ខ្សែបម្រើការពារ Granit Xhaka បានចេញមុខសុំទោសអ្នកគាំទ្រចំពោះកំហុសរបស់គេដែលបណ្តាលឲ្យខ្លួនទទួលបានកាតក្រហមបណ្តេញចេញពីទីលានក្នុងការប្រកួតដ៏តឹងតែងទល់នឹង Liverpool នៃពានរង្វាន់ EFL Cup ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ។
នាយប់មិញនេះ Xhaka ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមតាំងពីនាទីទី២៤មកម្លេះ បន្ទាប់ពីរូបគេបានទាត់ចំឆ្អឹងជំនីរបស់ Diogo Jota ដោយ វាជាចង់ប៉ុនប៉ងផ្តាច់បាល់នៅក្រៅប្រអប់គ្រោះថ្នាក់តែប៉ុណ្នោះ។ រូបគេក៏មានមោទកភាពចំពោះក្រុមផងដែរ ដែលអាចរក្សាបានលទ្ធផល ០ទល់នឹង០ រហូតដល់បញ្ចប់ការប្រកួត។
Xhaka បាននិយាយថា៖
«ខ្ញុំចង់សុំទោសអ្នកគ្រប់គ្នា។ ខ្ញុំពិតជាមានមោទកភាពចំពោះក្រុមរបស់ខ្ញុំ និង ស្មារតីដែលពួកគេបានបង្ហាញក្នុងការរក្សាសំណាញ់ទីមិនឲ្យរបូត»៕
ប្រភព៖ Metro