ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអាស៊ី
១១-មិនា-២០២៥
(English) បាល់ទាត់នារីថៃមានចំណាត់ថ្នាក់លេខ ៤៧ ហើយកម្ពុជាលេខ ១១៨ ក្នុង FIFA នាខែមីនា ឆ្នាំ២០២៥…

(English)

សហព័ន្ធកីទ្បាបាល់ទាត់ពិភពលោក FIFA បានប្រកាសជាផ្លូវការនូវលទ្ធផលចំណាត់ថ្នាក់ FIFA Women’s World Ranking សម្រាប់ខែមីនា ឆ្នាំ២០២៥ ដោយក្រុមបាល់ទាត់នារីជម្រើសជាតិថៃបានជាប់ចំណាត់ថ្នាក់ទី ៤៧ លើពិភពលោក។ ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ កាលពីមុន បានជាប់ចំណាត់ថ្នាក់ទី ៤៥ នៅលើពិភពលោក មុនពេលកម្មវិធីប្រកួតកម្ដៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ Pink Ladies Cup ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលពួកគេបានចាញ់រុស្ស៊ី ១-៣, ចាញ់កូរ៉េខាងត្បូង ០-៤ និងស្មើជាមួយនឹងអ៊ូសបេគីស្ថាន ០-០ ។ លទ្ធផលនេះបានធ្លាក់ចុះ .២ ពិន្ទុពីដើម ១៥១១.៣៣ ពិន្ទុសរុប ១៥០៦.១៣ ដោយទម្លាក់ ២ មកនៅលេខ ៤៧ លើពិភពលោក និងលេខ ៩ នៅអាស៊ី។

ក្រុមបាល់ទាត់នារីជម្រើសជាតិថៃ នឹងមានការកោះហៅមួយទៀតក្នុងអំឡុងពេល FIFA Day ក្នុងខែមេសា ដើម្បីបន្តត្រៀមសម្រាប់ការប្រកួតជម្រុះ AFC Women’s Championship ឆ្នាំ ២០២៦ ចន្លោះថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៥ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ សូមបញ្ជាក់ថា សម្រាប់ចំណាត់ថ្នាក់ FIFA Women’s World Ranking របស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៨ ពិភពលោក និងលេខ ២៥ នៅអាស៊ី៕

ប្រភព៖ Sanook

Thumbnail
ព័ត៌មានកីឡាអាស៊ី
១១-មិនា-២០២៥
(English) អត់មាន Theerathon ទេសម្រាប់ការប្រកួតជើងទីពីររបស់ Buriram ទល់នឹង Johor នាយប់នេះ

(English) ប្រធានក្រុម Buriram United កីទ្បាករ Theerathon Bunmatha នៅតែគ្មានឈ្មោះលេង សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វានលំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ទល់នឹង Johor Darul Ta’zim ដោយសាររងរបួសជង្គង់។

ជាការពិតណាស់ ខ្សែការពារសញ្ជាតិថៃ ៣៥ ឆ្នាំរូបនេះទើបតែបញ្ចប់ការពិន័យនៅការប្រកួត ACL Elite បន្ទាប់ពីរូបគេទទួលបានកាតក្រហម អំទ្បុងពេលប្រកួតវគ្គចែកពូលទល់នឹង Johor Darul Ta’zim កាលពីកន្លងទៅ។ ជាមួយគ្នានេះ Theerathon Bunmatha ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ​ សម្រាប់ការប្រកួតជើងទី ២ ទល់នឹង Johor Darul Ta’zim ប៉ុន្តែរូបគេបែរជាមានបញ្ហារបួសជង្គង់ទៅវិញ ជាហេតុធ្វើឱ្យរូបគេមិនអាចជួយក្រុមបានទ្បើ់យ។

Theerathon Bunmatha បានខកខានជួយក្រុមចំនួន ៦ ប្រកួតហើយ បន្ទាប់ពីបញ្ហាខាងលើនេះ។ យ៉ាងណា សម្រាប់រូបគេក៏មានពាក្យចចាមអារ៉ាមថាអាចនឹងត្រលប់មកជួយក្រុមវិញក្នុងការប្រកួតក្រៅដីទល់នឹងក្រុម Johor Darul Ta’zim ក្នុងជើងទី ២ ផងដែរ។ ប៉ុន្តែរូបគេនៅតែមិនទាន់ Fit 100% ហើយមិនមានឈ្មោះនៅក្នុងការប្រកួតនោះទេ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី ២ ខាងលើនេះនឹងសម្រេចថាក្រុម Buriram United ឬ Johor Darul Ta’zim ទ្បើងទៅវគ្គ ៨ ក្រោមចុងក្រោយ បន្ទាប់ពីជើងទី ១​ ពួកគេប្រកួតស្មើគ្នា ០-០ នៅក្នុងថៃ ខណៈដែលជ់ើងទី ២ នឹងត្រូវលេងនៅឯកីឡដ្ឋាន Sultan Ibrahim ប្រទេសម៉ាឡេស៊ី៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១១-មិនា-២០២៥
(English) Liverpool ឆក់យកបេះដូង Adidas ត្រឡប់មកវិញ

(English) ក្លិបដែលកំពុងឆ្ពោះទៅរកជើងឯក Premier League ហង្សក្រហម Liverpool បាន​ប្រកាស​ពី​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Adidas ដែល​នឹង​ចាប់​ផ្តើមនៅ​រដូវ​កាល​ក្រោយ​ជំនួស​ក្រុមហ៊ុន Nike ដែល​ផុតកុងត្រា។ តាមពិតទៅ ពីមុនមកក្លិបនេះក៏ធ្លាប់គ្រងឈុត Adidas ដែរនៅចន្លោះឆ្នាំ ១៩៨៥ ដល់១៩៩៦  និងម្តងទៀតនៅចន្លោះឆ្នាំ ២០០៦ និង ២០១២។

ចំពោះកិច្ចព្រមព្រៀងថ្មីនេះគេមិនទាន់ដឹងថាមានរយៈពេលប៉ុន្មានឆ្នាំ និងតម្លៃប៉ុន្មាននោះទេ។ ទោះជាងយ៉ាងណាក្តីរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា៖ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ និងមានតម្លៃជាង ៧៧ លានដុល្លារក្នុងមួយឆ្នាំ។ នាយកប្រតិបត្តិរបស់ក្លិប Liverpool លោក Billy Hogan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មនុស្សគ្រប់គ្នានៅក្នុងក្លឹបពិតជារំភើបយ៉ាងខ្លាំងក្នុងការស្វាគមន៍ adidas ត្រលប់មកគ្រួសារ LFC។

យើងទទួលបានភាពជោគជ័យដ៏អស្ចារ្យជាមួយគ្នានាពេលកន្លងមក។ adidas និង Liverpool ចែករំលែកមហិច្ឆិតានៃភាពជោគជ័យ ហើយយើងអាចរំភើបចិត្តក្នុងការចាប់ដៃគូរជាមួយគ្នាម្តងទៀតទេ ។ ជាមួយគ្នានេះដែរយើងសូមអរគុណ Nike សម្រាប់ការគាំទ្ររបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មិនា-២០២៥
(English) ប្រពន្ធកីឡារចាំទីល្បីឈ្មោះ បារម្ភខ្លាច ធនាគាររិបអូសផ្ទះ

(English) Elsa Izac វ័យ៥០ឆ្នាំ ភរិយារបស់កីឡាករចាំទី កីឡាករចាំទី Thibaut Courtois បារម្ភថាទ្រព្យសម្បត្តិដែលមានតម្លៃជាង ៤លានដុល្លារ អាចត្រូវបានគេដកហូតយកវិញ ដោយសារតែជំពាក់លុយជាង ៨លានដុល្លារ ក្នុងការបង់រំលោះស្របពេលដែលផ្ទះកំពុងរងការខួចខាត។ ផ្ទុយពីការព្រួយបារម្ភរបស់ Elsa Izac កីឡាករចាំទី Thibaut Courtois ក្លិប Real Madrid កំពុងរស់នៅក្នុងជីវិតដ៏ប្រណិតក្នុងរដ្ឋធានីប្រទេសអេស្ប៉ាញ ដោយទទួលបានប្រាក់ខែប្រហែលជាង ៣០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

នាងបាន​និយាយ​ថា​ផ្ទះ​របស់​យើងជិតរលំ​ហើយ។ យើង​មិន​អាច​បន្ត​រស់​នៅ​បែប​នេះ​បាន​ទេ»។ Elsa បានបន្តថានៅឆ្នាំ ២០២០ Courtois ត្រូវបានគេប្រាប់ឱ្យបង់ប្រាក់ជាង៣០០០ដុល្លារក្នុងមួយខែក្នុងការថែទាំប៉ុន្តែ វាមិនគ្រប់គ្រាន់ទេ។

នាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​ខ្លាច​ធនាគារ​នឹង​យក​ផ្ទះ​របស់​យើង​មក​វិញ ហើយ​បារម្ភ​ពេល​មាន​នរណា​ម្នាក់​គោះ​ទ្វារ។ ខ្ញុំមិនចង់ឃើញខ្លួនឯងគ្មានផ្ទះសម្បែងទេ។ នាងបានបន្ថែមថា វាមិនអាចទទួលយកបានសម្រាប់ខ្ញុំដែលឃើញ Thibaut ធ្វើដំណើរតាមយន្តហោះឯកជន ជប់លៀងក្នុងទូកកម្សាន្ត បន្ទាប់មកទុកកូនរបស់គាត់រស់នៅក្នុងបរិយាកាសបែបនេះ។ អតីតអ្នកច្នៃម៉ូដ មានទំនាក់ទំនងស្នេហា ជាមួយកីឡាករអន្តរជាតិបែលហ្ស៊ិក បន្ទាប់ពីគាត់បានផ្លាស់ទៅផ្ទះក្បែរគ្នាពេលគាត់ចូលរួមជាមួយ Chelsea ក្នុង ២០១៤ ៕

ប្រភព៖ The Sun

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មិនា-២០២៥
(English) កូនប្រុសវីរបុរស Buffon បង្ហាញខ្លួនលើកដំបូង

(English) Louis Buffon ដែលជាកូនប្រុសរបស់ Gianluigi Buffon វីរបុរសអ៊ីតាលី និងក្លិប Juventus បានបង្ហាញខ្លួនក្នុងអាជីពបាល់ទាត់លីកដំបូងរបស់គាត់គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុម Pisa នៅក្នុងលីកទី ២ អ៊ីតាលី Serie B កាលពីថ្ងៃអាទិត្យ។ មិនដូចឪពុកដែលឈ្នះពានរង្វាន់ World Cup និងបង្ហាញខ្លួនអាជីពបាល់ទាត់បានជាង ១០០០ ដងក្នុងនាមជាអ្នកចាំទី មុនពេលចូលនិវត្តន៍នៅឆ្នាំ ២០២៣ កីឡាករវ័យ ១៧ ឆ្នាំបានចាប់យកអាជីពជាកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេងដ៏មុតស្រួច។

Louis ត្រូវបានដាក់អ្នកជំនួសចុងម៉ោងដោយគ្រូបង្វឹកលោក  Filippo Inzaghi ដែលធ្លាប់លេងជាមួយឪពុករបស់គាត់នៅក្នុងក្រុមជម្រើសជាតិអ៊ីតាលី ខណៈដែលក្រុម Pisa បានបរាជ័យក្នុងលទ្ធផល ៣-២ ជាមួយនឹងក្រុម Spezia ។ Pisa ដែល​ស្ថិត​នៅ​លេខ​ពីរ​ក្នុង​តារាង​កំពុង​សម្លឹង​រក​ការ​វិល​ទៅ​កាន់​ជើង​ឯក​កំពូល​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ១៩៩១។ Louis ដែលកើតនៅទីក្រុង Turin ថ្មីៗនេះត្រូវបានជ្រើសរើសលេងតំណាងឱ្យក្រុមជម្រើសជាតិយុវជនអាយុក្រោម១៨ឆ្នាំរបស់សាធារណរដ្ឋឆេក ដោយសារតែម្តាយរបស់របស់គាត់៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៩-មិនា-២០២៥
(English) FAT ត្រូវបានបញ្ជាឱ្យបង់ប្រាក់ ១០.៧ លានដុល្លារទៅស្ថាប័នសារព័ត៌មាន Siamsport ដើម្បីបញ្ចប់រឿងមួយនេះ…!

(English)

សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) ត្រូវបានបញ្ជាឱ្យបង់ប្រាក់ ១០.៧ លានដុល្លារទៅស្ថាប័នសារព័ត៌មាន Siamsport។ ជម្លោះផ្លូវច្បាប់ដ៏យូរអង្វែងរវាងសមាគមកីឡាបាល់ទាត់ថៃ FA Thailand និង Siamsport បានឈានដល់ទីបញ្ចប់ហើយ។ តុលាការកម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មអន្តរជាតិកណ្តាលបានបញ្ជាឱ្យសមាគមកីឡាបាល់ទាត់ថៃ FA Thailand ផ្តល់សំណងដល់ក្រុមហ៊ុន Siamsport Syndicate ចំនួន ៣៦០ លានបាត (ប្រហែល ១០.៧ លានដុល្លារអាមេរិក) បូកនឹងការប្រាក់ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃប្តឹងផ្តល់រហូតដល់ការទូទាត់ត្រូវបានបញ្ចប់។ ជម្លោះនេះបានចាប់ផ្តើមនៅពេលដែលអតីតប្រធាន FAT លោក Somyot Poompanmoung បានបញ្ចប់កិច្ចសន្យាសិទ្ធិផ្សាយលីគបាល់ទាត់ក្នុងស្រុកជាឯកតោភាគីជាមួយ Siamsport ក្នុងឆ្នាំ ២០១៦។ ក្រោមកិច្ចព្រមព្រៀងដើម Siamsport បានកាន់កាប់ ៩៥% នៃប្រាក់ចំណេញពីការផ្សាយ Thai League និងការប្រកួតផ្សេងទៀតដោយបន្សល់ទុក FAT ត្រឹមតែ ៥% ប៉ុណ្ណោះ៕
Thumbnail
ព័ត៌មានកីឡាអាស៊ី
០៩-មិនា-២០២៥
(English) ពេលនេះច្បាស់​ហើយ! AFC ឱ្យក្លិបសិង្ហបុរី Lion City Sailors ឈ្នះក្លិបជប៉ុន Sanfrecce Hiroshima ៣-០​ វិញ

(English) ពីបេសកកម្មស្ទើរតែមិនអាចទៅរួច ដើម្បីវាយបករកឱ្យបាន 5 គ្រាប់វិញក្នុងជើងទី២ ប៉ុន្តែពេល​នេះក្រុម Lion City Sailors នឹងទទួលបានអត្ថប្រយោជន៍៣ពិន្ទុនិង 3 គ្រាប់ ឆ្ពោះទៅកាន់ការប្រកួតជើងទីពីរវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយ Sanfrecce Hiroshima ក្នុងការប្រកួត AFC Champions League Two។

គណៈកម្មាធិការវិន័យ និងក្រមសីលធម៌របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់កាលពីថ្ងៃទី ៨ ខែមីនា ថា ក្រុម Sanfrecce Hiroshima បានបញ្ជូនកីឡាករដែលមិនមានសិទ្ធិក្នុងការប្រកួត ដាក់​ឱ្យ​ចូល​លេងហើយទទួលជ័យជម្នះក្នុងលទ្ធផល 6-1 ជើងទីមួយរបស់ពួកគេនៅកីឡដ្ឋាន Edion Peace Wing Hiroshima កាលពីថ្ងៃទី 5 ខែមីនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ស្ថាប័នគ្រប់គ្រងបាល់ទាត់អាស៊ីបានកត់សម្គាល់ថា Sanfrecce បានដាក់កីឡាករ Valere Germain “នៅក្នុងការប្រកួតទោះបីជាគាត់ត្រូវបានព្យួរក៏ដោយ” ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ដែល​បាន​ចូល​ជំនួស​នៅ​នាទី​ទី​៦៩ និង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៥​របស់​ខ្លួន​៥​នាទី​ក្រោយ​មក ត្រូវ​បាន​គេ​សន្មត់​ថា​នឹង​ត្រូវ​ពិន័យ​មិន​ឱ្យ​ចូល​លេង​បី​ប្រកួត។ ជា​លទ្ធផល ការប្រកួត​នឹង​ត្រូវ​កាត់ចោល ហើយ​ក្រុម​កំពូល​តារាង​លីគ​កំពូល​សិង្ហបុរី Sailors នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-0 ជំនួស​វិញ។ ជើង​ទី​២​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Jalan Besar នៅ​ថ្ងៃ​ទី ១២ ខែ​មីនា។

លើសពីនេះ ក្រុមជប៉ុនត្រូវបានពិន័យជាប្រាក់ចំនួន 1,000 ដុល្លារអាមេរិក (1,330 ដុល្លារសិង្ហបុរី) ហើយនឹងមិនទទួលបានពាក់កណ្តាលនៃថ្លៃចូលរួមវគ្គតម្លៃ 160,000 ដុល្លារអាមេរិករបស់ពួកគេឡើយ។

Sanfrecce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 8 ខែមីនាថា៖ “យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការព្រួយបារម្ភ និងការរអាក់រអួលដែលបង្កឡើងចំពោះអ្នកគ្រប់គ្នា ដោយការស៊ើបអង្កេតមិនគ្រប់គ្រាន់របស់យើងចំពោះឧប្បត្តិហេតុនេះ ដែលបណ្តាលឱ្យកីឡាករ ដែលត្រូវបានព្យួរត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែង។ យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​កើត​ឡើង​នៃ​ឧបទ្ទវហេតុ​បែប​នេះ​នៅ​ពេល​អនាគត ហើយ​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ»។

Germain បានចូលរួមជាមួយ Sanfrecce ពីក្រុម Macarthur FC របស់អូស្ត្រាលី កាលពីថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2024 ប៉ុន្តែត្រូវបានពិន័យព្យួរ និងពិន័យ 1,000 ដុល្លារអាមេរិក បន្ទាប់ពីជាប់ពាក់ព័ន្ធក្នុងភាពច្របូកច្របល់ក្រោយការប្រកួតបន្ទាប់ពីការចាញ់ក្រុម Central Coast Mariners ក្នុងលទ្ធផល 3-2 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asean Zonal នៃពានរង្វាន់ AFC Cup ។

នៅលើគេហទំព័ររបស់ខ្លួន AFC បានចាត់ទុកថាកីឡាករបារាំង “បានទះកំផ្លៀងកីឡាករមកពីក្រុមគូប្រកួត” ហើយបានធ្វើឱ្យការប្រកួតនេះក្លាយជាការធ្វើ​កាយវិការមិនសមរម្យ។ វាត្រូវបានបញ្ជាក់ផងដែរថា “ការព្យួរការប្រកួតចំនួនបីនឹងត្រូវធ្វើឡើង” ស្របតាមវិន័យនិងក្រមសីលធម៌របស់វា។

ជាមួយនឹងការសម្រេចនេះ ក្រុមCity Sailor បានស្តារឡើងវិញនូវឱកាសរបស់ពួកគេក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើ​ពួកគេ​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ ពួកគេ​នឹងទទួលបាន​ប្រាក់រង្វាន់ ២៤០,០០០ ដុល្លារ​អាមេរិក​ទៀត​៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
០៨-មិនា-២០២៥
(English) ACL 2៖ Lion City Sailors អាចទទួលបានជ័យជម្នះវិញលើ Sanfrecce Hiroshima ក្រោមហេតុផលទាំងអស់នេះ…!

(English) Lion City Sailors អាចទទួលបានជ័យជម្នះលើ Sanfrecce Hiroshima ក្នុងលទ្ធផល ៣-០ សម្រាប់ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៤-២៥ ។

ជាការពិតណាស់ កាលពីថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០២៥ កន្លងទៅ សមាជិកក្រុម នៃលីគកំពូលជប៉ុន Sanfrecce Hiroshima បានយកឈ្នះលើ Lion City Sailors ក្នុងដី ដោយបញ្ចប់លទ្ធផល ៦-១ ដ៏គួរឱ្យចាប់អារម្មណ៍ក៏ដោយ។

យ៉ាងណា Sanfrecce Hiroshima អាចនឹងចាញ់ដោយស្វ័យប្រវត្តិ ៣-០ វិញ បន្ទាប់ពីពួកគេបានដាក់កីឡាករដែលគ្មានសិទ្ធិ (ineligible player) ក្នុងការប្រកួតខាងលើនេះ។ ភាពចម្រូងចម្រាសបានកើតឡើងនៅពេលដែលគ្រូបង្វឹកជនជាតិអាឡឺម៉ង់ លោក Michael Skibbe បានប្តូរចូលខ្សែប្រយុទ្ធបារាំង Valere Germain នៅនាទីទី ៦៩ ហើយរូបគេក៏រកបានគ្រាប់នៅនាទី ៥ ក្រោយមក។

ទោះបីជាយ៉ាងណាក៏ដោយ Valere Germain ត្រូវបាន AFC ព្យួរការប្រកួតចំនួន ៣ ប្រកួត បន្ទាប់ពីមានជម្លោះមួយក្នុងការប្រកួតកាលពីខែកុម្ភៈ ខណៈដែលរូបគេពេលនោះកំពុងលេងឱ្យ ក្រុម Macarthur FC ក្នុងពានរង្វាន់ AFC Cup (ឥឡូវត្រូវបានប្តូរឈ្មោះជា ACL 2) ។

យោងតាមប្រការ ៣៨.២.៣ នៃក្រមវិន័យ និងក្រមសីលធម៌របស់ AFC ការព្យួរត្រូវបានអនុវត្តចំពោះការប្រកួតពានកម្រិតទ្វីបផ្លូវការរបស់កីឡាករក្នុងប្រភេទពានរង្វាន់ដូចគ្នា។ ប្រសិនបើត្រូវបានគេបញ្ជាក់​ថាមានកំហុសពិតមែននោះលទ្ធ Lion City Sailors នឹងត្រឡប់មកឈ្នះ៣ទល់០លើក្រុម Sanfrecce Hiroshima វិញ។ គួរបញ្ជាក់ផងដែរថាការសម្រេចចិត្តនេះអាចផ្លាស់ប្តូរដំណើរការប្រកួតទាំងស្រុង៕

ប្រភព៖ ASEANFOOTBALL

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៧-មិនា-២០២៥
(English) តើក្លិបណាលក់សំបុត្របានលុយច្រីនជាងគេក្នុងឆ្នាំ ២០២៣-២៤…?

(English) Real Madrid លក់សំបុត្រក្នុងថ្ងៃប្រកួត (Matchday) បានលុយច្រីនជាងគេបំផុតក្នុងចំណោមក្លិបបាល់ទាត់នៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបសម្រាប់ឆ្នាំ ២០២៣-២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BCC ។ Real Madrid ប្រមូលលុយបានជាង ១៩៧ លានដុល្លារពីការលក់សំបុត្រចូលទស្សនានាំមុខក្លិបយក្សបារាំង Paris Saint Germain ដែលរកចំណូលបានជាង ១៧៩ លានដុល្លារឈរលំដាប់លេខ ២ ក្នុងតារាង។ ប្រភពខាងលើដដែលបានឱ្យដឹងថា Real Madrid ជាមធ្យមប្រាក់ចំណូលបានមកពីការលក់សំបុត្រ ១ ប្រកួតក្នុងផ្ទះគឺជាង ៧,៨លានដុល្លារ ។

តម្លៃសំបុត្រប្រកួតក្នុងផ្ទះជាមធ្យមម្នាក់ជាង ១០៩ ដុល្លារ។ PSG ជាមធ្យមប្រាក់ចំណូលបានមកពីការលក់សំបុត្រ ១ ប្រកួតក្នុងផ្ទះគឺជាង ៧,៧ លានដុល្លារតែតម្លៃសំបុត្រប្រកួតក្នុងផ្ទះម្នាក់ជាមធ្យមថ្លៃជាង Real Madrid គឺ ជាង១៤៦ដុល្លារ។ ចំណែកឯនៅ Premier league វិញ ក្រុមកាំភ្លីងធំ Arsenal ឈរកំពូលតារាង និងទទួលបានចំណាត់លេខ៣នៅអឺរុប។  Arsenal រកចំណូលបានមកពីការលក់សំបុត្រគឺជាង ១៦៧ លានដុល្លារ។ ប្រាក់ចំណូល ១ ប្រកួតក្នុងផ្ទះជាមធ្យមគឺជាង ៦ លានដុល្លារ។ តម្លៃសំបុត្រប្រកួតក្នុងផ្ទះម្នាក់ជាមធ្យមគឺជាង ១០៩ ដុល្លារដូចគ្នាទៅនឹង Real Madrid ផងដែរ៕

ប្រភព៖ BBC

ads