ក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើត លោគ Keisuke Honda បានចូលរួមក្នុងពិធីនេះ ហើយបានឆ្លើយរាល់សំណួរទាំងអស់របស់អ្នកសារព័ត៌មាន។
ក្នុងចំណោមសំណួរជាច្រើន B8 Sport ថាច្បិចយករឿងសំខាន់មួយអំពីកីឡាករ។ ប្រាក់ធីវ៉ាត្រូវបានកោះហៅចូលលេងជម្រើសជាតិចុងក្រោយគេក្នុងចំណោមកីឡាករជម្រើសជាតិទាំងអស់ដែលបានបោះជុំរំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពនិងត្រៀម AFC Asian Cup នៅប្រទេសឥណ្ឌា។ ក្នុងករណីរបស់ខ្សែបម្រើប្រយុទ្ធ ប្រាក់ ធីវ៉ា លោក Honda និយាយបែបនេះ៖
«យើងធ្លាប់បានកោះហៅគាត់( ប្រាក់ ធីវ៉ា)លេងក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំមុន។ យើងបានដាក់គាត់លេងក្នុងតំណែងស្លាបប៉ុន្មានដង ហើយខ្ញុំក៏បានមើលគាត់លេងដែរ រួមទាំងការហ្វឹកហាត់»។
«និយាយត្រឡប់មកវិញក្នុងពេលនេះ យើងបានមើលការប្រកួតដែលគាត់លេង ជាមួយព្រះខ័នរាជស្វាយរៀង ជាមួយវិសាខា…គាត់ស៊ុតបញ្ចូលទីក្នុងការលេងតំណែងប្រយុទ្ធកណ្ដាល។វាជាកន្លែងមួយដែលខ្ញុំចង់សាកល្បងលេងកន្លែងនេះ។ ខ្ញុំមិនប្រាកដថា ធីវ៉ាលេងបានឬមិនបានទេ តែខ្ញុំចង់សាកមើល ហើយរឿងមួយទៀត ធីវ៉ាសក្តិសមនឹងកោះហៅចូលជម្រើសជាតិ»។