ads
ads
Neymar រិះគន់​អតីតមិត្តរួម​ក្រុមរបស់គាត់​ម្នាក់ឡើង​ធ្វើ​គ្រូបង្វឹក​ហើយ​ឱ្យ​ដាក់​កីឡាកររូបនេះលេង​ផង
០៥-មិនា-២០២២

NEYMAR បានរិះគន់អតីតមិត្តរួមក្រុមរបស់គាត់ Xavi សម្រាប់ការជ្រើសរើសកីឡាករឱ្យ​លេងក្នុងក្រុម Barcelona ហើយរូប​គេបានប្រាប់គាត់ឱ្យដាក់ Memphis Depay ចូល​លេង ។

Depay ជាអតីតកីឡាកររបស់ PSV, Manchester United  បានចូលរួមជាមួយ Barca ដោយគ្មានតម្លៃខ្លួនក្នុងរដូវក្តៅ បន្ទាប់ពីជោគជ័យជាមួយ Lyon អស់​ជាច្រើនរដូវកាល។ ហើយគាត់ក៏បានចាប់ផ្តើមរដូវកាលបានយ៉ាងល្អជាមួយក្លឹបយក្្សក្នុងតំបន់សកាតាឡាន ដោយស៊ុតបញ្ចូលទីបានប្រាំបួនគ្រាប់ក្នុង 24 ប្រកួត។

ខណៈពេល​ដែល Depay ត្រលប់ទៅលេងក្នុងក្រុមវិញក្រោយ​ជាពីរបួស Neymar បានផ្តល់ដំបូន្មានដល់អតីតមិត្តរួមក្រុមរបស់គាត់លោក Xavi  ហើយឥឡូវនេះគាត់ បាន​ក្លាយជាគ្រូបង្វឹករបស់ Barca ។ Neymar បាន​ខលវីដេអូជាមួយ Depay នៅលើ Instagram ផ្ទាល់ដើម្បីអបអរសាទរកីឡាករហូឡង់ដែលទទួលបាន​ការ​ឧបត្ថម្ភជាមួយ Puma ថា៖ “នេះគឺជាសារមួយសម្រាប់ Xavi…. Xavi ដាក់ Memphis ឱ្យ​ចូល​លេង ព្រោះគាត់ស៊ុតបញ្ចូលទី!”។

ទោះជាយ៉ាងណាក៏ដោយ Depay អាចនឹងប្រឈមមុខនឹងការ​លំបាកទទួលបានកៅអី​១១​នាក់មក​វិញ ស្រប​ពេល Pierre-Emerick Aubameyang ដែល​ទិញ​ចូល​កាលពីខែមករាកំពុងលេង​ល្អ។ អតីតប្រធានក្រុម Arsenal ស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុង 6 ប្រកួតសម្រាប់ Barca រួមទាំងការស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹង Valencia ។

តែ​យ៉ាងណា! Depay អាចបង្ហាញខ្លួនឯងនៅក្នុង Europa League ។ Barca នឹងប្រកួតជាមួយ Galatasaray ក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយពួកគេគឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើន​ដែល​អាច​គ្រង់​តំណែង​ពាននេះ ។ យ៉ាង​ណា​មិញ ក្រុម​ម្ចាស់​ជើងឯក Europa League ប្រាំ​សម័យ​កាល Sevilla ក៏​មិន​ទាន់​ទៅ​ណា​ដែរ។West Ham, Atalanta, Bayer Leverkusen និង RB Leipzig សុទ្ធ​តែនៅ​មានឱកាស​លេង​និង​ដណ្ដើម​យក​ពាន​រង្វាន់​លំដាប់​ទី​២​នៅ​អឺរ៉ុប​មួយ​នេះ៕

ប្រែសម្រួល៖ The Sun

ads
ads