Xavi បាននិយាយបន្ទាប់ពី Barcelona រក្សា Clean Sheet ជាលើកទី 16 របស់ពួកគេក្នុងរដូវកាលនេះក្នុងជ័យជម្នះទល់នឹង Villarreal ថា៖ “ការការពាររបស់យើងមិនមែនជាអាវុធសំខាន់របស់យើងទេ»។
Xavi បានបន្តថា៖ «យើងជាក្រុមដែលប្រយុទ្ធខ្លាំងណាស់។ ប៉ុន្តែយើងឈ្នះដោយលទ្ធផលតិចតួចបំផុត [1-0] ព្រោះយើងតែងតែខកខានការបញ្ជូនបាល់ចុងក្រោយ។ យើងមានឱកាសច្បាស់លាស់ជាច្រើនក្នុងការស៊ុតបញ្ចូលទីច្រើនជាងមួយគ្រាប់នៅថ្ងៃនេះ។ យើងជាក្រុមដែលវាយលុកខ្លាំង”។
Xavi សន្និដ្ឋានថា«យើងនៅតែត្រូវកែលម្អអ្វីៗជាច្រើនទៀត»។
គ្មានក្រុមណាមួយនៅក្នុង La Liga បានឈ្នះការប្រកួតច្រើន ដោយពិន្ទុដ៏ស្តើងដូច Blaugrana នោះទេ។ ក្នុងរដូវកាលនេះ Barca បានឈ្នះការប្រកួត La Liga 7 ដងដោយលទ្ធផល 1-0។ នៅក្នុងការប្រកួតទាំងអស់ Blaugrana បានឈ្នះ 8 ប្រកួតដោយពិន្ទុ 1-0 ។
យ៉ាងណាមិញ Barca នៅតែជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រទេសអេស្ប៉ាញ ដោយស៊ុតបាន 43 គ្រាប់នៅ La Liga និងរបូតតែ 7 គ្រាប់ប៉ុណ្ណោះ។
ប្រភព៖ La Liga TV (h/t BarcaUniversal)