ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-មិនា-២០២៥
(English) ចក្រភពអង់គ្លេសនឹងដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៥

(English) សមាគមកីឡាបាល់ទាត់ចក្រភពអង់គ្លេស រួមមានអៀរឡង់ខាងជើង ស្កុតឡែន និងវែលបានបង្ហាញចំណាប់អារម្មណ៍ទៅកាន់ FIFA ចំពោះការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០៣៥ ។ វា​នឹង​ជា​លើក​ទី​មួយ​ដែល​ការ​ប្រកួត​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​លើ​ទឹក​ដី​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ការ​ប្រកួត​ជើង​ឯក​អឺរ៉ុប​នារី​ចំនួន​ពីរ​លើក​ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ២០០៥ និង ២០២២។

លោក Mark Bullingham នាយកប្រតិបត្តិនៃសមាគមកីឡាបាល់ទាត់អង់គ្លេសមានប្រសាសន៍ថា៖ យើងជឿជាក់យ៉ាងមុតមាំថាយើងអាចរៀបចំការប្រកួតដ៏អស្ចារ្យមួយ ជាមួយនឹងភាពជោគជ័យនៃពានរង្វាន់ UEFA Women’s EURO នៅឆ្នាំ២០២២ និងការរីកចម្រើនយ៉ាងឆាប់រហ័សជាបន្តបន្ទាប់នៃការប្រកួតកីឡានារីក្នុងប្រទេសអង់គ្លេស។

ថ្មីៗនេះក្រុមប្រឹក្សារបស់ FIFA បានសម្រេចចិត្តណែនាំប្រទេសនៅអឺរ៉ុប ឬអាហ្រ្វិក ឱ្យធ្វើជាម្ចាស់ផ្ទះដ៏មានសក្តានុពលសម្រាប់ការប្រកួតឆ្នាំ ២០២៥ ។ FIFA បានប្រកាសថាការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ ២០៣១ និង ២០៣៥ នឹងត្រូវដាក់ជូននៅចុងឆ្នាំ ២០២៥ ជាមួយនឹងការសម្រេចចិត្តរំពឹងទុកនៅពាក់កណ្តាលឆ្នាំ ២០២៦។

ការប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៧ នឹងធ្វើឡើងនៅប្រទេសប្រេស៊ីល ដែលជាការប្រកួតលើកទីមួយដែលបានធ្វើឡើងនៅអាមេរិកខាងត្បូង។ ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ឆ្នាំ២០៣១ មិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយទេ៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៧-មិនា-២០២៥
(English) Sunil Chatri បានត្រលប់ជួយឥណ្ឌាវិញ បន្ទាប់ពីលាឈប់ពីក្រុមជម្រើសជាតិកាលពីឆ្នាំមុន

(English)

បន្ទាប់ពីប្រកាសលាឈប់ពីក្រុមជម្រើសជាតិឥណ្ឌា កាលពីខែមិថុនាឆ្នាំមុន ពេលនេះខ្សែប្រយុទ្ធ Sunil Chatri ដែលជាក្រុមធានក្រុមបានវិលត្រលប់មកជួយក្រុមវិញហើយ សម្រាប់ការប្រកួតក្នុងខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន etvbharat ។ Sunil Chatri មានវ័យ ៤០ ឆ្នាំគឺជាកីទ្បាករទី ៤ ដែលរកគ្រាប់បាល់ជាច្រើនជាងគេឱ្យក្រុមជម្រើសជាតិ បន្ទាប់ពីប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo, ប្រធានក្រុមអាហ្សង់ទីន Lionel Messi និងអតីតប្រធានក្រុមអ៊ីរ៉ង់ ខ្សែប្រយុទ្ធ Ali Dei ។

Sunil Chatri នឹងជាផ្នែកមួយដ៏សំខាន់ក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតមិត្តភាពទល់នឹងម៉ាល់ឌីវ នាថ្ងៃទី១៩ ខែមីនា និងបង់ក្លាដែស ក្នុងការប្រកួតជម្រុះ Asia Cup ឆ្នាំ ២០២៧ ជុំទី៣ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ សូមជម្រាបថា បច្ចុប្បន្ន Sunil Chatri កំពុងតែលេងឱ្យក្រុម Bengaluru FC ក្នុងក្របខណ្ឌលីគកំពូលឥណ្ឌា Indian Super League (ISL) ដោយរូបគេរកបាន ១២ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើកនារដូវកាល ២០២៤-២៥ ផងដែរ៕

ប្រភព៖ etvbharat
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-មិនា-២០២៥
(English) Neymar JR ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិប្រេស៊ីលសាជាថ្មី

(English) ខ្សែប្រយុទ្ធ Neymar JR ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup នាខាងលើទល់នឹងកូឡុំប៊ី និង​អាហ្សង់ទីន បន្ទាប់ពីរូបគេអវត្តមានរយពេល ១៧ ខែ។ កីទ្បាករវ័យ ៣៣ ឆ្នាំរូបនេះមិនបានលេងឱ្យប្រេស៊ីលចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយសារូបគេរងរបួសដាច់សរសៃពួរជង្គង់ ACL អំទ្បុងពេលប្រកួតទល់នឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។

Neymar រកបាន ៧៩ ប្រកួតក្នុងការបង្ហាញខ្លួន ១២៨ លើកឱ្យក្រុមជម្រើសជាតិ និងបានបង្ហាញខ្លួននៅក្នុងការប្រកួត World Cup ចំនួនបី។ កាលពីថ្មីៗនេះរូបគេក៏បានបង្ហាញពីក្តីសង្ឃឹមរបស់ខ្លួននុងការលេងក្នុងការប្រកួត World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាធ្វើជាម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ថា Neymar បានស៊ូទ្រាំនឹងការខកចិត្តនៅ Al-Hilal ជាកន្លែងដែលរូបគេបង្ហាញខ្លួនត្រឹមតែ ៧ លើកក្នុងរយៈពេល ១៨ ខែដោយសាររបួស ACL ហើយបានត្រលប់ទៅក្លិប Santos ដែលជាក្រុមរូបគេធ្លាប់លេងតាំងពីក្មេងក្នុងខែមករាក្នុងកិច្ចសន្យារយៈពេល ៦ ខែ៕

ប្រភព៖ beinsports

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៦-មិនា-២០២៥
(English) សោកស្តាយ! សមាជិកកីទ្បាករបស់ Royal Navy នៃលីគទី៣ថៃ ១ នាក់បានទទួលមរណភាព ដោយសារជំងឺកាចសា.ហាវមួយនេះ…

(English) ខ្សែការពារប្រេស៊ីល Cassio de Jesus របស់ក្លិប Royal Navy នៃសមាជិកលីគទី ៣ ប្រទេសថៃ បានទទួលមរណភាពក្នុងវ័យ ៣៥ ឆ្នាំហើយ ដោយសារជំងឺកង្វះគ្រាប់ឈាមក្រហម (Anemia) កាលពីថ្ងៃពុធទី០៥ ខែមីនា ឆ្នាំ២០២៥ ។ វេជ្ជបណ្ឌិតបានកំណត់មូលហេតុថា ភាពស្លេកស្លាំង aplastic ដែលជាក្រុមនៃជំងឺដែលចំនួនកោសិកាដើមឈាមថយចុះ ដែលបណ្តាលឱ្យកោសិកាឈាមតិចត្រូវបានផលិតនៅក្នុងខួរឆ្អឹង។

នៅចុងឆ្នាំ ២០២៤ កីទ្បាករប្រេស៊ីលខាងលើ បានរងប៉ះពាល់ចំនួនគ្រាប់ឈាមប្លាកែតធ្លាក់មកកម្រិតទាប ហើយរូបគេត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឈុនបុរី បន្ទាប់ពីស្ថានភាពរបស់រូបគេប្រសើរទ្បើង ក៏សម្រេចចិត្តត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែបន្ទាប់ពីត្រលប់មកផ្ទះវិញ រោគសញ្ញាក៏ត្រលប់មកវិញ ប៉ុន្តែលើកនេះ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតរូបគេបានទេ ទើបធ្វើឱ្យរូបគេបានទទួលមរណភាពក្នុងវ័យ ៣៥ ឆ្នាំ ។

សូមជម្រាបថា ខ្សែការពារ Cassio de Jesus បានចាប់ផ្តើមលេងអាជីពបាល់ទាត់នៅឆ្នាំ ២០០៩ ជាមួយនឹងក្លិប Guarani របស់ប្រទេសប្រេស៊ីល មុនពេលផ្លាស់មកលេងនៅតំបន់អាស៊ានជាមួយក្លឹបមួយចំនួនក្នុងលីគឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ កាលពីខែសីហាឆ្នាំមុន៕

ប្រភព៖ sanook

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-មិនា-២០២៥
(English) FIFA នឹងផ្តល់ប្រាក់រង្វាន់មួយពាន់លានដុល្លាសម្រាប់ Club World Cup

(English) FIFA គ្រោងនឹងផ្តល់ប្រាក់រង្វាន់ជាង១ពាន់លានដុល្លារដល់ក្លឹបដែលចូលរួមប្រកួត Club World Cup ខណៈសមាគមក្លិបអឺរ៉ុប (ECA) ដែលកំពុងចរចាតំណាងឱ្យក្លិបនៅអឺរ៉ុបរួមទាំងក្លឹប Chelsea និង Manchester City បានខិតជិតដល់កិច្ចព្រមព្រៀង។

ប្រភពជាច្រើនបានបញ្ជាក់ប្រាប់ BBC Sport ថាក្លិបចំនួន ៣២ ដែលពាក់ព័ន្ធ រួមទាំងក្លិបនៅអឺរ៉ុបចំនួន ១២ នឹងបែងចែកអ្វីដែលរំពឹងទុកថាជាប្រាក់រង្វាន់ដ៏ធំបំផុតមិនធ្លាប់មាន។ ប្រាក់រង្វាន់នេះ វាគឺជាចំណែកមួយផ្អែកលើកិច្ចព្រមព្រៀងទូរទស្សន៍សកលផ្តាច់មុខចំនួន ១ ពាន់លានដុល្លារដែលយល់ព្រមជាមួយសេវាកម្មផ្សព្វផ្សាយកីឡា DAZN កាលពីខែធ្នូ។

ការ​ប្រកួត​បើក​ឆាក​ដំបូងដែល​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​ដោយ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រដ្ឋ New Jersey នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា។ ក្លិបនីមួយៗដែលចូលប្រកួតនឹងទទួលបានថ្លៃចូលរួមសម្រាប់ការចូលលេងវគ្គដំបូង និងជាបន្តបន្ទាប់ដោយផ្អែកលើលទ្ធផលប្រកួតរបស់ពួកគេ៕

ប្រភព៖ CNA

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-មិនា-២០២៥
(English) អ្នកចាត់ការ Lyon ត្រូវបាន FFF ពិន័យ៩ខែដោយសារធ្វើរឿងមួយនេះដាក់អាជ្ញាកណ្តាល…

(English) អ្នកចាត់ការរបស់ក្លិប Lyon លោក Paulo Fonseca ត្រូវបានពិន័យ ៩ ខែមិនឱ្យចូលដឹកនាំក្រុម ដោយសារកាយវិការមិនសមរម្យរបស់លោកធ្វើហួសហេតុមកលើអាជ្ញាកណ្តាល កាលពីចុងសប្តាហ៍មុន។

ជុំវិញបញ្ហាខាងលើ​នេះ​កើត​ឡើង អំទ្បុងពេលក្រុម Lyon ​បាន​យក​ឈ្នះ​ទៅ​លើ​ Brest ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតលីគកំពូលបារាំង Ligue 1 ដោយសារបុរសសញ្ជាតិព័រទុយហ្គាល់វ័យ ៥២ ឆ្នាំរូបនេះបានបញ្ចេញកាលវិការមិនសមរម្យ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលគឺលោក Benoit Millot ជាខ្លាំងរហូតស្ទើរតែប៉ះមុខអាជ្ញាកណ្តាល និងស្រែកខ្លាំងៗដាក់ឱ្យអាជ្ញាកណ្តាលថែមទៀត។ ជាមួយគ្នានោះអាជ្ញាកណ្តាលក៏បានផ្តល់ក្រហមទៅកាន់លោក Paulo Fonseca បណ្តេញចេញពីលានភ្លាមៗតែម្តង។

យ៉ាងណា បន្ទាប់ពីបញ្ហាខាងលើនេះ នៅក្នុងសេចក្តីថ្លៃងការណ៍របស់សហព័ន្ធកីទ្បាបាល់ទាត់បារាំង FFF បានបញ្ជាក់ថា៖ លោក Paulo Fonseca ត្រូវបានពិន័យរយៈពេល ៩ ខែពោលគឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆកា ហើយរូបលោកក៏មិនត្រូវអនុញ្ញាតឱ្យឈរបញ្ជាកូនក្រុមនៅលើទីលានបានទេ សូម្បីតែបន្ទប់ស្លៀកពាក់ និងបំពេញមុខងារផ្លូវការណាមួយមុន ឬក្រោយការប្រកួត រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថែមទៀតផង៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៦-មិនា-២០២៥
(English) ស្ថានទូត​អ៊ីរ៉ង់​បំភ្លឺករណីអវត្តមាន Ronaldo

(English) តំណាងស្ថានទូតអ៊ីរ៉ង់បានធ្វើអត្ថាធិប្បាយលើព័ត៌មានដែលថាខ្សែប្រយុទ្ធ Al-Nassr គឺ Cristiano Ronaldo មិនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតពានរង្វាន់ AFC Champions Leagueជុំទី១៦ ទល់នឹង Esteghlal ដោយសារហេតុផលបំពានច្បាប់នៅក្នុងប្រទេសអ៊ីរ៉ង់។ ចំណែកឯកាសែត Saudi Gazette បានរាយការណ៍ថា Ronaldo ពិតជាខកខានក្នុងការធ្វើដំណើរដោយសារតែអស់បញ្ហារបួសសាច់ដុំ។

តំណាងស្ថានទូតអ៊ីរ៉ង់បាននិយាយថា៖ យើងប្រឆាំងដាច់ខាតចំពោះសេចក្តីសម្រេចរបស់តុលាការប្រឆាំងនឹងអត្តពលិកអន្តរជាតិណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ការជួបដោយស្មោះស្ម័គ្រ និងមនុស្សធម៌របស់គាត់ជាមួយ Fatemeh Hammami ក៏ទទួលបានការសរសើរ និងការកោតសរសើរពីប្រជាជន និងអាជ្ញាធរកីឡានៃប្រទេសនេះ។

សូមរំឭកថានៅខែកញ្ញាឆ្នាំ 2023 Al-Nassr បានប្រកួតក្រៅដីជាមួយក្លឹបអ៊ីរ៉ង់ Persepolis ជាកន្លែងដែល Ronaldo បានជួបជាមួយអ្នកគាំទ្រ សិល្បការិនីពិការ Fatemeh Hammami ដែលគូររូបដោយប្រើជើងរបស់នាង។ Cristiano បាន​ឱប និង​ថើប Fatemeh លើ​ថ្ងាស ដែល​បាន​បំពាន​ច្បាប់​អ៊ីរ៉ង់។ គាត់បានប្រឈមមុខនឹងការពិន័យចំនួន ៩៩ ហើយវាត្រូវបានគេរាយការណ៍ថានេះជាហេតុផលដែលគាត់មិនធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់សម្រាប់ការប្រកួតជាមួយ Esteghlal។

នៅឆ្នាំ២០២៣ បណ្តាញអ៊ីរ៉ង់ Sharq Emroz យោងទៅតាមតាមលោក Mundo Deportivo បានអះអាងថា៖ មេធាវីមួយចំនួនធំនៅក្នុងប្រទេសអ៊ីរ៉ង់បានដាក់ពាក្យបណ្តឹងជុំវិញសកម្មភាពរបស់ Ronaldo ជាមួយវិចិត្រករ Hamima ។ Hamima ដែល​បានប្រី​ជើង​គូរ​រូប Ronaldo ជាច្រើន​សន្លឹក ហើយ​ញញឹម​ពេល​គាត់​ឱប​នាង​ក្នុង​ការ​ជួប​គ្នា​កាល​ពី ១៨ ខែ​មុន។ វាត្រូវបានគេនិយាយថា Ronaldo បានថើបនាងនៅលើថ្ពាល់ហើយឱ្យអាវដែលមានហត្ថលេខាឱ្យនាងខណៈពេលដែលគាត់ក៏បានថតរូបឱបនាងផងដែរ។ នៅពេលនោះ មានសេចក្តីរាយការណ៍ថា Ronaldo នឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់ចូលអ៊ីរ៉ង់ម្តងទៀត៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៥-មិនា-២០២៥
(English) អតីតគ្រូឥណ្ឌូនេស៊ីអាចនឹងដឹកនាំក្រុម ASEAN All Stars ក្នុងការប្រកួតមិត្តភាពទល់នឹងបិសាចក្រហមនៅខែឧសភាខាងមុខនេះ

(English) យោងតាមសារព័ត៌មាន CNN Indonesia បានរាយការណ៍ថា លោក Shin Tae-yong ទំនងអាចនឹងដឹកនាំក្រុម ASEAN All Stars ក្នុងការប្រកួតមិត្តភាពទល់នឹង Manchester United ក្នុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលព្រឹត្តិការណ៍ខាងលើ នឹងត្រូវធ្វើទ្បើងប្រទេសម៉ាឡេស៊ី ត្រឹមតែ ៣ ថ្ងៃបន្ទាប់ពីក្លិបយក្សអង់គ្លេសនេះប្រកួតចុងក្រោយនៅ Premier League ទល់នឹង Aston Villa នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។

យោងតាមសារព័ត៌មានឥណ្ឌូនេស៊ី លោក Shin Tae-yong ប្រហែលជាត្រូវជ្រើសរើសឱ្យដឹកនាំក្រុម ASEAN All Stars ដោយសារតែគ្រូបង្វឹកជនជាតិកូរ៉េមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ និងគ្មានការងារធ្វើ។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ សូម្បីតែបញ្ជីឈ្មោះកីឡាករសម្រាប់ ASEAN All Star នៅតែជាអាថ៌កំបាំងធំ។

យ៉ាង​ណា​ វាទំនង​ជា​ក្រុម​តំណាង​ឱ្យកីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍​នឹង​ប្រមូល​ផ្ដុំ​តារា​ឆ្នើម​របស់​ប្រទេស​វៀតណាម ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ កីទ្បាករ Nguyen Tien Linh និង Nguyen Quang Hai អាច​ជា​បេក្ខភាព​ខ្លាំង​ដើម្បី​តំណាង​ឱ្យ​ប្រទេស​វៀតណាម​ក្នុង​ក្រុម ASEAN All Stars ខណៈដែល Nguyen Xuan Son មាន​របួស​រយៈ​ពេល​យូរ ហើយ​ច្បាស់​ជា​នឹង​ខកខាន​ការ​ប្រកួត​កំពូល​។

ព័ត៌មាន​អំពី​ការ​ប្រកួត​នេះ​ទើប​តែ​លេច​ចេញ​ពី​កាសែត News Straits Times ជា​កាសែត​ដ៏​មាន​កិត្យានុភាព​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ Man Utd នឹងមកប្រទេសនេះដើម្បីប្រកួតមិត្តភាពនៅកីឡដ្ឋាន Bukit Jalil។ ក្រុម ASEAN All Stars ត្រូវបានបង្កើតឡើងក្នុងគោលបំណងទាក់ទាញទស្សនិកជនទូទាំងតំបន់។

លីគម៉ាឡេស៊ី និងថៃទាំងពីរគ្រោងនឹងបញ្ចប់នៅខែមេសា ប៉ុន្តែ Johor Darul Tazim (ម៉ាឡេស៊ី) និង Buriram United (ថៃ) នៅតែមានការប្រកួតក្នុង AFC Champions League Elite។ លីគឥណ្ឌូណេស៊ីនឹងបញ្ចប់នៅខែឧសភា ប៉ុន្មានថ្ងៃមុន ASEAN All Star ប៉ះ Man Utd។

ទន្ទឹមនឹងនេះ កាលវិភាគ V.League មានរយៈពេលរហូតដល់ចុងខែមិថុនា។ យ៉ាង​ណា ក្រុម​របស់​វៀតណាម​នឹង​លេង​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​ឧសភា ហើយ​អាច​នឹង​លេង National Cup នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ដូច្នេះ​គេ​មិន​ទាន់​អាច​កំណត់​បាន​ថា​តើ​សមាជិក​ក្រុម​វៀតណាម​ណា​ នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​ខាង​លើ​នោះ​ទេ៕

ប្រភព៖ znews.vn

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៥-មិនា-២០២៥
កីឡាករថៃម្នាក់ មានតំណែងជាប៉ូលិសត្រូវបណ្តេញចេញពីក្លិប ដោយសារដាល់អាជ្ញាកណ្តាល និងវាយគូប្រកួតឱ្យរបួសភ្នែក

កីឡាករ Songkran Puangnoi ត្រូវបានក្លិប Hua Hin City បណ្តេញចេញពីតំណែង បន្ទាប់ពីបានវាយទៅលើអាជ្ញាកណ្តាល និងគូប្រកួតអំឡុងពេលប្រកួត Thai League 3 ជាមួយក្លិប Rajaracha។

ឧបទ្ទវហេតុនេះបានកើតឡើងនៅកីឡដ្ឋាន Khao Takiap ខណៈដែលក្លិប Rajpracha បាន​យក​ឈ្នះក្រុម Hua Hin ក្នុងលទ្ធផល 3-0 ក្នុងវគ្គទីមួយនៃការប្រកួតកាលពីថ្ងៃទី 2 ខែមីនា។ បន្ទាប់ពីកីឡាករ Rajpracha ម្នាក់បានដួល បន្ទាប់​ពីព្យាយាមទាត់​បាល់ អាជ្ញាកណ្តាលបានបញ្ឈប់ការលេងដើម្បីឱ្យបុគ្គលិកពេទ្យមើលថែគាត់។ ដោយជឿថាកីឡាកររូបនេះកំពុងបង្ករបួសនាំឱ្យខ្ជះខ្ជាយពេលវេលា  កីឡាករPuangnoi បានចូលទៅជិតនិងទាត់កីឡាករដែលដួលនោះ។

ភ្លាមៗនោះ អាជ្ញាកណ្តាលបានផ្តល់កាតក្រហម ប៉ុន្តែ Puangnoi បានបញ្ចេញប្រតិកម្មយ៉ាងក្តៅគគុក ដោយដាល់ចំមុខអាជ្ញាកណ្ដាល មុនពេលងាកទៅវាយកីឡាករ Srithai Bookok របស់ Rajpracha ។ ការ​ប្រកួត​ត្រូវ​បាន​ពន្យារ​ពេល​ប្រាំបី​នាទី​ដោយ​សារ​ភាព​ចលាចល​។

នៅពេលដែលការ​ប្រកួតចាប់ផ្ដើមឡើងវិញ អាជ្ញាកណ្តាលក៏បានពិន័យកាត​លឿងកីឡាករ Chutiphan Nopnob របស់ Rajpracha ផងដែរ។ ខណៈ​នោះ​ Bookok បាន​រង​របួស​ភ្នែក​ស្តាំ​យ៉ាង​ធ្ងន់ធ្ងរ​មិន​អាច​បន្ត​បាន​ទេ ហើយ​ត្រូវ​ប្តូរ​ចេញ។ Rajpracha បានបន្តយកឈ្នះក្នុងលទ្ធផល 5-2។

យោងតាមគេហទំព័រ Siamsport កីឡាករ Bookok ប្រហែលជាត្រូវវះកាត់ភ្នែកដោយសារតែកកឈាម ហើយ Rajpracha បានជំរុញឱ្យគាត់ដាក់ពាក្យបណ្តឹងចោទប្រកាន់លើកីឡាករ Puangnoi ទៅកាន់ប៉ុស្តិប៉ូលិសក្នុងតំបន់។

ក្លិប Hua Hin បាន​ចេញ​ការ​សុំទោស​ជា​ផ្លូវ​ការ​ទៅ​កាន់ក្លិប Rajpracha, អាជ្ញាកណ្តាល និង​កីឡាករ​ដែល​ត្រូវ​បាន​គេ​វាយ​ដំ។ ក្លិបបានប្រកាសថាខ្លួនបានបញ្ចប់កិច្ចសន្យារបស់ Puangnoi ហើយត្រូវបានចាត់ទុកថាជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសម្រាប់សកម្មភាពរបស់គាត់។

ករណី​នេះ​កើតឡើង បាន​ធ្វើ​ឲ្យ​មាន​ការ​ពិនិត្យរឿងក្ដីនេះ​ កាន់តែខ្លាំងស្របពេល​កីឡាករ Puangnoi ក៏​ជា​មន្ត្រី​ប៉ូលិស​ដែរ។ ក្នុង​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម កីឡាករបាន​សុំ​ទោស​ចំពោះ​ការ​បាត់​បង់ការ​ផ្ដោតអារម្មណ៍ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

ក្រោមបទប្បញ្ញត្តិកីឡាបាល់ទាត់ថៃ ការប្រព្រឹត្តហឹង្សាដែលធ្វើឲ្យខូចមុខមាត់របស់កីឡា ជាធម្មតាត្រូវព្យួរចាប់ពី 2-4 ប្រកួត និងពិន័យជាប្រាក់ពី 40,000 ទៅ 60,000 បាត (1,170 ទៅ 1,750 ដុល្លារ)។ ទោះជាយ៉ាងនេះក្តី សារព័ត៌មាន ថៃរ៉ាត់ បានរាយការណ៍ថា Songkran ទំនងជានឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ដោយសារតែការវាយគូប្រកួតនេះ។

ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកស្រី Nualphan Lamsam បានសម្តែងការខកចិត្ត ជាពិសេសចំពោះតួនាទីរបស់ Puangnoi ជាមន្ត្រីប៉ូលីស ទៅ​លេង​បាល់ទាត់​ហើយ ធ្វើបាន​គូប្រកួតរហូតដល់មានរបួស។

ads