នៅក្នុងជំនួបកំពូលនាពេលថ្មីៗនេះរវាងអ្នកគ្រប់គ្រង Premier League និងប្រធានអាជ្ញាកណ្តាលលោក Mike Riley លោក Ralf Rangnick បានស្នើឱ្យអាជ្ញាកណ្តាលហ្វឹកហាត់ជាមួយក្លឹបនៅ Premier League នៅរដូវកាលក្រោយ នេះបើយោងតាមកាសែត Daily Mail ។
គ្រូបង្វឹកបណ្ដោះអាសន្ន Manchester United មានអារម្មណ៍ថា ការធ្វើបែបនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងអាជ្ញាកណ្តាល និងកីឡាករកាន់តែប្រសើរឡើង បន្ទាប់ពីរដូវកាលដែលពោរពេញទៅដោយភាពចម្រូងចម្រាសជាច្រើននៅលើទីលាន។
Rangnick បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អាជ្ញាកណ្តាលដើម្បី ‘ស្គាល់’ កីឡាករឱ្យបានប្រសើរជាងមុនជំនួសឱ្យការជួបពួកគេជាលើកដំបូងនៅលើទីលាន។កាសែត Daily Mail បន្ថែមថា សំណើនេះត្រូវបាន ‘គាំទ្រ’ ដោយការផ្លាស់ប្តូររំពឹងថានឹងកើតឡើងនៅឆ្នាំ 2022/23។
មន្ត្រីអាជ្ញាកណ្តាលនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្ភារៈបរិក្ខារនៅទីលានហ្វឹកហាត់របស់ក្លិប Premier League ផ្សេងៗ។ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ អាជ្ញាកណ្តាលទាំងនេះក៏អាចរៀបចំការប្រកួតនៅទីលានហ្វឹកហាត់ ដើម្បីស្វែងយល់ពីតួនាទីរបស់ពួកគេបានកាន់តែប្រសើរឡើង។
អ្នកដែលមានវត្តមានក្នុងកិច្ចប្រជុំក៏បានយល់ស្របដែរថា ការធ្វើដូច្នេះនឹង ‘អាចបំបែកការយល់ឃើញជាអវិជ្ជមាន’ រវាងអាជ្ញាកណ្តាល និងកីឡាករបាល់ទាត់។
តើអ្នកគិតថានេះជាគំនិតល្អទេ? ហេតុអ្វីល្អ/ហេតុអ្វីមិនល្អ?