ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-កុម្ភៈ-២០២៥
(English) Thibaut Courtois ថារូបគេអាចជាប់ជម្រើសជាតិម្តងទៀត

(English)

អ្នកចាំទីជម្រើសជាតិបែលហ្សិក Thibaut Courtois បាននិយាយថា៖ រូបគេអាចនឹងត្រូវជាប់ជម្រើសជាតិម្តងទៀត ហើយរូបគេក៏រំពឹងថានឹងត្រលប់មកកាន់ក្រុមនៅខែក្រោយនេះផងដែរ។ ក្រុមជម្រើសជាតិបែលហ្ស៊ិក ត្រូវប៉ះគ្នាជាមួយនឹងអ៊ុយក្រែន ក្នុងការប្រកួតជម្រុះ Nations League ចំនួន ២ ជើងនៅខែក្រោយ។  ជាការពិតណាស់ អ្នកចាំទីដៃទី ១ របស់ក្លិប Real Madrid វ័យ ៣២ ឆ្នាំរូបនេះធ្លាប់បដិសេធមិនលេងឱ្យក្រុមជម្រើសជាតិ ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Domenico Tedesco ប៉ុន្តែឥទ្បូវនេះ លោក Tedesco ត្រូវបានបណ្តេញចេញពីក្រុម។ អ្វីកាន់តែច្បាស់ Thibaut Courtois នឹងត្រលប់មកលេងឱ្យក្រុមម្តងទៀត។

Thibaut Courtois បាននិយាយនៅផតឃែស្ថជាមួយអតីតកីឡាករជម្រើសជាតិអង់គ្លេស Rio Ferdinand ថា៖ «ខ្ញុំនឹកក្រុមជម្រើសជាតិ ប៉ុន្តែឥឡូវនេះខ្ញុំត្រៀមខ្លួនរួចរាល់ហើយ»។ Courtois ក៏បានពិភាក្សាជាមួយគ្រូបង្វឹកថ្មី លោក Rudi Garcia ដែលបាននិយាយកាលពីខែមុន គាត់ចង់ឱ្យ Courtois ត្រលប់មកវិញ បន្ទាប់ពីចាកចេញពីក្រុមដោយបង្ខំចិត្ត។  គួរបញ្ជាក់ថា Thibaut Courtois មិនបានលេងឱ្យក្រុមជម្រើសជាតិ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីរូបគេត្រូវបានមើលរំលងដោយលោក Tedesco៕

ប្រភព៖ Reuters

Thumbnail
ព័ត៌មានកីឡាជាតិ
២៤-កុម្ភៈ-២០២៥
(English) Liverpool ផ្តួលម្ចាស់ផ្ទះ Man City ធ្វើឱ្យនាំមុខ Arsenal ១១ ពិន្ទុនៅ EPL

(English) ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើម្ចាស់ផ្ទះមេឃខៀវ Manchester City ០-២  សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី ២៦ រដូវកាល ២០២៤-២៥ កាលពីយប់មិញ។ ២ គ្រាប់របស់ក្រុម Liverpool ដឹកនាំដោយគ្រូបង្វឹក លោក Arne Slot រកបានដោយខ្សែប្រយុទ្ធ Mohamed Salah ១ គ្រាប់នៅនាទីទី ១៤ មុនពេលរូបគេបញ្ចូនបាល់ឱ្យ Dominik Szoboszlai រកបាន ១ គ្រាប់ទៀតនៅនាទីទី ៣៧ ក្នុងវគ្គទី ១ នៅឯកីទ្បដ្ឋាន Etihad  ដែលជាលទ្ធផលដូចគ្នាកាលជើងទី១ នៅកីឡដ្ឋាន Anfield សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២៤-២៥។

លទ្ធផលបែបនេះបានធ្វើឱ្យម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ១៩ សម័យកាល គឺ Liverpool នាំមុខ Arsenal ដែលជាក្រុមលេខ ២ រហូតដល់ចំនួន ១១ ពិន្ទុនៅ English Premier League បន្ទាប់ពីក្រុមដឹកនាំដោយលោក Mikel Arteta ភ្លាត់ចាញ់ញញួរធំ West Ham United ០-១ នៅក្នុងដី (Emirates Stadium) កាលពីរាត្រីថ្ងៃសៅរ៍។ ដូច្នេះហើយ មានន័យថា Liverpool កំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ជាលើកទី ២០ ស្របពេលពួកគេនៅសល់ ១២ ប្រកួតទៀត មុនពេលបញ្ចប់រដូវកាលនេះ ២០២៤-២៥។

សូមជម្រាបថា Liverpool បានខកខានក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ចំនួន ៤ ឆ្នាំហើយ បន្ទាប់ពីពួកគេឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ ២០២០ ខណៈដែល Manchester City ជាក្រុមឈ្នះជើងឯក ៤ សម័យកាលជាប់ៗ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-កុម្ភៈ-២០២៥
(English) កាតក្រហមយប់មិញ នឹងធ្វើឱ្យ Antony អវត្តមានក្នុងការប្រកួតសំខាន់ឱ្យ Real Betis នាចុងសប្តាហ៍នេះ

(English) ចំពោះកាតក្រហមយប់មិញ នឹងធ្វើឱ្យខ្សែប្រយុទ្ធ Antony អវត្តមានក្នុងការប្រកួតទល់នឹងក្រុម Real Madrid។ ក្នុងការប្រកួតទល់នឹងក្រុម Gatafe យប់មិញ កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលផ្តល់នូវកាតក្រហមភ្លាមៗនៅនាទី ៩០+៤ បន្ទាប់ពីរូបគេបានបង្កកំហុសលើខ្សែការពារកូដស្តាំ Juan Iglesias របស់ក្លិប Gatafe ពីការស្លាយជើងខាងក្រោយ។

បញ្ហាខាងលើនេះ Antony ត្រូវអវត្តមានក្នុងការប្រកួតទល់នឹងក្រុម Real Madrid សម្រាប់ការប្រកួត La Liga នាថ្ងៃសៅរ៍ទី០១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ នៅក្នុងជំនួបខាងលើនេះ Real Betis បានយកឈ្នះលើ Gatafe ១-២ ដោយ Antony បានបញ្ចូនបាល់ឱ្យ Isco រកបាន ១ គ្រាប់នៅនាទីទី ១៨ មុនពេល Isco រកបានគ្រាប់បាល់ទី ២ ឱ្យ Real Betis ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៧៧ មុនពេល Borja Mayoral រកបាន ១ គ្រាប់ឱ្យ Gatafe នៅនាទីទី ៨២ ផងដែរ។

សូមជម្រាបថា Antony ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងខែមករា ឆ្នាំ២០២៥ មករូបគេបានបង្ហាញខ្លួនឱ្យក្រុមចំនួន ៦ ប្រកួត ក៏ដូចជារកបាន ៣ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើក៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៤-កុម្ភៈ-២០២៥
(English) ឥណ្ឌូនេស៊ីបញ្ចប់តួនាទីគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុម U-22 ដណ្តើមបានមេដាយមាសស៊ីហ្គេមនៅកម្ពុជា

(English) សហព័ន្ធកីទ្បាបាល់ទាត់ឥណ្ឌូនេស៊ី PSSI បានបណ្តេញលោក Indra Sjafri ចេញពីតំណែងជាគ្រូបង្វឹកកម្រិតយុវជនអាយុក្រោម ២០ ឆ្នាំរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីដឹកនាំក្រុមធ្លាក់ចេញពីប្រកួតពានរង្វាន់ AFC U-20 Asian Cup ឆ្នាំ ២០២៥ នៅទីក្រុង Shenzhen ប្រទេសចិន។

បុរសសញ្ជាតិឥណ្ឌូនេស៊ីវ័យ ៦២ ឆ្នាំរូបនេះធ្លាប់បញ្ជាក់ពីឆន្ទៈ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បរាជ័យ​របស់​ក្រុម​ក្នុង​ការ​ប្រកួត​ជម្រុះ U-20 World Cup។ ឥឡូវនេះ PSSI ក៏បានធ្វើការសម្រេចចិត្តដើម្បីផ្លាស់ទីក្នុងទិសដៅថ្មីមួយ។ សូមរំលឹកថា លោក Indra Sjafri បានដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ីកម្រិតយុវជនអាយុក្រោម ២២ ឆ្នាំ ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ឆ្នាំ២០២៣ ក្នុងវិញ្ញាសារបាល់ទាត់ផ្នែកបុរស បន្ទាប់ពីយកឈ្នះលើថៃទាំងចម្រូងចម្រាស ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-កុម្ភៈ-២០២៥
(English) គ្រូ Real Madrid សរសើរថា Mbappe អាចនឹងឈានកម្រិតដល់ Ronaldo

(English)

អ្នកចាត់ការរបស់ក្លិបអធិរាជ-ស Real Madrid គឺលោក Carlo Ancelotti បានសរសើរដល់ខ្សែប្រយុទ្ធ Kylian Mbappe បន្ទាប់ពីរូបគេរកបាន Hat-Trick ទម្លាក់ Manchester City ចេញពីក្របខណ្ឌ UEFA Champions League សម្រាប់ការប្រកួតជើងទី ២ វគ្គ Play-Off ទ្បើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។ Real Madrid បានយកឈ្នះលើ Manchester City នៅជើងទី ២ ក្នុងលទ្ធផល ៣-១ ខណៈដែលជើងទី ១ ក្នុងលទ្ធផល ២-៣ មានន័យថាសរុបទាំងពីរជើងគឺ ៦-៣។

យ៉ាងណា បន្ទាប់ពីរកបាន Hat-Trick សម្រាប់ការប្រកួតខាងលើនេះ លោក Carlo Ancelotti បានថ្លៃងប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រកួតថា៖ Mbappe មានសក្ដានុពលក្នុងការឈានទៅដល់កម្រិតដូចគ្នានឹង Cristiano Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមរហូតដល់ ៤៥១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៣៨ ប្រកួតសម្រាប់ក្រុមឈ្នះពានរង្វាន់ Champions League ចំនួន ១៥ ដង។ «គ្រប់គ្នាបានរង់ចាំការស៊ុតបញ្ចូលទី Hat-Trick របស់រូបគេ ហើយទីបំផុតវា​បាន​មក​ដល់​ហើយ។ ប៉ុន្តែ Mbappe មិន​មែន​តែ​ម្នាក់​នោះ​ទេ យើង​មាន​កីឡាករ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ហើយ​ពួកគេ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ជាមួយ​នឹង​ការងារ​រួម​របស់​ពួកគេ​លើស​ពី​គុណភាព​បុគ្គល​របស់​ពួកគេ​ដែល​គួរ​ឱ្យ​កត់សម្គាល់»។

កីទ្បាករអន្តរជាតិបារាំងវ័យ ២៦ ឆ្នាំរូបនេះរកបាន ២៥៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៣០៨ ប្រកួតឱ្យក្រុម Paris Saint Germain រយៈពេលជាង ៦ ឆ្នាំ បាននិយាយថា៖ រូបគេមិនខ្វល់អំពីការក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាគេទេ ប្រសិនបើមិនទាន់ឈ្នះពានរង្វាន់»។ គួរបញ្ជាក់ថា ក្រុមការពារតំណែងជើងឯក Real Madrid បើមិនប៉ះ Bayer Leverkusen ក៏ Atletico Madrid  សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ពីព្រោះវាអាស្រ័យការចាប់ឆ្នោត នាថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែលពួកគេក៏សម្លឹងមើលក្នុងការឈ្នះពានរង្វាន់ខាងលើនេះជាលើកទី ១៦ ក្នុងប្រវត្តិសាស្រ្តផងដែរ៕

ប្រភព៖ Reuter

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-កុម្ភៈ-២០២៥
(English) Bellingham រងនូវការពិន័យពីរប្រកួតរឿងបានកាតក្រហមថ្ងៃមុន

(English) ខ្សែបម្រើរបស់ក្លិបអធិរាជស-រ Real Madrid គឺ Jude Bellingham ត្រូវបានពិន័យ ២ ប្រកួតនៅ La Liga បន្ទាប់ពីរូបគេទទួលបានក្រហម អំទ្បុងពេលក្រុមប្រកួតស្មើគ្នាជាមួយនឹង Osasuna សម្រាប់ការប្រកួតលីគ កាលថ្ងៃសៅរ៍មុន។  កីទ្បាករអន្តរជាតិអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីទីលាននៅក្នុងនាទីទី ៣៩ សម្រាប់ការពន័យ និងប្រើប្រាស់ពាក្យមិនសមរម្យទៅកាន់អាជ្ញាកណ្តាលកាត់សេចក្តី លោក Jose Luis Munuera Montero។

កាលពីថ្ងៃអង្គារ៍ សហព័ន្ធកីទ្បាបាល់ទាត់អេស្ប៉ាញ (RFEF)  បានថ្កោលទោសការបំពាន “គួរឱ្យស្អប់ខ្ពើម” Montero បានទទួលតាំងពីពេលនោះមក។

បន្ថែមពីនេះ គណៈកម្មាធិការវិន័យរបស់ RFEF បានសម្រេចកាលពីថ្ងៃពុធថា Bellingham គួរតែត្រូវបានដាក់ទណ្ឌកម្មចំពោះអ្វីដែលខ្លួនបាននិយាយថាជា “អាកប្បកិរិយានៃការមើលងាយ ឬខ្វះការពិចារណាចំពោះអាជ្ញាកណ្តាល។ ដូច្នេហើយ មានន័យថា Jude Bellingham នឹងត្រូវអវត្តមាន សម្រាប់ការប្រកួតនៅ La Liga ដោយក្រុម Real Madrid ប៉ះគ្នាជាមួយ Girona និង Real Betis ជាដើម។

អតីតកីទ្បាកររបស់ក្លិប Birmingham City បានអះអាងថា៖ «ភាសារបស់រូបគេត្រូវបានយល់ខុសដោយអាជ្ញាកណ្តាល លោក Montero ។ ដោយបន្ថែមទៀតថា« មិនមានចេតនាប្រមាថរូបលោកទេ»។  Real Madrid បានថ្លៃងប្រាប់សារព័ត៌មាន Reuters ថាក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរខាងលើនេះ។

Real Madrid ត្រូវប៉ះគ្នាជាមួយនឹង Real Sociedad នាវគ្គ ៤ ក្រុមចុងក្រោយ នៃពានក្នុងពានរង្វាន់ Copa del Rey ក្នុងជើងទី ១ នាចុងសប្តាហ៍ក្រោយ មុនពេល Jude Bellingham នឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ការប្រកួតលីគទល់ Rayo Vallecano នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។  សូមជម្រាបថា ក្រុមការពារតំណែងជើងឯក La Liga គឺ Real Madrid គឺមិនស្គាល់ឈ្នះសោះក្នុងការប្រកួតលីគចំនួន ៣ ចុងក្រោយពួកគេ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
២០-កុម្ភៈ-២០២៥
(English) AFC ទទួលបានពាក្យបណ្តឹងពីក្លិប Pohang លើករណីអ្នកគាំទ្រ JDT ដុតកាំជ្រួចរំខានដល់ក្រុមកីទ្បាករពួកគេនៅមុខសណ្ឋាគារ

(English) សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC បានទទួលលិខិតពាក្យបណ្តឹងពីក្លិប Pohang Steelers ជុំវិញលើករណីអ្នកគាំទ្ររបស់ Johor Darul Ta’zim បាននាំគ្នាដុតកាំជ្រួចនៅមុខសណ្ឋាគារ ដែលក្រុមកីទ្បាករសម្រាកចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៥ ព្រឹក ដើម្បីជាការរំខានដល់ពួកគេ មុនពេលការប្រកួត AFC Champions League Eilte ឆ្នាំ២០២៤-២៥។ ក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim (ម៉ាឡេស៊ី) បានយកឈ្នះលើភ្ញៀវមកពីកូរ៉េខាងត្បូង គឺក្រុម Pohang Steelers ដោយបញ្ចប់លទ្ធផល ៥-២ សម្រាប់ការប្រកួត នៃពានរង្វាន់ខាងលើនេះ។

យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ អគ្គលេខាធិការរបស់សហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC លោក Dato Windsor-John បានបញ្ជាក់ថា៖ ករណីនេះនឹងត្រូវបានស៊ើបអង្កេតថាមិនមានច្បាប់គ្រប់គ្រង ប៉ុន្តែបានទទួលស្គាល់ថាក្រុមម្ចាស់ផ្ទះទទួលខុសត្រូវត្រឹមតែធានាសុវត្ថិភាពរបស់ក្រុមដែលមកស្នាក់អាស្រ័យនៅសណ្ឋាគារ ក៏ដូចជាកន្លែងហ្វឹកហាត់ និងកីទ្បដ្ឋានប៉ុណ្ណោះ។ ចំណែកឯទីសាធារណៈដូចជាផ្លូវមុខ​សណ្ឋាគារ គឺពិបាកគ្រប់គ្រង។ ជាមួយគ្នានេះ ឮពីសេចក្តីថ្លែងការណ៍ខាងលើថា ករណីនេះទំនងជាថា Johor Darul Ta’zim នឹងមិនទទួលការពិន័យទេ ដោយសារតែឧប្បត្តិហេតុនេះកើតឡើងនៅតាមទីសាធារណៈ។

ជ័យជម្នះខាងលើ ក៏បានធ្វើឱ្យក្លិប Johor Darul Ta’zim (ម៉ាឡេស៊ី) បានទ្បើងវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអាស៊ី AFC Champions League Elite ឆ្នាំ២០២៤-២៥ ដោយបញ្ចប់ចំណាត់ថ្នាក់ក្នុងពូលលេងរៀងទី ៤ ខណៈដែលក្លិប Buriram United (ថៃ) ក៏បានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី ៦ ផងដែរ។ គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ជើងខ្លាំងមកពីតំបន់អាស៊ាន គឺ  Johor Darul Ta’zim និង Buriram United ត្រូវប៉ះគ្នានាខែក្រោយ៕

ប្រភព៖ Think-Curve

Thumbnail
ព័ត៌មានកីឡាជាតិ
២០-កុម្ភៈ-២០២៥
(English) HSC៖ រកឃើញក្រុមទ្បើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈដែលក្រុមមកពីថ្នាក់ខេត្តធ្លាក់អស់ហើយ

(English) ការប្រកួតប្រជែងពានរង្វាន់លំដាប់ទី ២ របស់កម្ពុជា ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤-២៥ បានបញ្ចប់វគ្គ ១៦ ក្រុមចុងក្រោយហើយ ខណៈដែលក្រុមមកពីថ្នាក់ខេត្តធ្លាក់ទាំងអស់ក្នុងវគ្គនេះ។ ក្នុងនោះក្រុមទាំង៨រួមមាន៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, គិរីវង់សុខសែនជ័យ និងអាយអេសអាយ ដង្កោសែនជ័យ។ ចំណែកឯក្រុមមកពីថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តកែប, មន្ទីរ អយក ខេត្តត្បូងឃ្មុំ, ឈើតុំខេត្តពោធិ៍សាត់, ឡាយអុិនឃីង ខេត្តសៀមរាប និងមន្ទីរ អយក ខេត្តកំពង់ចាម បានធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយអស់ហើយ។

នៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមដែលយកឈ្នះក្នុងលទ្ធផលសរុបទាំងពីរជើងរួមមាន៖

ភ្នំពេញក្រោន ៩-០ ឈើតុំខេត្តពោធិ៍សាត់ វិសាខា ៧-០ ឡាយអុិនឃីង ខេត្តសៀមរាប កងយោធពលខេមរភូមិន្ទ ៦-៣ អង្គរថាយហ្គឺរ បឹងកេត ១៦-១ មន្ទីរ អយក ខេត្តកំពង់ចាម ណាហ្គាវើលដ៍ ៣-១ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ អាយអេសអាយ ដង្កោសែនជ័យ ៦-២ មន្ទីរ អយក ខេត្តត្បូងឃ្មុំ  Life FC ២-៥ គិរីវង់សុខសែនជ័យ ព្រះខ័នរាជស្វាយរៀង ២០-០ សមាគមកីឡាបាល់ទាត់ខេត្តកែប

សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមការពារតំណែងជើងឯក ត្រូវប៉ះគ្នាជាមួយនឹងគិរីវង់សុខសែនជ័យ, ក្រុមរងជើងឯករង ភ្នំពេញក្រោន ប៉ះណាហ្គាវើលដ៍, បឹងកេត ប៉ះអាយ អេស អាយ ដង្កោសែនជ័យ និងវិសខា ប៉ះកងយោធពលខេមរភូមិន្ទ។  គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង ជាក្រុមឈ្នះពានរង្វាន់សម្តេចថ្នាក់ជាតិច្រើនជាងគេរហូតដល់ទៅ៥ដងឯណោះ ខណៈដែលវិសាខា និងកងយោធពលខេមរភូមិន្ទ ឈ្នះ៣ដងដូចគ្នា, ភ្នំពេញក្រោន ឈ្នះ២ដង ក៏ដូចជាបឹងកេត, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ និងខេមរាកីទ្បា ឈ្នះមួយក្រុមមួយលើក ចាប់តាំងពីបង្កើតពានរង្វាន់ខាងលើនេះទ្បើងនៅឆ្នាំ២០០៧ មកម្ល៉េះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៩-កុម្ភៈ-២០២៥
(English) យន្តហោះ Ronaldo ចុះចតបន្ទាន់នៅ Manchester

(English) យន្តហោះឯកជន Bombardier Global Express 6500 តម្លៃជាង ៧៧ លានដុល្លា ដែលទើបតែទិញថ្មីរបស់ Ronaldo បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានទីក្រុង Manchester កាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីរកឃើញមានបញ្ហាបច្ចេកទេស។  ជុំវិញហេតុការណ៍នេះគេមិនដឹងថាតើ Ronaldo នៅលើយន្តហោះ ឬយ៉ាងណានោះទេពេលមកដល់ Manchester ជាកន្លែងដែលគាត់បានចំណាយពេលឈ្នះពានរង្វាន់ជាច្រើនឆ្នាំឆ្លងកាត់ការប្រកួតពីរជាមួយ Manchester United។

ហេតុផលសម្រាប់ការចុះចតបន្ទាន់នេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែយន្តហោះប្រណិតនេះនឹងមិនអនុញ្ញាតិ ឱ្យចាកចេញពីព្រលាននាពេលឆាប់ៗនេះទេ ព្រោះវាត្រូវបានគេប្រទះឃើញមានស្នាមប្រេះនៅលេីបង្អួចមួយ។ រហូតមកដល់ថ្ងៃអង្គារ យន្តហោះរបស់​ Ronaldo មិនទាន់បានចាកចេញនៅឡើយទេ ដោយរង់ចាំគ្រឿងបន្លាស់មកដល់៕

ads