ads
ads
ស្ថានភាពគួរឱ្យព្រួយបារម្ភ៖ Barca ព្យាយាមរកគ្រាប់បាល់ពីការស៊ុតបាល់ពិន័យ Free-kick អស់រយៈពេល 16 ខែមក​ហើយ
២៣-តុលា-២០២២

ស្ថិតិគួរឱ្យព្រួយបារម្ភមួយរបស់ Barcelona បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកកាសែតមុនពេលជួប Athletic Bilbao ។

ជាក់ស្តែងកីឡាករ Barca មិនអាចរកគ្រាប់បាល់បានពីការស៊ុតបាល់ពិន័យ Free-kick ផ្ទាល់អស់រយៈពេល 16 ខែមក​ហើយ។ គ្រាប់បាល់ហ្វ្រូឃីគចុងក្រោយបំផុតវាគឺជាគ្រាប់ទី 50 របស់ Lionel Messi ពីការស៊ុតហ្វ្រីឃីកដោយផ្ទាល់ ដែលគាត់បានស៊ុតបញ្ចូលទីទល់នឹង Valencia កាលពីខែឧសភា ឆ្នាំ 2021។

Revealed: FC Barcelona's Worrying Free Kick Stat And What Xavi Is Doing To Resolve The Problem

Xavi និយាយលើការទាត់បាល់ហ្វ្រីឃីក៖ “យើងកំពុងធ្វើការលើវា យើងត្រូវធ្វើអោយប្រសើរឡើងជាង​នេះ”។

កីឡាករជាច្រើនបានសាកល្បងសំណាងរបស់ពួកគេចាប់តាំងពីការចាកចេញរបស់ Messi ដូចជា Memphis Depay, Ferran Torres, Robert Lewandowski និងសូម្បីតែ Gerard Pique ក៏ឡើងមកស៊ុត​ដែរ។ យ៉ាង​ណា​ក៏​ដោយ គ្មាន​នរណា​ម្នាក់​អាច​បញ្ជូន​បាល់​ចូល​សំណាញ់​ទី​បាន​ឡើយ។

ads
ads