ads
ads
ហេតុអ្វីបានជាកីឡាករ Real Madrid ពាក់របាំងមុខពិសេសពេលហ្វឹកហាត់?
២៣-សីហា-២០២៤

អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​កីឡាករ​របស់ Real Madrid បាន​ប្រទះ​ឃើញពាក់​របាំងមុខ​ពិសេស​ក្នុង​ការ​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ពុធ។

ក្លិបយក្សរបស់អេស្ប៉ាញតែងតែមានព័ត៌មានលម្អិតជាក់លាក់ សម្រាប់ការបង្ហាញខ្លួនរបស់កីឡាករនីមួយៗនៅលើទីលាន។ប៉ុន្តែកាលពីថ្ងៃទី 21 ខែសីហា ក្លិបបានបង្ហាញពីរបៀបនៃការហ្វឹកហាត់ មួយដែលបង្កភាពភ្ញាក់ផ្អើលខ្លាំង។

កីឡាករចាស់ដែល​លេង​នៅ​ក្លិបតាំងពីដើម រួមទាំងកីឡាករដែលចុះហត្ថលេខាថ្មី Kylian Mbappe និងកីឡាករជើងចាស់ Luka Modric បានពាក់របាំងមុខរត់ហ្វឹកហាត់នៅទីលាន Valdebebas ។

គ្រូបង្វឹកផ្នែកកាយសម្បទា លោក Antonio Pintus ធ្លាប់បានពន្យល់ពីមូលហេតុដែលឱ្យកីឡាករប្រើរបាំងមុខពិសេសនេះថា៖

«ជាមួយនឹងការធ្វើតេស្តទាំងនេះ ខ្ញុំអាចកំណត់ការងារជាលក្ខណៈបុគ្គលដែលកំពុងដំណើរការ។ របាំងមុខនេះ វិភាគ​ដង្ហើមនៃការ​ស្រូបអុកស៊ីហ្សែន និងបញ្ចេញឧស្ម័នកាបូអ៊ីដ្រាត។ យើងត្រូវដឹងពីភាគរយនៃ​ចំនួនទាំងនេះ ដើម្បីកំណត់ស្ថានភាពរបស់កីឡាករ។”

ក្រុម​របស់​លោក Carlo Ancelotti នឹង​សម្លឹង​រក​ជ័យជម្នះឡើង​វិញ បន្ទាប់​ពី​ទទួល​បាន​លទ្ធផលស្មើ​ក្នុង​ថ្ងៃ​បើក​ឆាក​ដ៏​ខក​ចិត្ត​ជាមួយ Mallorca។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​បាន​ដាក់​ទាំង Mbappe និង Vinicius Junior ឱ្យ​ចូលលេងប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន​នោះទេ។ Real Madrid នឹងប្រកួតជាមួយ Valladolid ក្នុងការប្រកួតក្នុងដីដំបូងរបស់ពួកគេនៅថ្ងៃអាទិត្យ។

ads
ads