តល់ពីក្រុម Arsenal។

គម្រោងផ្លាស់ប្តូរទាំង៣រួមមានៈ

១- UEFA អាចនឹងផ្លាស់ប្តូរបទប្បញ្ញត្តិរបស់ពួកគេ ដើម្បីឱ្យក្រុមដែលបញ្ចប់ក្នុងដំណាក់កាលប្រកួតក្នុងលីគខ្ពស់ជាង ទទួលបានអត្ថប្រយោជន៍ប្រកួតក្នុងផ្ទះសម្រាប់ជើងទី២ក្នុងវគ្គជម្រុះ។

រដូវកាលនេះ ក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងតារាងបានលេងនៅផ្ទះក្នុងជើងទី ២ ក្នុងការប្រកួត១៦ ចុងក្រោយ ប៉ុន្តែសម្រាប់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ឬពាក់កណ្តាលផ្តាច់ព្រ័ត្រ មិនទទួលបានអត្ថប្រយោជន៍បែបនោះទេ។ ជាឧទាហរណ៍ Arsenal ត្រូវ​ប្រកួត​ជើង​ទី​២​ ជាមួយក្រុម Real Madrid នៅ​កីឡដ្ឋាន Santiago Bernabeu ហើយ​ត្រូវ​លេង​ក្រៅ​ដី​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ​ទល់​នឹង PSG ផង​ដែរ។

Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងលីគ ហើយមានអារម្មណ៍ថាពួកគេគួរតែទទួលបានរង្វាន់សម្រាប់រឿងនេះ ដោយអ្នកគាំទ្របាល់ទាត់ភាគច្រើនទទួលបានអត្ថប្រយោជន៍បន្តិចបន្តួចក្នុងការលេងជើងទីពីរនៅផ្ទះ។ តាមការប្រៀបធៀប Real Madrid (លេខ១១) និង PSG (លេខ១៥) ទាំងពីរបានបញ្ចប់នៅក្រៅតារាង កំពូលទាំង៨ហើយត្រូវឈ្នះការប្រកួត play-off ដើម្បីឈានទៅវគ្គ១៦ ក្រុមចុងក្រោយ។

២- UEFA កំពុងពិចារណាដកម៉ោងបន្ថែម១៥នាទី២ដង (Extra Time) ស្ថាប័នបាល់ទាត់អឺរ៉ុបកំពុងគិតអំពីការកាត់បន្ថយម៉ោងបន្ថែម ដើម្បីបន្ធូរបន្ថយបន្ទុកការងាររបស់កីឡាករចំពេលមានការព្រួបារម្ភកាន់តែខ្លាំងឡើងចំពោះការកើនឡើងនៃរបួស។

៣-ការផ្លាស់ប្តូរដ៏មានសក្តានុពលចុងក្រោយទាក់ទងនឹងក្រុមមកពីប្រទេសតែមួយលេងជាមួយគ្នាក្នុងដំណាក់កាលលីក។ការប្រកួតបែបនេះវាមិនមានការទាក់ទាញសម្រាប់ទាំងអ្នកគាំទ្រ និងអ្នកផ្សាយ។ ត្រឡប់មកវិញ UEFA អាចនាំយកច្បាប់ការពារមកវិញ ដែលមានន័យថាការជួបគ្នាក្លឹបក្នុងប្រទេសនឹងត្រូវរង់ចាំរហូតដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។

ច្បាប់​នោះ​មាន​នៅ​មុន​ការ​ផ្លាស់​ប្តូរ​ជុំ​ចុង​ក្រោយ​បំផុត​នៃ​ការ​ប្រកួត​ប្រជែង។ ជាឧទាហរណ៍ជាក់ស្តែងចំនួនពីរ៖ ក្នុងយុទ្ធនាការ Champions League រដូវកាលនេះ PSG ប៉ះ Brest ដែលជាមិត្តរួម Ligue 1 ក្នុងវគ្គ Play-off។ Bayern Munich និង  Leverkusen ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​ជុំ​ទី ១៦ ដូច​ក្រុម​មាន​មូលដ្ឋាន​នៅ Madrid ដែរ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-មេសា-២០២៥
(English) Ronaldo រក​ចំណូល​បាន​ច្រើន​ជាង​គេបំផុតក្នុង​ប្រវត្តិសាស្ត្របាល់ទាត់

(English) យោងតាមរបាយការណ៍របស់គេហទំព័រ Sportico.com ចេញផ្សាយកាលពីថ្ងៃពុធទី​២៣ ខែមេសា ឆ្នាំ២០២៥ ដែលបានស្រាវជ្រាវអត្តពលិក ៨ ប្រភេទមកពី ១៦ ប្រទេសផ្សេងគ្នាដែលមានប្រាក់ចំណូលខ្ពស់បំផុត សរុបចំនួន ៥០ នាក់ដោយបានរកឃើញថា Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ កីឡាករព័រទុយហ្គាល់ត្រូវបានគេប៉ាន់ស្មានជាមួយនឹងប្រាក់ចំណូលចំនួន២,២៣ពាន់លានដុល្លារ ។

ប្រភពខាងលើដដែលបានឱ្យដឹងទៀតថា Cristiano Ronaldo ឈរលំដាប់លេខ៣ ចំណាត់ថ្នាក់ទូទៅ ក្នុងបញ្ជីអត្តពលិកមកពីកីឡាផ្សេងចំនួន៥០រូប តាមពីក្រោយ កីឡាករវាយកូនហ្គោល Tiger Woods (លេខ២ មានលុយសរុប២,៧៩ពាន់លានដុល្លារ) និងកីឡាករបាល់បោះអាមេរិក Michael Jordan (លេខ១ មានលុយសរុប៤,១៥ពាន់លានដុល្លារ)។

ខាងក្រោមនេះគឺជាបញ្ជីកីឡាករ​បាល់ទាត់​​៤​រូប​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី៖

១- Cristiano Ronaldo មានលុយសរុប ២,២៣ពាន់លានដុល្លារ

២- Lionel Messi មានលុយសរុប១,៨៥ពាន់លានដុល្លារ

៣- David Beckham មានលុយសរុប ១,៦១ពាន់លានដុល្លារ

៤-  Neymar មានលុយសរុប ១,១៧ពាន់លានដុល្លារ៕

Thumbnail
ព័ត៌មានកីឡាជាតិ
២៤-មេសា-២០២៥
(English) Gabriel Silva ត្រូវសែងចេញពីទីលាន ក្រោយរងរបួសធ្ង.ន់ធ្ង.រ កាលពីយប់មិញ

(English) អ្នកគាំទ្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយកីឡាករឆ្នើម Gabriel Silva បានរបួសក្នុងជំនួបរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត សម្រាប់ការប្រកួតវគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ HSC ជើងទី ១ ដោយបញ្ចប់លទ្ធផល ០-១ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក កាលពីយប់មិញ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៨ ឆ្នាំរូបនេះបានទទួលរងរបួស បន្ទាប់ពីខ្សែការពារ Alex Baker បានព្យាយាមរារាំង និងប្រជែងយកបាល់ពីជើង Gabriel Silva។ ក្រោយទទួលរងរបួស Gabriel Silva ត្រូវបានសែងចេញពីទីលានតែម្តង។ Gabriel Silva បានផ្លាស់ប្ដូរចេញនៅនាទី ២៦ ក្នុងតង់ទី ១ ដោយជំនួសមកវិញដោយ Cristian Roque។

បញ្ហាខាងលើនេះ គ្រូបង្វឹករបស់ក្លិបព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បានបញ្ជាក់ថា៖ យើង​នៅ​តែ​មិន​មាន​លទ្ធផល ​នៃ​ការ​ធ្វើ​តេ​ស្ត​ពីវេជ្ជ​សា​ស្រ្ត​ទ្បើយ។ យើងកំពុងរង់ចាំមើលនៅព្រឹកនេះ។ ដូច្នេះហើយ​ យើងរង់ចាំមើលការស្កេនទើបអាចនិយាយបាន។ 

សូមបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង សង្ឃឹមថា Gabriel Silva នឹងអាចចូលរួមលេងទល់នឹង FK Arkadag សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League នៅឯពហុកីទ្បដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-មេសា-២០២៥
(English) Cristiano Ronaldo ឈរកំពូលតារាង IG ក្នុងឆ្នាំ ២០២៥

(English) អតីតកីឡាករ និងកីឡាករបាល់ទាត់កំពូលៗក្នុងយុគសម័យទំនើបឌីជីថល កំពុងបង្ហាញវត្តមានយ៉ាងសកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និង Instagram ដែលអ្នកគាំទ្រអាចតាមដានតារាដែលពួកគេចូលចិត្តជាងគេ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ-អតីតកីឡាករ បាល់ទាត់ដែលមានអ្នកតាមដាន (Followers ) ច្រើនបំផុតនៅលើ Instagram ក្នុងឆ្នាំ២០២៥ ។

១- Cristiano Ronaldo មានអ្នកគាំទ្រ៦៥២លាននាក់។

២- Lionel ​Messi មានអ្នកគាំទ្រ៥០៥លាននាក់។

៣- Neymar មានអ្នកគាំទ្រ២៣០លាននាក់។

៤- ​Kylain Mbappe មានអ្នកគាំទ្រ១២៤លាននាក់។

៥- David Beckham មានអ្នកគាំទ្រ៨៨លាននាក់។

៦- Ronaldinho  មានអ្នកគាំទ្រ៧៧លាននាក់។

៧- Karim Benzema មានអ្នកគាំទ្រ៧៦លាននាក់។

៨- Marceloមានអ្នកគាំទ្រ៦៩លាននាក់។

៩- Sergio Ramos មានអ្នកគាំទ្រ៦៦លាននាក់។

១០- ​Mohamed Salah មានអ្នកគាំទ្រ៦៥លាននាក់៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-មេសា-២០២៥
UEFA ផ្តល់សំណង ២៦៦ លានដុល្លារដល់ក្លិបបាល់ទាត់

UEFA បានផ្តល់សំណងជាង ២៦៦ លានដុល្លារដល់ក្លិបបាល់ទាត់ដែលមានកីឡាករទៅចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិ។ ការចំណាយប្រាក់បំបែកកំណត់ត្រានេះគ្របដណ្តប់រយៈពេល ៤ ឆ្នាំរួមទាំងយុទ្ធនាការប្រកួត UEFA Nations League ឆ្នាំ ២០២០-២១ និងឆ្នាំ ២០២២-២៣ ក៏ដូចជា Euro ឆ្នាំ ២០២៤ និងវគ្គជម្រុះរបស់វាផងដែរ។

ទឹកលុយជាង ២៦៦ លានដុល្លារត្រូវបានចែករំលែកក្នុងចំណោមក្លិបបាល់ទាត់អឺរ៉ុប ៩០១ មកពីសមាគមសមាជិក UEFA ចំនួន៥៥។ ក្នុងនោះដែរ ក្លិបបាល់ទាត់អង់គ្លេសទទួលបានទឹកប្រាក់សរុបចំនួនជាង ​៥៣ លានដុល្លារ ។ ក្នុងចំណោមក្លិបនីមួយៗ Manchester City ទទួលបានសំណងខ្ពស់បំផុតពី UEFA គឺជាង ៥,៨ លានដុល្លារ បន្ទាប់មក Real Madrid ទទួលបានជាង ៥,៤ លានដុល្លារ និង Inter Milan ទទួលបាន៥លានដុល្លារ៕

ប្រភព៖ Tribuna

ads