ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មេសា-២០២៥
(English) Wesley Fofana នឹងត្រូវសម្រាកព្យាបាលរបួសសរសៃពួររហូតដល់ចប់រដូវកាលនេះ

(English) អ្នកចាត់ការតោខៀវ Chelsea លោក Enzo Maresca បានបញ្ជាក់ថា៖ បញ្ហារបួសសរសៃពួររបស់ខ្សែការពារកណ្តាល Wesley Fofana នឹងធ្វើឱ្យអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ។

កាលពីថ្ងៃសៅរ៍ ក្លិបបានបញ្ជាក់ថា៖ ខ្សែការពារសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំខាងលើ ទទួលបានការវះកាត់ជោគជ័យហើយ។ ខណៈដែល Cheslea នឹងត្រូវបាត់បង់កីទ្បាករ Fofana ហើយលោក Enzo Maresca ក៏សង្ឃឹមថាខ្សែការពារ Romeo Lavia និងខ្សែប្រយុទ្ធ Marc Guiu អាចនឹងលេងម្តងទៀត មុនពេលបញ្ចប់យុទ្ធនាការ។

យ៉ាងណា មុនការប្រកួត Europa Conference League ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយ ដែលត្រូវប៉ះគ្នាជាមួយនឹង Legia Warsaw លោក Enzo Maresca បាននិយាយថា៖ ជាអកុសល Wes នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មេសា-២០២៥
(English) ក្លិបធំៗ១០មិនធ្លាប់ឈ្នះពាន UCL

(English) ចាប់តាំងពីបង្កើតពានរង្វាន់  UEFA Champions League ក្នុងឆ្នាំ១៩៥៥ មកទល់ពេលនេះមានក្លិបបាល់ទាត់ធំៗចំនួន ១០ គ្មានសំណាងឈ្នះពានរង្វាន់នេះទាល់តែសោះ តែក្លិបខ្លះធ្លាប់រងជើងឯក។

ក្លឹបទាំង១០នោះរួមមានៈ

១- Paris Saint Germain បង្កើតឡើងក្នុងឆ្នាំ ១៩៧០(ចំណាត់ថ្នាក់លេខ២ ម្តង ២០២០)

២- Atletico Madrid បង្កើតឡើងក្នុងឆ្នាំ១៩០៣(ចំណាត់ថ្នាក់លេខ២ ៣ដងគឺ១៩៧៤-២០១៤-២០១៦)

៣- Arsenalបង្កើតឡើងក្នុងឆ្នាំ ១៨៨៦(ចំណាត់ថ្នាក់លេខ២ ម្តង ២០០៦)

៤- Tottenham បង្កើតឡើងក្នុងឆ្នាំ១៨៨២(ចំណាត់ថ្នាក់លេខ២ ម្តង ២០១៩)

៥- Roma បង្កើតឡើងក្នុងឆ្នាំ១៩២៧(ចំណាត់ថ្នាក់លេខ២ ម្តង ១៩៨៤)

៦- Lyon បង្កើតឡើងក្នុងឆ្នាំ ១៩៥០(ចំណាត់ថ្នាក់លេខ២ គ្មាន)

៧- Leverkusen បង្កើតឡើងក្នុងឆ្នាំ១៩០៤(ចំណាត់ថ្នាក់លេខ២ ម្តង ២០០២)

៨- Valencia បង្កើតឡើងក្នុងឆ្នាំ ១៩១៩(ចំណាត់ថ្នាក់លេខ២ ពីរដង ២០០០-២០០១)

៩- Schalke បង្កើតឡើងក្នុងឆ្នាំ១៩០៤(ចំណាត់ថ្នាក់លេខ២ គ្មាន)

១០- Galatasaray បង្កើតឡើងក្នុងឆ្នាំ១៩០៥(ចំណាត់ថ្នាក់លេខ២ គ្មាន)

ប្រភពខាងលេីដដែលបានឲ្យដឹងថា មានតែក្រុមចំនួន២៣ប៉ុណ្ណោះដែលធ្លាប់បានឈ្នះពានរង្វាន់ Champions League អតីតពានរង្វាន់ European Cup ។ Real Madrid បានឈ្នះវាចំនួន១៥ដង ម្នាក់ឯងខណៈក្លិបមួយចំនួនឈ្នះដូចជាMilan ចំនួន៧ដង Bayern ៦ដង Liverpool ៦ដងនិងBarcelona ៥ដង។ក្រៅពីនេះភាគច្រីនឈ្នះ២ដងឬម្តង៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-មេសា-២០២៥
(English) អ្នកគាំទ្រ PSG និង Aston Villa ប៉ះទង្គិចគ្នាមុនការប្រកួត

(English) អ្នកគាំទ្រ PSG និង Aston Villa បានប៉ះទង្គិចគ្នាមុនការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រជើងទី ១ នៅទីក្រុងប៉ារីសនារាត្រីថ្ងៃពុធនេះ។  ការប្រឈមមុខដាក់គ្នាបានកើតឡើងនៅជិតកន្លែងស៊ីផឹក(បា)មួយកន្លែងដែលអ្នកគាំទ្រ Aston Villa បានប្រមូលផ្តុំ។ ក្នុង​ពេល​កើតហេតុ អ្នក​គាំទ្រ​បាន​គប់​កៅអី និង​វត្ថុ​ផ្សេង​ៗ ព្រមទាំងប្តូរកណ្តាប់ដៃដាក់​គ្នាផងដែរ ។

មុននេះ អង្គភាពប្រឆាំងអំពើជ្រុលនិយមរបស់ប្រទេសបារាំងបានព្រមានអំពីការប៉ះទង្គិចដែលអាចកើតមានទាក់ទងនឹងការប្រកួត ដោយវាយតម្លៃហានិភ័យ៣ ក្នុងចំណោម ៥។ ប៉ូលីសនឹងបង្កើនសន្តិសុខនៅស្ថានីយ៍រថភ្លើងដែលអ្នកគាំទ្រ Aston Villa កំពុងមកដល់ ហើយនឹងតាមដានចលនារបស់អ្នកគាំទ្រជុំវិញទីក្រុងប៉ារីស៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-មេសា-២០២៥
Nemanja Matic ទម្លាយគ្មានសល់៖ « នៅ Chelsea លេងដើម្បីឈ្នះពាន នៅ Man Utd លេងគិតតែពីជំនួញ»

អតីតខ្សែបម្រើ Chelsea និង Man United កីឡាករ Nemanja Matic បានបើកចំហរអំពីភាពខុសគ្នារវាងក្លិបទាំងពីរកំឡុងពេលគាត់លេងនៅ Premier League ។

កីឡាករវ័យ 36 ឆ្នាំបានប្រាប់ The Athletic ថា៖ “ភាពខុសគ្នាដែលខ្ញុំទទួលបាន បន្ទាប់ពី Chelsea គឺនៅ Chelsea អ្វីគ្រប់យ៉ាងគឺអំពីលទ្ធផល និងការឈ្នះពានរង្វាន់»។

«នៅទីនោះគឺជាស្មារតីនៅក្នុងក្លិបទាំងមូល សូម្បីតែអ្នកកាត់ស្មៅក៏ចង់ឈ្នះពានដែរ។ លោក Roman Abramovich គ្រាន់តែសួរយើងអំពីលទ្ធផលតែប៉ុណ្ណោះ»។

«នៅ United គេនិយាយពីគំនិតក្នុងការធ្វើជំនួញច្រើនជាង។ ខ្ញុំចាប់ផ្តើមគិត បន្ទាប់ពីចូលរួមបានពីរបីខែនៅក្នុងក្លិប»។

«ខ្ញុំបានមកដល់ United ជាមួយភាពស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់ ដូចដែលខ្ញុំមាននៅ Chelsea ប៉ុន្តែមួយជំហានម្តងៗ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាពានរង្វាន់មិនមែនជាការផ្តោតអារម្មណ៍នោះទេ»។

«ខ្ញុំយល់ថាប្រាក់ខែរបស់យើងត្រូវតែទទួលបាន ប៉ុន្តែខ្ញុំមានអារម្មណ៍ថាលទ្ធផលមិនមែនជាការផ្តោតអារម្មណ៍ដូចនៅ Chelsea ទេ។ ខ្ញុំប្រហែលជាធ្វើការងារផ្នែកពាណិជ្ជកម្មត្រឹមតែពីរនៅ Chelsea ហើយនៅ United វាច្រើនជាងនេះទៅទៀត»។

Matic បានចាកចេញពី Chelsea ទៅ Man United ក្នុងឆ្នាំ 2017 ហើយស្នាក់នៅ Old Trafford អស់រយៈពេល 5 ឆ្នាំ។ ចាប់តាំងពីពេលនោះមក រចនាសម្ព័ន្ធកម្មសិទ្ធិបានផ្លាស់ប្តូរនៅក្លិបទាំងពីរ។

នៅថ្ងៃព្រហស្បតិ៍ Matic អាចប្រឈមមុខនឹងអតីតក្លិបមួយរបស់គាត់ ខណៈដែល Lyon កំពុងជួប Man United ក្នុងក្របខ័ណ្ឌ Europa League ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-មេសា-២០២៥
(English) អង់គ្លេស​ធានា​បាន​កៅអីទី​ប្រាំ​ក្នុង​ក្រប​ខណ្ឌ UCL ​រដូវកាលក្រោយ

(English) ក្រុមអង់គ្លេសត្រូវបានធានាយ៉ាងហោចណាស់ប្រាំក្រុមនៅក្នុងក្របខណ្ឌ Champions League រដូវកាលក្រោយ បន្ទាប់ពីក្រុម Arsenal យកឈ្នះលើក្រុម Real Madrid ក្នុងជើងទីមួយនៃវគ្គ 1/4 ផ្តាច់ព្រ័ត្រ។ ការឈ្នះមួយនៅក្នុងការប្រកួតអ៊ឺរ៉ុបទាំងបីនឹងអាចទទួលបានកៅអីទី ៥ សម្រាប់ប្រទេសអង់គ្លេស។ ចំណែកឯកៅអី ២ បន្ថែមទៀតត្រូវបានផ្តល់រង្វាន់ដល់ប្រទេសដោយផ្អែកលើចំណាត់ថ្នាក់របស់ពួកគេនៅក្នុងតារាងមេគុណរបស់ Uefa ។

Liverpool និង Arsenal ក៏សម្លឹង​រក​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ក្នុង Premier League ដោយ​មាន Nottingham Forest, Chelsea, Newcastle, Manchester City, Aston Villa, Brighton និង Bournemouth ដែល​ឈរ​នៅ​លេខ​រៀង​ទី​១០ កំពុងប្រជែងគ្នា។

អង់គ្លេសអាចមានក្រុមរហូតដល់ប្រាំពីរក្នុង Champions League នៅឆ្នាំ២០២៥-២៦ ប្រសិនបើ Aston Villa ឈ្នះការប្រកួតនៅឆ្នាំនេះ ប៉ុន្តែបរាជ័យក្នុងវគ្គជម្រុះតាម Premier League ហើយប្រសិនបើ Manchester United ឬ Tottenham ឈ្នះ Europa League ។

អ៊ីតាលី​ស្ថិត​នៅ​លំដាប់​ទី​ពីរ​ក្នុង​ចំណាត់​ថ្នាក់​មេគុណ ដោយ​មាន​អេស្ប៉ាញ និង​អាល្លឺម៉ង់​តាម​ពី​ក្រោយ។ពិន្ទុមេគុណត្រូវបានទទួលបានតាមរយៈលទ្ធផលនៃការប្រកួតគឺ ២ពិន្ទុសម្រាប់ការឈ្នះ និងមួយសម្រាប់ស្មើ។ពិន្ទុដែលរកបានដោយក្លឹបមកពីលីកក្នុងស្រុកដូចគ្នាត្រូវបានបូកបញ្ចូល និងបែងចែកដោយចំនួនក្លឹបដែលលីកមាននៅអឺរ៉ុប៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-មេសា-២០២៥
Manchester United នឹងដាក់សំណើ 200 លានអឺរ៉ូទិញយក Vinicius ប្រសិនបើមានកៅអីលេង Champions League

Vinicius កំពុងការលំបាកតាំងពីលទ្ធផលក្រឡាប់ចាក់រឿងមិនឈ្នះ Ballon d’Or ខណៈដែលទម្រង់លេងរបស់គាត់ធ្លាក់ចុះបន្តិចម្ដងៗ ហើយ Kylian Mbappe កំពុងតែប្រជែងយកភាពសំខាន់របស់គាត់នៅ Real Madrid ។

មួយរយៈកាលចុងក្រោយ កីឡាករសញ្ជាតិប្រេស៊ីលបានដោះស្រាយបញ្ហាជាច្រើនដូចជា ការព្យួរ ការរងរបួស និងអស់កម្លាំង ដែលធ្វើឱ្យវាក្លាយជារដូវកាលដ៏លំបាកបំផុតរបស់គាត់នៅក្លិប។ ហើយកាលពីប៉ុន្មានថ្ងៃមុន លោក Carlo Ancelotti បានដកសិទ្ធិស៊ុតបាល់ប៉េណាល់ទីទៅឱ្យ Mbappe ទៀតផង។

យោងតាម Fichajes ឥឡូវនេះ Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Vinicius ។ របាយការណ៍នេះបញ្ជាក់ថា United មើលឃើញគាត់ជាតួអង្គសំខាន់ក្នុងការកសាងគម្រោងរបស់ពួកគេឡើងវិញ ហើយត្រៀមខ្លួនជាស្រេច ដើម្បីផ្ទេរយកគាត់ ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។

United មិនអាចឈានដល់ Champions League តាមរយៈចំណាត់ថ្នាក់ Premier League បានតេ ហើយពួកគេត្រូវតែឈ្នះ Europa League ដើម្បីមានសិទ្ធិ។ ប្រសិនបើពួកគេអាចធ្វើបែបនេះបាន Fichajes អះអាងថាពួកគេនឹងដាក់សំណើ 200 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំ។

Real Madrid មិនទទួលបានសំណើណាមួយសម្រាប់ Vinicius ហើយលក្ខខណ្ឌផ្ដាច់កុងត្រារបស់គាត់នៅតែថ្លៃពោលគឺ១ពាន់លានអឺរ៉ូ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-មេសា-២០២៥
(English) តើក្លិបណារក្សាកំណត់ត្រាមិនចាញ់យូរបំផុតក្នុងសតវត្សទី២១?

(English) យោងតាម របាយការណ៍ពីសហព័ន្ធអន្តរជាតិប្រវត្តិសាស្រ្ត និងស្ថិតិកីឡាបាល់ទាត់ (IFFHS) ស្តីពីចំណាត់ថ្នាក់ របស់លីគបាល់ទាត់ជាតិនានាជុំវិញពិភពលោក ដែលប្រកួតមិនចាញ់បានយូរបំផុត ដែលត្រូវបានគេហទំព័រ Givemesport.com ដកស្រង់ចេញផ្សាយកាលពីថ្ងៃអង្គារទី​០៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្លិបបាល់ទាត់ Lincoln របស់ប្រទេសហ្ស៊ីប្រាល់តា (Gibraltar) ដែលធ្លាប់ឈ្នះពានរង្វាន់ Gibraltar Premier Division ១៤ ដងជាប់ៗគ្នា ​គឺជាក្លិបដែលប្រកួតមិនធ្លាប់ចាញ់រយៈពេលវែងបំផុតក្នុងតំបន់អឺរ៉ុបនៅក្នុងសតវត្សរ៍ទី​២១។

ក្លិបនេះរក្សាបានការប្រកួតមិនចាញ់ចំនួន ៨៨ គិតចាប់ពីឆ្នាំ ២០០៩- ២០១៤ ក្នុងរយៈពេល ១៩៥៩ ថ្ងៃ។ សម្រាប់រដូវកាល ២០២៤-២៥ ដែលទេីបបញ្ចប់កាលពីពេលថ្មីៗនេះ ក្លិប Lincoln ឈរលេខ ២ ក្នុងតារាង។ ចំណែកឯក្លឹបបាល់ទាត់អេហ្ស៊ីប Al Ahly ឈរលំដាប់ថ្នាក់លេខ២ រក្សាការប្រកួតមិនចាញ់បាន ៧១ប្រកួតក្នុងចន្លោះឆ្នាំ ២០០៤-២០០៧។ ចំណាត់ថ្នាក់លេខ៣បានទៅលេីក្លិប Sheeriff របស់ប្រទេសម៉ុលដាវី ក្នុងចន្លោះឆ្នាំ ២០០៦-២០០៨ រក្សាការប្រកួតមិនចាញ់បាន ៦៣ប្រកួត៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-មេសា-២០២៥
(English) Beckham ចង់នាំយក De Bruyne មក Inter Miami

(English) ម្ចាស់ក្លិប Inter Miami លោក David Beckham កំពុងពិចារណាដាក់សំណើរទៅកាន់កីឡាករ Kevin De Bruyne ដើម្បីនាំយកតារាឆ្នើមរូបនេះមកចាប់ដៃគូជាមួយ Lionel Messi ។

ចំណាប់អារម្មណ៍របស់ លោក Beckham បានកើតឡើងបន្ទាប់ពី De Bruyne បានប្រកាសកាលពីសប្តាហ៍មុនថាគាត់នឹងចាកចេញពី Manchester City នៅចុងបញ្ចប់នៃរដូវកាលដោយមិនគិតថ្លៃ។ ឥឡូវនេះ Inter Miami កំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាកីឡាករម្នាក់បន្ថែមទៀត ទោះបីជា Angel Di Maria ក៏បានលេចចេញជាគោលដៅដ៏មានសក្តានុពលតែ Inter Miami មិនអាចជាទីសំចតរបស់អ្នកទាំងពីរក្នុងពេលតែមួយបានឡើយ។ Messi ដែលជាមិត្តរួមក្រុមអន្តរជាតិរបស់ Di Maria ជាមួយអាហ្សង់ទីន គឺជាមិត្តជិតស្និទ្ធនឹងអតីតខ្សែបម្រើស្លាប Manchester United ដែលបច្ចុប្បន្ននៅជាមួយ Benfica ។

ជាមួយគ្នានេះដែរDe Bruyne ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Saudi Pro League កាលពីឆ្នាំមុន ប៉ុន្តែបានសម្រេចចិត្តស្នាក់នៅជាមួយ City សម្រាប់យុទ្ធនាការទី១០។ Inter Miami មាន​កីឡាករ​អតិបរមា​ចំនួន​បី​នាក់​ដែល​បាន​កំណត់​រួច​ហើយ​គឺ Messi, Sergio Busquets និង Jordi Alba ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-មេសា-២០២៥
(English) Everton ចំណាយជាង ១ ពាន់លានដុល្លារលើកីឡដ្ឋានថ្មី

(English) យោងតាមគេហទំព័រ Tribuna ចេញផ្សាយកាលពីថ្ងៃច័ន្ទទី០៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា៖ ក្លិប Everton បានចំណាយប្រាក់ជាង ៨០២ លានផោនលើការសាងសង់កីឡដ្ឋានថ្មីរបស់ខ្លួន ដោយតម្លៃនៅតែកើនឡើង។ នៅចុងបញ្ចប់នៃរដូវកាលនេះ ក្លិបនឹងចាកចេញពី Goodison Park ដែលជាផ្ទះរបស់ខ្លួនតាំងពីឆ្នាំ ១៨៩២។ ចាប់ផ្តើមរដូវកាលក្រោយ Everton នឹងលេងនៅកីឡដ្ឋានថ្មីរបស់ពួកគេដែលមានកៅអីចំនួន ៥៣,០០០ ដែលមានទីតាំងនៅតំបន់ Bramley-Moore Dock ។

ការ​សាង​សង់​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​របស់​ខ្លួន។ ដើមឡើយ ក្លិបមានបំណងរក្សាគម្រោងនេះក្នុងកញ្ចប់ថវិកា ៥០០ លានផោន។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ក្លិប គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤  Everton បានចំណាយអស់ ៨០២,១២១,៣៥៣ ផោនរួចហើយ។ នេះមានន័យថា គម្រោងនេះបានចំណាយថវិកាច្រើនជាង ៦០% ហើយការចំណាយសរុបត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត នេះបើតាម The Sun កត់សំគាល់៕

ads