ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
១២-មិនា-២០២៥
(English) ខ្សែបម្រើដ៏លេចធ្លោ​បំផុត​របស់​ឡាវ Damoth Thongkhamsavath នឹងចូលរួមជាមួយនឹងក្លិបនៅលីគកំពូលវៀតណាម

(English)

ខ្សែបម្រើជម្រើសជាតិទ្បាវ Damoth Thongkhamsavath នឹងចូលរួមជាមួយក្រុម Đông Á Thanh Hóa ដែលជាសមាជិក នៃក្លិបលីគទី ១ របស់ប្រទេសវៀតណាម។ ជាមួយនឹងការចូលរួមជាមួយក្លិបខាងលើនេះ ក៏បានធ្វើឱ្យកីទ្បាករវ័យ ២១ ឆ្នាំរូបនេះបានបង្ក់ើតប្រវត្តិសាស្រ្តក្នុងនាមកីទ្បាករទ្បាវទី ១ ដែលប្រកួតប្រជែងនៅលីគកំពូលវៀតណាម V.League ។ ជីដូនជីតារបស់ Damoth គឺជាជនជាតិវៀតណាម ដែលផ្លាសទៅរស់នៅប្រទេសទ្បាវជាច្រើនឆ្នាំមកហើយ។ ខ្សែ​បម្រើ​រូប​នេះ​ក៏​បង្ហើប​ថា​គ្រួសារ​របស់​រូបគេបាន​ទៅ​ខេត្ត Quảng Binh ប្រទេស​វៀតណាម។ សូមបញ្ជាក់ថា Damoth Thongkhamsavath ដែលកើតនៅឆ្នាំ ២០០៤ ត្រូវបានចាត់ទុកថាជាកីទ្បាករដែលមានទេពកោសល្យ​លេចធ្លោ​បំផុត​របស់​ឡាវ។ រូបគេក៏ត្រូវបានជ្រើសរើសជាកីទ្បាករឆ្នើមប្រចាំរដូវកាលនៅ Lao Premier League កាលពីឆ្នាំមុន ដោយរូបគេបានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យក្រុម Ezra FC ឈ្នះជើងឯក ដោយស៊ុតបាន ៧ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម ៤ ដងក្នុងចំណោម ១២ ប្រកួតប៉ុណ្ណោះ៕ ប្រភព​៖ ASEANFOOTBALL
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មិនា-២០២៥
(English) ហង្សក្រហមនឹងបាត់បង់ខ្សែការពារដ៏សំខាន់ ពេលប៉ះសារិកាព្រៃនៅវគ្គផ្តាច់ព្រ័ត្រពាន Carabao នាចុងសប្តាហ៍នេះ

(English) ក្រុមហង្សក្រហម Liverpool អាចនឹងអវត្តមានខ្សែការពារកូដឆ្វេង Trent Alexander-Arnold សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី ៣ របស់ប្រទេស​អង់គ្លេស​ Carabao Cup ដែលត្រូវប៉ះគ្នាជាមួយនឹងសារិកាព្រៃ Newscalste United នៅឯកីទ្បដ្ឋានជាតិអង់គ្លេស Wembley នាថ្ងៃអាទិត្យទី១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

កីទ្បាករអន្តរជាតិអង់គ្លេសវ័យ ២៦ ឆ្នាំរូបនេះបានរងរបួស អំទ្បុងពេលប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអឺរ៉ុប UEFA Champions League ដែល Liverpool ចាញ់ Paris Saint Germain ដោយបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ១-៤ កាលពីរាត្រីថ្ងៃអង្គារ៍។ Trent Alexander-Arnold ត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី ៧៣ ជំនួសមកវិញដោយ Jarell Quansah បន្ទាប់ពីរងរបួសខាងលើ។

យ៉ាងណា បញ្ហាខាងលើនេះត្រូវបានសេចក្តីរាយការណ៍ពីសារព៏ត៌មានអង់គ្លេសបានបញ្ជាក់ថា Trent Alexander-Arnold គឺបានរងរបួសកជើង។ ដូច្នេះហើយ វាមានន័យថាបួសរបស់ Alexander-Arnold ក៏នឹងក្លាយជាបញ្ហាមួយសម្រាប់ក្រុមអង់គ្លេស ដែលជាម្ចាស់ផ្ទះទទួលអាល់បានីនៅថ្ងៃទី ២១ ខែមីនា និងប្រទេសឡាតវី បីថ្ងៃបន្ទាប់ក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ផងដែរ៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាអាស៊ី
១២-មិនា-២០២៥
ក្រុម៤នៅអាស៊ីខាងលិចនេះអាចជាគូប្រជែងរបស់ Buriram United ក្នុងពាន ACL Elite 2024/25 វគ្គ 8 ចុងក្រោយ

បន្ទាប់ពីក្រុម Buriram United បានទម្លាក់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផលសរុប 1-0 កាលពីយប់មិញ ពួកគេបានឈានទៅវគ្គ 8 ក្រុមចុងក្រោយនៃ ACL Elite 2024/25 ដែលនេះជាលើកទីពីរហើយបន្ទាប់ពីពួកគេធ្លាប់ឡើងកាលពីឆ្នាំ 2013 ដែលកាលនោះមានឈ្មោះថា AFC Champions League។

Buriram United មានឱកាសជួប ៤ក្រុមមកពីតំបន់ខាងលិចក្នុងជុំទី ៨ គឺ Al Nassr (អារ៉ាប៊ីសាអូឌីត), Al Hilal (អារ៉ាប៊ីសាអូឌីត), Al Ahly (អារ៉ាប៊ីសាអូឌីត) និង Al Sadd (កាតា) ដែលនឹងត្រូវចាប់ឆ្នោតនៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥។

ខាងក្រោមជាការធ្វើបច្ចុប្បន្នភាពលើក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គ 8 ក្រុមចុងក្រោយនៃ ACL Elite 2024/25 ៖

Al Ahly (អារ៉ាប៊ីសាអូឌីត)

Al Hilal (អារ៉ាប៊ីសាអូឌីត)

Al Nasser (អារ៉ាប៊ីសាអូឌីត)

Al Sadd (កាតា)

Buriram United (ថៃ)

Yokohama F. Marinos (ជប៉ុន)

Kawasaki Frontale (ជប៉ុន) vs Shanghai Shenhua (ចិន) នឹងប្រកួតក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយ ជើងទី 2 នៅថ្ងៃនេះ។ ក្នុងការប្រកួតទីមួយ Shanghai Shenhua បានយកឈ្នះលើ Kawasaki Frontale ក្នុងលទ្ធផល 1-0 ក្នុងផ្ទះ។

ខណៈ Gwangju FC ទល់នឹង Vissel Kobe នឹងត្រូវប្រកួតក្នុងការប្រកួតទីពីរនៅថ្ងៃនេះផងដែរ ដោយក្នុងការប្រកួតដំបូង Vissel Kobe ឈ្នះក្នុងដីទល់នឹង Gwangju FC 2-0 ។ សម្រាប់ការប្រកួតបាល់ទាត់ ACL Elite 2024/25 ក្រុមចំនួន 8 ចុងក្រោយនឹងត្រូវប្រកួតនៅប្រទេសអារ៉ាប៊ីសាអូឌីត រហូតដល់វគ្គផ្ដាច់ព្រ័ត្ររវាងថ្ងៃទី 25 ខែមេសា ដល់ថ្ងៃទី 4 ខែឧសភា ឆ្នាំ 2025។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-មិនា-២០២៥
ផ្លូវការ៖ Man Utd នឹងកម្ទេចកីឡដ្ឋាន Old Trafford និងបង្ហាញរូបភាពនៃកីឡដ្ឋានថ្មី ២ ពាន់លានផោន

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថានឹងសាងសង់កីឡដ្ឋានថ្មីដោយការគ្រោងរុះរើកីឡដ្ឋានចាស់ Old Trafford។ ឥឡូវនេះក្លិបបានបង្ហាញផែនការដ៏មានមហិច្ឆតាសម្រាប់ការសាងសង់កីឡដ្ឋានថ្មីដែលអាចផ្ទុកអ្នកទស្សនា 100,000 មានតម្លៃ២ពាន់លានផោន។

ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថាពួកគេនឹងកម្ទេចកីឡដ្ឋាន Old Trafford និងសាងសង់កីឡដ្ឋានថ្មីដែលមានកៅអីអង្គុយ 100,000 នៅលើទីតាំងដែលមានស្រាប់។

កីឡដ្ឋានថ្មីនេះនឹងត្រូវចំណាយថវិកាសាងសង់ក្នុងតំបន់ចំនួន 2 ពាន់លានផោន ហើយនឹងក្លាយជាចំណុចកណ្តាលនៃការបង្កើតឡើងវិញនៃតំបន់ Old Trafford។

United ជឿជាក់ថាកីឡដ្ឋាន និងគម្រោងបង្កើតឡើងវិញកាន់តែទូលំទូលាយ ដែលជាផ្នែកមួយនៃរបៀបវារៈកំណើនរបស់រដ្ឋាភិបាល អាចផ្តល់ប្រាក់បន្ថែម 7.3 ពាន់លានផោនក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចចក្រភពអង់គ្លេស។

វាត្រូវបានគេប៉ាន់ស្មានថាគម្រោងកីឡដ្ឋានថ្មីនេះនឹងបង្កើតការងារថ្មីរហូតដល់ 92,000 និងផ្ទះថ្មីជាង 17,000 ក៏ដូចជាទាក់ទាញអ្នកទស្សនាបន្ថែមចំនួន 1.8 លាននាក់ជារៀងរាល់ឆ្នាំ។

ថ្ងៃនេះ United បានបង្ហាញរូបភាព និងគំរូខ្នាតនៃកីឡដ្ឋានថ្មី និងតំបន់ជុំវិញ ដែលត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យកម្ម Foster + Partners ដែលគេចាត់តាំងឱ្យរចនាតំបន់កីឡដ្ឋាន។

ដំណាក់កាលបន្ទាប់នៅក្នុងដំណើរការគឺលទ្ធភាពលម្អិត ការពិគ្រោះយោបល់ ការរចនា និងការងារធ្វើផែនការ ដោយសារការងារលើគម្រោងមហិច្ឆតាឈានចូលដំណាក់កាលថ្មីមួយ។

លោក Sir Jim Ratcliffe សហម្ចាស់ក្លិប United បាននិយាយថា៖ “ថ្ងៃនេះជាការចាប់ផ្តើមនៃដំណើរដ៏គួរឱ្យរំភើបមិនគួរឱ្យជឿមួយទៅកាន់ការប្រគល់នូវអ្វីដែលនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពិភពលោក នៅចំកណ្តាលនៃ Old Trafford ដែលបានបង្កើតឡើងវិញ។

«កីឡដ្ឋានបច្ចុប្បន្នរបស់យើងបានបម្រើយើងយ៉ាងត្រចះត្រចង់ក្នុងរយៈពេល 115 ឆ្នាំមកនេះ ប៉ុន្តែវាបានធ្លាក់ចុះគុណភាពបើប្រៀបធៀបទៅលើកីលដ្ឋានដ៏ល្អបំផុតនៅក្នុងកីឡាពិភពលោក។ ដោយការសាងសង់នៅជិតកន្លែងដែលមានស្រាប់ យើងនឹងអាចរក្សាបាននូវខ្លឹមសារនៃ Old Trafford ខណៈពេលដែលបង្កើតកីឡដ្ឋានដ៏ទំនើបបំផុតដែលផ្លាស់ប្តូរបទពិសោធន៍អ្នកគាំទ្រត្រឹមតែជំហានពីផ្ទះប្រវត្តិសាស្ត្ររបស់យើង»។

«អ្វីដែលសំខាន់គឺឱកាសសម្រាប់កីឡដ្ឋានថ្មីដើម្បីក្លាយជាកាតាលីករសម្រាប់ការបន្តសង្គម និងសេដ្ឋកិច្ចនៃតំបន់ Old Trafford បង្កើតការងារ និងការវិនិយោគមិនត្រឹមតែក្នុងដំណាក់កាលសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែនៅលើមូលដ្ឋានយូរអង្វែងនៅពេលដែលកីឡដ្ឋានបានបញ្ចប់។

“រដ្ឋាភិបាលបានកំណត់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពជាយុទ្ធសាស្ត្រ ជាពិសេសនៅភាគខាងជើងនៃប្រទេសអង់គ្លេស ហើយយើងមានមោទនភាពដែលបានគាំទ្របេសកកម្មនោះជាមួយនឹងគម្រោងជាតិ ក៏ដូចជាមូលដ្ឋានផងដែរ។”

Thumbnail
ព័ត៌មានកីឡាអាស៊ី
១១-មិនា-២០២៥
(English) VFF តែងតាំងគ្រូបង្វឹកថ្មីក្នុងកម្រិតយុវជន ដែលមានបទពិសោធន៍ជាច្រើននៅជប៉ុន

(English)

សហព័ន្ធកីទ្បាបាល់ទាត់វៀតណាម VFF បានតែងតាំងលោក Okiyama Masahiko ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ សម្រាប់កម្រិតយុវជនអាយុ ១៧ ឆ្នាំ និង ២០ ឆ្នាំ។

,

បុរសសញ្ជាតិជប៉ុនវ័យ ៥៧ ឆ្នាំរូបនេះគឺមានបទពិសោធន៍យ៉ាងជ្រៅជ្រះកាន់ការងារជាគ្រូបង្វឹកបាល់ទាត់ជប៉ុនជាង ៣០ ឆ្នាំ។ លោក Okiyama Masahiko ក៏ធ្លាប់បម្រើការជាគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិ និងក្លិបផ្សេងៗ រួមទាំងក្រុម​ជម្រើស​ជាតិ​នារី​ហ្សកដានី (២០១២-១៤)​ ផងដែរ។ គួរជម្រាបថា លោក Okiyama Masahiko ក៏បានកាន់តំណែងជាគ្រូបង្វឹកនៅសាលារបស់សមាគមបាល់ទាត់ជប៉ុនជាកន្លែងដែលលោកបានជួយអភិវឌ្ឍទេពកោសល្យបាល់ទាត់វ័យក្មេងសម្រាប់ប្រទេសជប៉ុន៕

ប្រភព៖ ASEANFOOTBALL
Thumbnail
ព័ត៌មានកីឡាអាស៊ី
១១-មិនា-២០២៥
(English) បាល់ទាត់នារីថៃមានចំណាត់ថ្នាក់លេខ ៤៧ ហើយកម្ពុជាលេខ ១១៨ ក្នុង FIFA នាខែមីនា ឆ្នាំ២០២៥…

(English)

សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក FIFA បានប្រកាសជាផ្លូវការនូវលទ្ធផលចំណាត់ថ្នាក់ FIFA Women’s World Ranking សម្រាប់ខែមីនា ឆ្នាំ២០២៥ ដោយក្រុមបាល់ទាត់នារីជម្រើសជាតិថៃបានជាប់ចំណាត់ថ្នាក់ទី ៤៧ លើពិភពលោក។ ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ កាលពីមុន បានជាប់ចំណាត់ថ្នាក់ទី ៤៥ នៅលើពិភពលោក មុនពេលកម្មវិធីប្រកួតកម្ដៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ Pink Ladies Cup ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលពួកគេបានចាញ់រុស្ស៊ី ១-៣, ចាញ់កូរ៉េខាងត្បូង ០-៤ និងស្មើជាមួយនឹងអ៊ូសបេគីស្ថាន ០-០ ។ លទ្ធផលនេះបានធ្លាក់ចុះ .២ ពិន្ទុពីដើម ១៥១១.៣៣ ពិន្ទុសរុប ១៥០៦.១៣ ដោយទម្លាក់ ២ មកនៅលេខ ៤៧ លើពិភពលោក និងលេខ ៩ នៅអាស៊ី។

ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ នឹងមានការកោះហៅមួយទៀតក្នុងអំឡុងពេល FIFA Day ក្នុងខែមេសា ដើម្បីបន្តត្រៀមសម្រាប់ការប្រកួតជម្រុះ AFC Women’s Championship ឆ្នាំ ២០២៦ ចន្លោះថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៥ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ សូមបញ្ជាក់ថា សម្រាប់ចំណាត់ថ្នាក់ FIFA Women’s World Ranking របស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៨ ពិភពលោក និងលេខ ២៥ នៅអាស៊ី៕

ប្រភព៖ Sanook

Thumbnail
ព័ត៌មានកីឡាអាស៊ី
១១-មិនា-២០២៥
(English) អត់មាន Theerathon ទេសម្រាប់ការប្រកួតជើងទីពីររបស់ Buriram ទល់នឹង Johor នាយប់នេះ

(English) ប្រធានក្រុម Buriram United កីទ្បាករ Theerathon Bunmatha នៅតែគ្មានឈ្មោះលេង សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វានលំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ទល់នឹង Johor Darul Ta’zim ដោយសាររងរបួសជង្គង់។

ជាការពិតណាស់ ខ្សែការពារសញ្ជាតិថៃ ៣៥ ឆ្នាំរូបនេះទើបតែបញ្ចប់ការពិន័យនៅការប្រកួត ACL Elite បន្ទាប់ពីរូបគេទទួលបានកាតក្រហម អំទ្បុងពេលប្រកួតវគ្គចែកពូលទល់នឹង Johor Darul Ta’zim កាលពីកន្លងទៅ។ ជាមួយគ្នានេះ Theerathon Bunmatha ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ​ សម្រាប់ការប្រកួតជើងទី ២ ទល់នឹង Johor Darul Ta’zim ប៉ុន្តែរូបគេបែរជាមានបញ្ហារបួសជង្គង់ទៅវិញ ជាហេតុធ្វើឱ្យរូបគេមិនអាចជួយក្រុមបានទ្បើ់យ។

Theerathon Bunmatha បានខកខានជួយក្រុមចំនួន ៦ ប្រកួតហើយ បន្ទាប់ពីបញ្ហាខាងលើនេះ។ យ៉ាងណា សម្រាប់រូបគេក៏មានពាក្យចចាមអារ៉ាមថាអាចនឹងត្រលប់មកជួយក្រុមវិញក្នុងការប្រកួតក្រៅដីទល់នឹងក្រុម Johor Darul Ta’zim ក្នុងជើងទី ២ ផងដែរ។ ប៉ុន្តែរូបគេនៅតែមិនទាន់ Fit 100% ហើយមិនមានឈ្មោះនៅក្នុងការប្រកួតនោះទេ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី ២ ខាងលើនេះនឹងសម្រេចថាក្រុម Buriram United ឬ Johor Darul Ta’zim ទ្បើងទៅវគ្គ ៨ ក្រោមចុងក្រោយ បន្ទាប់ពីជើងទី ១​ ពួកគេប្រកួតស្មើគ្នា ០-០ នៅក្នុងថៃ ខណៈដែលជ់ើងទី ២ នឹងត្រូវលេងនៅឯកីឡដ្ឋាន Sultan Ibrahim ប្រទេសម៉ាឡេស៊ី៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-មិនា-២០២៥
(English) Liverpool ឆក់យកបេះដូង Adidas ត្រឡប់មកវិញ

(English) ក្លិបដែលកំពុងឆ្ពោះទៅរកជើងឯក Premier League ហង្សក្រហម Liverpool បាន​ប្រកាស​ពី​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adidas ដែល​នឹង​ចាប់​ផ្តើមនៅ​រដូវ​កាល​ក្រោយ​ជំនួស​ក្រុមហ៊ុន Nike ដែល​ផុតកុងត្រា។ តាមពិតទៅ ពីមុនមកក្លិបនេះក៏ធ្លាប់គ្រងឈុត Adidas ដែរនៅចន្លោះឆ្នាំ ១៩៨៥ ដល់១៩៩៦  និងម្តងទៀតនៅចន្លោះឆ្នាំ ២០០៦ និង ២០១២។

ចំពោះកិច្ចព្រមព្រៀងថ្មីនេះគេមិនទាន់ដឹងថាមានរយៈពេលប៉ុន្មានឆ្នាំ និងតម្លៃប៉ុន្មាននោះទេ។ ទោះជាងយ៉ាងណាក្តីរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា៖ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ និងមានតម្លៃជាង ៧៧ លានដុល្លារក្នុងមួយឆ្នាំ។ នាយកប្រតិបត្តិរបស់ក្លិប Liverpool លោក Billy Hogan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មនុស្សគ្រប់គ្នានៅក្នុងក្លឹបពិតជារំភើបយ៉ាងខ្លាំងក្នុងការស្វាគមន៍ adidas ត្រលប់មកគ្រួសារ LFC។

យើងទទួលបានភាពជោគជ័យដ៏អស្ចារ្យជាមួយគ្នានាពេលកន្លងមក។ adidas និង Liverpool ចែករំលែកមហិច្ឆិតានៃភាពជោគជ័យ ហើយយើងអាចរំភើបចិត្តក្នុងការចាប់ដៃគូរជាមួយគ្នាម្តងទៀតទេ ។ ជាមួយគ្នានេះដែរយើងសូមអរគុណ Nike សម្រាប់ការគាំទ្ររបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មិនា-២០២៥
(English) ប្រពន្ធកីឡារចាំទីល្បីឈ្មោះ បារម្ភខ្លាច ធនាគាររិបអូសផ្ទះ

(English) Elsa Izac វ័យ៥០ឆ្នាំ ភរិយារបស់កីឡាករចាំទី កីឡាករចាំទី Thibaut Courtois បារម្ភថាទ្រព្យសម្បត្តិដែលមានតម្លៃជាង ៤លានដុល្លារ អាចត្រូវបានគេដកហូតយកវិញ ដោយសារតែជំពាក់លុយជាង ៨លានដុល្លារ ក្នុងការបង់រំលោះស្របពេលដែលផ្ទះកំពុងរងការខួចខាត។ ផ្ទុយពីការព្រួយបារម្ភរបស់ Elsa Izac កីឡាករចាំទី Thibaut Courtois ក្លិប Real Madrid កំពុងរស់នៅក្នុងជីវិតដ៏ប្រណិតក្នុងរដ្ឋធានីប្រទេសអេស្ប៉ាញ ដោយទទួលបានប្រាក់ខែប្រហែលជាង ៣០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

នាងបាន​និយាយ​ថា​ផ្ទះ​របស់​យើងជិតរលំ​ហើយ។ យើង​មិន​អាច​បន្ត​រស់​នៅ​បែប​នេះ​បាន​ទេ»។ Elsa បានបន្តថានៅឆ្នាំ ២០២០ Courtois ត្រូវបានគេប្រាប់ឱ្យបង់ប្រាក់ជាង៣០០០ដុល្លារក្នុងមួយខែក្នុងការថែទាំប៉ុន្តែ វាមិនគ្រប់គ្រាន់ទេ។

នាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​ខ្លាច​ធនាគារ​នឹង​យក​ផ្ទះ​របស់​យើង​មក​វិញ ហើយ​បារម្ភ​ពេល​មាន​នរណា​ម្នាក់​គោះ​ទ្វារ។ ខ្ញុំមិនចង់ឃើញខ្លួនឯងគ្មានផ្ទះសម្បែងទេ។ នាងបានបន្ថែមថា វាមិនអាចទទួលយកបានសម្រាប់ខ្ញុំដែលឃើញ Thibaut ធ្វើដំណើរតាមយន្តហោះឯកជន ជប់លៀងក្នុងទូកកម្សាន្ត បន្ទាប់មកទុកកូនរបស់គាត់រស់នៅក្នុងបរិយាកាសបែបនេះ។ អតីតអ្នកច្នៃម៉ូដ មានទំនាក់ទំនងស្នេហា ជាមួយកីឡាករអន្តរជាតិបែលហ្ស៊ិក បន្ទាប់ពីគាត់បានផ្លាស់ទៅផ្ទះក្បែរគ្នាពេលគាត់ចូលរួមជាមួយ Chelsea ក្នុង ២០១៤ ៕

ប្រភព៖ The Sun

 

ads