ads
ads

Lastest News

See More
Thumbnail
International News
31-May-2024
(Khmer) តើ Man Utd សម្រេច​ចិត្ត​លើ​អនាគតលោក Ten Hag នៅពេលណា?

(Khmer) មែនហើយ! Man United មិនបានបញ្ជាក់ថាតើការសម្រេចចិត្តនោះនឹងត្រូវធ្វើឡើងនៅពេលណានោះទេ ប៉ុន្តែ Telegraph រាយការណ៍ថា Erik ten Hag នឹងរក្សាការងាររបស់គាត់នៅសប្តាហ៍នេះ។ បិសាចក្រហមត្រូវបានគេនិយាយថាមិនប្រញាប់ប្រញាល់ក្នុងការប្រកាសនោះទេ។

United បានចាប់ផ្តើមការពិនិត្យឡើងវិញក្នុងរដូវកាលនេះ ហើយចង់ធានាថាពួកគេអនុវត្តការវាយតម្លៃពេញលេញ និងធ្វើការដោយប្រុងប្រយ័ត្នតាមរយៈការពិចារណាទាំងអស់ មុនពេលធ្វើការវិនិច្ឆ័យលើលោក Ten Hag ។

គ្រូបង្វឹកសញ្ជាតិហូឡង់បច្ចុប្បន្នកំពុងសម្រាកលំហែកាយ បន្ទាប់ពីដឹកនាំក្រុមបិសាចក្រហមឱ្យឈ្នះពានរង្វាន់ទីពីររបស់ពួកគេក្នុងរយៈពេលពីរឆ្នាំ។ យ៉ាង​ណា​មិញ ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨​របស់​ក្លិប​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្នាម​សង្វារ​ដ៏​ធំដែលអាក្រក់មើលសម្រាប់​ក្លិប​ធំ​ដូចជា United។

United ត្រូវបានគេជឿថាកំពុងយកពេលវេលារបស់ពួកគេដោយប្រុងប្រយ័ត្ន ហើយ​ពួកគេ​បាន​រក​ឃើញបេក្ខភាពមកជំនួស​លោក Ten Hag រួច​ហើយ​ដោយមានដូចជា៖  Thomas Frank, Thomas Tuchel, Mauricio Pochettino, Roberto De Zerbi និង Gareth Southgate ។

Thumbnail
International News
29-May-2024
(Khmer) Man Utd ប្រឈមមុខដកចេញពីពាន Europa League ដោយសារតែមូលហេតុនេះ

(Khmer) MANCHESTER United ប្រឈមមុខនឹងការកាត់ចេញពី Europa League ដោយសារតែភាគហ៊ុនរបស់លោក Sir Jim Ratcliffe នៅក្នុងក្លិប Nice របស់បារាំង។

ក្រុមទាំងពីរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនៅពាន Europa League រដូវកាលក្រោយ បន្ទាប់ពី United បានផ្តួល Man City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ហើយ Nice បានធានាកៅអីរបស់ពួកគេដោយបញ្ចប់ចំណាត់ថ្នាក់ទី 5 ក្នុង Ligue 1 ។ ប៉ុន្តែច្បាប់កម្មសិទ្ធិរបស់ UEFA រារាំងក្លិបដែលមានឥទ្ធិពលសម្រេចចិត្តរបស់ម្ចាស់តែមួយ ពីការប្រកួតក្នុងពានតែមួយជាមួយគ្នា។ លោក Ratcliffe Ineos បានកាន់កាប់ក្លិប Nice ទាំងស្រុងបន្ទាប់ពីទិញអស់លុយ 88.77 លានផោនក្នុងឆ្នាំ 2019 ។

ឥឡូវនេះក្រុមហ៊ុនរបស់គាត់មានភាគហ៊ុន 27.7 ភាគរយនៅក្នុង United បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀង ១.៣ប៊ីលានជាមួយ Glazers ។ ក្រុមហ៊ុន Ineos មានពេលរហូតដល់ថ្ងៃច័ន្ទ ទី 3 ខែមិថុនា ដើម្បីបញ្ចុះបញ្ចូល Uefa ថា Nice និង United អាចប្រកួតប្រជែងក្នុង Europa League នៅរដូវកាលក្រោយជាមួយគ្នា។

Telegraph និយាយថា ក្រុមប្រឹក្សាឯករាជ្យមួយនឹងធ្វើសេចក្តីសម្រេចថាតើលក្ខណៈវិនិច្ឆ័យដែលពេញចិត្តត្រូវបានបំពេញឬអត់។ ប៉ុន្តែ​ករណី​ដ៏​អាក្រក់​បំផុត​នឹង​ឃើញ​បិសាច​ក្រហម​ត្រូវ​ធ្លាក់​ទៅ Europa Conference League ខណៈ ​​Nice ធានា​បាន​ការ​បញ្ចប់ចំណាត់​ក្នុង​លីគ​ខ្ពស់​ជាង Man Utd។ Ratcliffe និង Ineos នឹងសង្ឃឹមថា ភាគហ៊ុន 27.7 ភាគរយរបស់ពួកគេ អនុញ្ញាតឱ្យ United ប្រកួតប្រជែងពាន Europa League ខណៈដែលកម្រិតកំណត់របស់ Uefa សម្រាប់ការបំពានច្បាប់កម្មសិទ្ធិគឺក្រោម30 ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ឋីអង់គ្លេសរូបនេះ ជាអ្នកគ្រប់គ្រងពេញលេញលើប្រតិបត្តិការបាល់ទាត់ទាំងអស់នៅ Old Trafford ។ របាយការណ៍ក៏បានអះអាងផងដែរថា Ineos គ្រោងនឹងវិនិយោគបន្ថែម 245 លានផោនសម្រាប់ការងារហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងធ្វើឱ្យពួកគេលើសពីកម្រិត 30 ភាគរយ។

 

Thumbnail
Asia News
28-May-2024
(Khmer) ប្រទេសទាំង​១០​នេះនឹងធ្វើម្ចាស់​ផ្ទះការប្រកួតជម្រុះ AFC U17 ASIAN CUP 2025

(Khmer) សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសប្រទេសចំនួន ១០ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ។

ពាន​រង្វាន់សម្រាប់​យុវជនវ័យក្រោម​១៧​ឆ្នាំមួយនេះ​នឹង​បែងចែកចំនួន ១០ ពូលដែលមាន១០ប្រកទេសរួមមាន៖ ចិនតៃប៉ិ 🇹🇼 ឥណ្ឌូនេស៊ី 🇮🇩 គុយវ៉ែត 🇰🇼 កៀហ្ស៊ីស៊ីស្ថាន 🇰🇬 ប្រទេសឡាវ 🇱🇦 ប្រទេសកាតា 🇶🇦 អារ៉ាប៊ីសាអូឌីត 🇸🇦 ប្រទេសតាជីគីស្ថាន 🇹🇯 ប្រទេសថៃ 🇹🇭 ប្រទេសវៀតណាម 🇻🇳។

ក្រុមល្អបំផុតទាំង 10 ក្នុងពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ 2 ល្អបំផុតចំនួន 5 ក្នុងវគ្គជម្រុះ នឹងឈានទៅប្រកួតពានរង្វាន់ AFC U17 Asian Cup 2025 ជុំផ្ដាច់ព្រ័ត្រនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 20 ខែមេសា ឆ្នាំ 2025។

ចំណែកក្រុមកំពូលទាំង 9 នៃការប្រកួតជុំផ្ដាច់ព្រ័ត្រនេះ ក៏មានសិទ្ធិសម្រាប់ការប្រកួត FIFA U-17 World Cup ឆ្នាំ 2025 នៅប្រទេសកាតា ក្នុងនាមជាតំណាងរបស់ AFC ផងដែរ៕

Thumbnail
International News
27-May-2024
(Khmer) Casemiro មិនចូលរួមពិធីជប់លាងរបស់ Man United ទេ​តែគេឃើញគាត់​ធ្វើ​រឿង​នេះទៅវិញ

(Khmer) កាសែត The Sun រាយការណ៍ថា Casemiro មិនបានចូលរួមពិធីជប់លៀងរបស់ Man United ខណៈដែលក្រុមទាំងមូលអបអរការឈ្នះពានរង្វាន់ FA Cup ។

កីឡាករប្រេស៊ីលរូបនេះត្រូវបានលោក Ten Hag ដកចេញពីជម្រើស១១នាក់ដំបូងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានចូលរួមក្នុងការអបអរសាទរភ្លាមៗបន្ទាប់ពីការប្រកួត។

ប៉ុន្តែ​ខ្សែបម្រើ​រូបនេះត្រូវ​​បានគេ​ដឹង​ថា​ជិះ​យន្តហោះ បន្ទាប់មក​ភរិយា​របស់គាត់​បាន​បង្ហោះ​រូបភាព​គ្រួសាររបស់​ពួកគេ​នៅក្នុង​យន្តហោះ​នៅលើ Instagram ។ នាងបានសរសេរថា “ទៅវិស្សមកាល” ។

វាហាក់ដូចជា Casemiro បានកក់ដំណើរកម្សាន្តជាមុន ហើយមិនអាចស្នាក់នៅបន្ត ក្រោយពិធីជប់លៀងអបអរការឈ្នះពាននេះបានទេ។

កីឡាករវ័យ 32 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពី Man United នៅរដូវក្តៅបន្ទាប់ពីចំណាយពេល២រដូវកាលដ៏ខកចិត្តនៅ Old Trafford ។

Thumbnail
International News
23-May-2024
(Khmer) លោក Ten Hag៖« យើងមានកីឡាករប្រកបដោយទេពកោសល្យចង់ស៊ីក្រុមណាក៏បាន»

(Khmer) លោក Erik ten Hag ហាក់​ដូចជា​មិន​ស្រពិចស្រពិល​អំពី​ការ​ប្រជែងពាន​ដ៏​ធំ​ដែល​កំពុង​រង់ចាំ​នៅ​ថ្ងៃ​សៅរ៍​នៅ​កីឡដ្ឋាន Wembleyនោះទេ។

Manchester United ជួបម្ចាស់ជើងឯក Premier League ៤សម័យជាប់គ្នា Manchester City ដែលជាម្ចាស់ការពារតំណែងជើងឯក FA Cup នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។

លទ្ធផលក្នុងការ​ប្រកួតនេះអាចសម្រេចថាតើ Ten Hag នឹងត្រូវបានផ្តល់ឱកាសដឹកនាំនៅរដូវកាលមួយផ្សេងទៀត ឬក៏រើបង្វិចចេញ។ ការ​ប្រកួតនេះហាក់ដូចជាមានសម្ពាធខ្លាំងសម្រាប់បិសាចក្រហម ប៉ុន្តែ Ten Hag បានជ្រើសរើសវិធីសាស្រ្តមិនបង្ហាញពីភាពតានតឹងនេះទេ។

ថ្លែងទៅកាន់សមាគមកីឡាបាល់ទាត់អង់គ្លេស FA នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំ លោក Ten Hag បានពន្យល់ថា៖«វាជារដូវកាលដ៏វែងឆ្ងាយ និងពេលខ្លះពិបាក ប៉ុន្តែយើងនៅទីនេះនៅថ្ងៃចុងក្រោយ ជាមួយនឹងឱកាសមួយដើម្បីធានាបានពានរង្វាន់ធំទីពីររបស់យើងនៅក្នុងយុទ្ធនាការនេះ»។

«សម្រាប់បញ្ហាទាំងអស់ដែលយើងត្រូវដោះស្រាយ ខ្ញុំគិតថា យើងត្រូវនិយាយច្រើនអំពីបុគ្គលិកលក្ខណៈរបស់យើងជាក្រុម។»

«នៅពេលដែលអ្នកចូលប្រកួតប្រជែងពានណាមួយដែលអ្នកមានបំណងចង់ឈ្នះវា ដូច្នេះយើងប្រឹងឱ្យបានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup  ហើយយើងនឹងមានឱកាសបានឈ្នះ»។

«ពិតណាស់ យើងមានការគោរពបំផុតចំពោះលោក Pep Guardiola និងកីឡាកររបស់គាត់ កំណត់ត្រារបស់ពួកគេក្នុងនាមជាអ្នកចាត់ការ និងក្រុមនាពេលថ្មីៗនេះ ទាមទារឱ្យយើងដឹងនៅក្នុងខ្លួនយើងថា យើងមានទេពកោសល្យ និងចរិតលក្ខណៈដើម្បីផ្តួលក្រុមណាក៏បាន។ យើងលេងឱ្យអស់ពីសមត្ថភាពជាមួយនឹងផែនការដ៏ល្អ»។

«ហ្គេមនេះផ្តល់ឱ្យយើងនូវឱកាសមួយ ដើម្បីទទួលបានរសជាតិមួយផ្សេងទៀតនៃទម្លាប់ឈ្នះ ហើយផ្តល់ឱ្យខ្លួនយើងនូវអ្វីមួយបន្ថែមទៀតដើម្បីកសាងសម្រាប់រដូវកាលក្រោយ និងលើសពីនេះ»។

«កីឡាករ បុគ្គលិក និងអ្នកគាំទ្ររបស់យើងទាំងអស់គ្នានឹងរួបរួមគ្នាដោយផ្តល់អ្វីគ្រប់យ៉ាងសម្រាប់គ្នាទៅវិញទៅមកដើម្បីធ្វើឱ្យការប្រកួត FA Cup កើតឡើង”»។

Thumbnail
International News
23-May-2024
(Khmer) Real ជាក្លិបថ្លៃជាងគេ និងជោគជ័យជាងគេគឺជារឿងធម្មតាតែ Man Utd ជាប់លេខ២គឺពិតជាភ្ញាក់ផ្អើល

(Khmer) Real Madrid បានឈរនៅកំពូលតារាង Forbes ក្នុងនាមជាក្លិបបាល់ទាត់ដែលមានតម្លៃបំផុត 3 ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ 2024 ។ អធិរាជសត្រូវបានផ្តល់តម្លៃដល់ទៅ 6.6 ពាន់លានដុល្លារ។

តម្លៃនេះគឺខ្ពស់ជាងគូប្រជែងក្នុងលីគ Barcelona ។ ជាការពិតណាស់ តម្លៃបច្ចុប្បន្នរបស់ Real Madrid គឺច្រើនជាង ១ពាន់លានដុល្លារទៅទៀត ច្រើនជាងក្រុមនៅ La Liga ទាំងអស់របស់ពួកគេ។

Man United ស្ថិត​នៅ​ពី​ក្រោយ​ Los Blancos ជា​ក្លិប​ដែល​មាន​តម្លៃ​ខ្លួន​បំផុត​ទី​ពីរ​ដែល​មាន​តម្លៃ​ 6.55 ពាន់​លាន​ដុល្លារ។ Liverpool (5.37 ពាន់លានដុល្លារ) និង Man City (5.1 ពាន់លានដុល្លារ) បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង 5 ។

Real Madrid ធ្លាប់មានតម្លៃ 6.07 ពាន់លានដុល្លារដោយទស្សនាវដ្តី Forbes ក្នុងឆ្នាំ 2023 ។ នោះមានន័យថាតម្លៃរបស់ Los Blancos បានកើនឡើងលើសពី 500 លានដុល្លារកាលពីឆ្នាំមុន។

នេះ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទាល់​តែ​សោះ បើ​គិត​ពី​ភាព​ជោគជ័យ​របស់​ក្លិប។ Real Madrid បានលើកពាន La Liga 2023/24 យ៉ាងស្រួល ហើយថែមទាំងឈ្នះពាន Spanish Supercopa ទៀតផង។ ពួកគេក៏កំពុងធ្វើដំណើរដើម្បីឈ្នះពានរង្វាន់ Champions League ជាលើកទី 15 របស់ពួកគេ និងត្រូវជួបជាមួយក្រុម Borussia Dortmund នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

Thumbnail
Asia News
22-May-2024
(Khmer) គ្រូបង្វឹកជម្រើសជាតិថៃថា ឡើងទៅជុំទី៣ក្នុងវគ្គជម្រុះ World Cup ជាអទិភាពជាង ASEAN Mitsubishi Electric Cup 2024

(Khmer) លោក Masatada Ishii អ្នកចាត់ការទូទៅក្រុម ជម្រើសជាតិថៃ បាន​បង្ហើបពីគម្រោង​ធំរបស់​ក្រុមជម្រើសជាតិ​ថៃ បន្ទាប់ពីដឹងលទ្ធផលចាប់ឆ្នោតជ្រើសរើសពូលពានរង្វាន់អាស៊ាន 2024 (ASEAN Mitsubishi Electric Cup 2024) ដោយលោកមិនបានសន្យាថានឹងអាចក្លាយជាម្ចាស់ជើងឯកនោះទេ។

ក្រុមដំរីសឹកថៃ ធ្លាប់ជាជើងឯកនៃការប្រកួតនេះ 7 ដង (1996, 2000, 2002, 2014, 2016, 2020, 2022) ។ លើកនេះពួកគេស្ថិតក្នុងពូល A រួមជាមួយម៉ាឡេស៊ី សិង្ហបុរី កម្ពុជា ហើយក្រុមឈ្នះក្នុងការប្រកួតជម្រុះ (ទីម័រឡេស្តេ ឬប្រ៊ុយណMasatada Ishii គ្រូបង្វឹកសញ្ជាតិជប៉ុនបាននិយាយបន្ទាប់ពីដឹងលទ្ធផលចាប់ឆ្នោតថា៖ «ខ្ញុំមិនមានអារម្មណ៍ថាមានសម្ពាធអ្វីទេ។ យើងនៅមានពេលវេលាដើម្បីត្រៀមខ្លួនឱ្យអស់ពីសមត្ថភាព។ យើងព្យាយាមទៅវគ្គជម្រុះជុំទី៣សម្រាប់ World Cup 2026 ជាមុនសិន។ ចំណែកពានអាស៊ានវិញ យើងនឹងផ្តោតទៅតាមហ្នឹង»។

“យើងជាក្រុមអតីតជើងឯក។ វាគួរឱ្យចាប់អារម្មណ៍ចំពោះក្រុមប្រកួតប្រជែង។ យើងនឹងព្យាយាមលេងឱ្យបានល្អ និងយុត្តិធម៌តាមដែលអាចធ្វើទៅបាន។ ចំណែកក្រុមដែល​យើង​ត្រូវប្រឈម ម៉ាឡេស៊ី និងសិង្ហបុរី យើង​បានស្គាល់គ្នាច្បាស់។ ខ្ញុំជឿថាវានឹងក្លាយជាការប្រកួតដ៏សប្បាយមួយ»។

“ចុះបើ​សួរខ្ញុំថា ធាឆនាជើងឯកឬអត់? ខ្ញុំនៅតែមិនចង់សន្យា។ ប៉ុន្តែខ្ញុំសន្យាថានឹងព្យាយាមបន្តនៅក្នុងការប្រកួតឲ្យបានយូរតាមដែលអាចធ្វើទៅបាន»។

Thumbnail
International News
21-May-2024
(Khmer) Kroos មានគម្រោង​ធ្វើរឿង​នេះ​ក្រោយ​ចូលនិវត្តន៍ពីបាល់ទាត់

(Khmer) មានការ​រំជើបរំជួល​ខ្លាំង​បន្ទាប់​ពី Toni Kroos បាន​ប្រកាស​ថា​គាត់​នឹង​ចាក​ចេញ​ពីអាជីព​បាល់ទាត់​ក្រោយ​លេង​នៅ Real Madrid អស់រយ់ពេល១០ កន្លងឆ្នាំ​មក។

ប្រធានក្លិបលោក Florentino Perez ឥឡូវនេះបានបង្ហាញមតិទាក់ទងទៅនឹងការ​ចូលនិវត្តន៍​របស់ខ្សែបម្រើអាល្លឺម៉ង់រូបនេះផងដែរ។

លោក Florentino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« Toni Kroos គឺជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid ហើយក្លិបនេះគឺជាផ្ទះរបស់គាត់ជានិច្ច»។

ពេល​ចូលនិវត្តន៍ពីបាល់ទាត់ Kroos អាច​នឹង​ប្រឡូកក្នុងបីភពគ្រូបង្វឹក។ ទីមួយ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់នឹងត្រូវរៀនវគ្គគ្រូបង្វឹក​ដើម្បីទទួលបាន អាជ្ញាប័ណ្ណគ្រូបង្វឹករបស់គាត់។

Real Madrid មាន​ខ្សែ​បម្រើមកជំនួស Kroos ជាស្រេច​បាត់​ទៅហើយ។ កីឡាករដូចជា Eduardo Camavinga, Aurelien Tchouameni និង Fede Valverde សុទ្ធតែជាជម្រើសល្អ ហើយច្បាស់ណាស់ ពួកគេ​នឹងរ៉ាប់រងតំណែងបម្រើកណ្ដាល​នេះ​បាន​យ៉ាង​ល្អ៕

Thumbnail
International News
20-May-2024
(Khmer) ‘Ferguson> Fraudiola’៖ ស្ថិតិមួយបង្ហាញពីមូលហេតុដែលជោគជ័យរបស់ Man City មិនអាចប្រៀបនឹង Sir Alex

(Khmer) ក្រុម Manchester City បានឈ្នះពានរង្វាន់ Premier League ជាលើកទីបួនជាប់ៗគ្នា ដោយបញ្ចប់ពីលើក្រុម Arsenal ត្រឹមពីរពិន្ទុ។

ស្របពេលការចោទប្រកាន់ការ​ចំណាយលុយ​មិនស្មើភាពគ្នា​ដល់ទៅ១១៥ករណីមិន​ទាន់​សម្រេច​ និងការចំណាយរាប់លានផោនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Pep Guardiola ពិតជាបានឆ្លាក់ឈ្មោះរបស់​គាត់​ជាគ្រូបង្វឹក​បាល់ទាត់​ល្អបំផុត​ម្នាក់​ក្នុង​ប្រទេស​អង់គ្លេស។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតិគួរឱ្យចាប់អារម្មណ៍មួយបង្ហាញពីមូលហេតុដែលជោគជ័យរបស់គាត់មិនអាចមកធៀបអ្វីដែលលោក Sir Alex Ferguson ធ្លាប់សម្រេចបានជាមួយ Manchester United ។

អ្នក​ចង់ក្រងស្ថិតិ Statman Dave បានបង្ហោះស្ថិតិក្នុងគណនី X ដោយគាត់បានកត់សម្គាល់ថា  លោក Sir Alex បានចំណាយសរុប 153 លានផោនលើការផ្ទេរដើម្បីឈ្នះ Premier League បីដងជាប់គ្នា។

To win the Premier League three times in a row, Sir Alex Ferguson spent just £153 Million.

Just £471 Million less than Pep Guardiola has spent to win the Premier League four times with Man City (£624m).

Ferguson >>> Fraudiola. 🫡🫡🫡 pic.twitter.com/YFH5owGFob

— Statman Dave (@StatmanDave) May 19, 2024

ដោយឡែក! លោក Guardiola បាន​ចំណាយ​លុយ​ដល់ទៅ ៦២៤លានផោន ដើម្បី​ឈ្នះពាន Premier League ដល់ទៅ ៤​ដង គឺ​ច្រើន​ជាងលោក Sie Alex ដល់ទៅ ៤៧១​លាន​ផោន។

លោក Guardiola បានទទួលការគាំទ្រដ៏គួរឱ្យច្រណែនពីក្រុមលុយប្រេងរបស់ Man City ។ នេះ​មានន័យថា វាគ្មានភាពប្រណីតផ្នែកហិរញ្ញវត្ថុ គឺជាអ្វីដែលធ្វើឲ្យ Fergie ល្អជាងដាច់ ។

ads
ads