ads
ads
កត្តាអ្វីខ្លះ? ដែលធ្វើឲ្យយុវជន២រូបនេះ ចូលរួមជាមួយក្លិបបឹងកេត
០៤-មករា-២០២៣

កាលពីថ្មីៗនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកាសស្វាគមន៍សមាជិកថ្មីចំនួន ៣រូប ដើម្បីយកមកពង្រឹងក្រុមសម្រាប់ការប្រកួតឆ្នាំ២០២៣ ខាងមុខនេះ។

សមាជិកថ្មី៣រូប របស់បឹងកេត មានដូចជា៖
ឃាន់ សុបិន (ថ្ងៃទី៨ តុលា ឆ្នាំ២០០៤) មកពីខេត្តសៀមរាប
ហេង សុវណ្ណបញ្ញា (ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០០៤) មកពីខេត្តកំពង់សោម
អ៊ាវ សុវណ្ណរ៉ា (ថ្ងៃទី១ មករា ឆ្នាំ២០០៥) មកពីខេត្តកំពង់ចាម

ក្រោយចំណាយពេលហ្វឹកហាត់ប៉ុន្នានថ្ងៃ ជាមួយក្លិបបឹងកេត ក្រុមការងារ B8-sport.net ក៏បានសាកសួរទៅកាន់កីឡាករ២រូប (ឃាន់ សុបិន និង ហេង សុវណ្ណបញ្ញា) ជុំវិញកត្តាអ្វីខ្លះ ដែលពួកគេសម្រេចចិត្តចូលរួមជាមួយក្លិបមួយនេះ ក្រោយពីបញ្ចប់ការសិក្សា និងហ្វឹកហាត់ជាមួយមជ្ឈ​មណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិបាទី។

ផ្តើមដំបូងចេញពីយុវជន ហេង សុវណ្ណបញ្ញា៖ «កត្តាដែលធ្វើឲ្យខ្ញុំចូលរួមជាមួយក្លិបបឹងកេត គឺដោយសារក្លឹបមួយនេះ ខ្ងុំធ្លាប់គាំទ្រនិងមានក្ដីស្រមៃតាំងពីតូចថាថ្ងៃណាមួយនឹងបានមកលេងនៅទីនេះ! ហេីយខ្ញុំគិតថាក្លិបបឹងកេត ជាក្លឹបមានសក្តានុពលខ្លាំងមួយ ដែលសម្បូរទៅដោយកីឡាករល្អៗជាច្រើន សម្រាប់ប្រកួតប្រជែង។ ដូច្នេះវាអាចធ្វើឱ្យខ្ញុំអភិវឌ្ឍខ្លួនបានល្អ និងមានឱកាសរៀនសូត្រពីរៀមច្បងបន្ថែមទៀតផង។ ជាពិសេសគឺសន្ទុះអ្នកគាំទ្រ!»

សម្រាប់ខ្សែប្រយុទ្ធ ឃាន់ សុបិន បានរៀបរាប់ដូច្នេះថា៖ «ការសម្រេចចិត្តមកកាន់ទីនេះ (បឹងកេត) គឺមិនមាននរណាម្នាក់ជម្រុញឡើយ គ្រប់យ៉ាងកើតចេញពីការស្រឡាញ់តែមុខគត់មកជាយូរហើយ។ ណាមួយទៀតខ្ញុំចូលចិត្ត និងគោរពស្រឡាញ់បងប្រុស ចាន់ វឌ្ឍនាកា ចង់លេងជាមួយគាត់នៅលើទីលាន»

យុវជន ឃាន់ សុបិន ហេង សុវណ្ណបញ្ញា និងអ៊ាវ សុវណ្ណរ៉ា ជាមួយនឹងយុវជន ៦នាក់ផ្សេងទៀត កីឡាករ យ៉ង់ ភូមិន្ទ,  ហួត វ៉ាន់ណេត, ម៉េង សុភា និង សួន សាវឌី, រ៉េត លីហេង, និង ចាន់វិបុល ដាវីឌ ត្រូវបានប្រកាសពីការបញ្ចប់ការសិក្សា និងហ្វឹកហាត់ជាមួយមជ្ឈ​មណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិបាទី តាំងពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ads
ads