ads
ads
Xavi ថា លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីនាំកីឡាករ Chelsea ២រូបនេះមករួមក្រុម
០១-សីហា-២០២២

គ្រូបង្វឹកក្លិប Barcelona លោក Xavi ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅកីឡាករ Chelsea ពីររូបដែលរួមមាន Cesar Azpilicueta និង Marcos Alonso ថា លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីនាំយករូបគេមកកាន់កីឡដ្ឋាន Camp Nou នៅក្នុងសប្តាហ៍នេះ។

វាជាទីផ្សារដោះដូរកីឡាករដ៏មមាញឹករបស់ Barcelona នៅក្នុងរដូវកាលនេះ ដោយ បច្ចុប្បន្នពួកគេជាក្រុមដែលចំណាយលុយច្រើនជាងគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ខណៈ ក្រុមមិនទាន់បញ្ចប់ក្នុងការទិញកីឡាករត្រឹមហ្នឹងឡើយ ព្រោះគោលដៅបន្តបន្ទាបរ់បស់ក្រុមនោះ គឺ Azpilicueta និង Alonso តែម្តង ដើម្បីមកពង្រឹងតំបន់ការពារបន្ថែមរបស់ក្រុម។

Barcelona want pre-contract deals with Chelsea duo Cesar Azpilicueta and Andreas Christensen | Daily Mail Online

បើយោងទៅតាមរបាយការណ៍នៅប្រទេសអេស្ប៉ាញ បានទម្លាយឲ្យដឹងថា កិច្ចព្រមព្រៀងក្នុងការទិញយកកីឡាករទាំង២រូបខាងលើ គឺ ខិតជិតនឹងជោគជ័យហើយ ស្របពេលដែលលោក Xavi កំពុងមានទំនាក់ទំនងជាប់លាប់តែម្តងជាមួយពួកគេ ហើយ លោកក៏សង្ឃឹមថាគ្រប់យ៉ាងនឹងទទួលបានជោគជ័យនៅក្នុងសប្តាហ៍នេះ៕

ads
ads