សហគមន៍បាល់ទាត់មានការភ្ញាក់ផ្អើលចាប់តាំងពី Emir នៃប្រទេសកាតាបានរាយការណ៍ថាមានការចាប់អារម្មណ៍ក្នុងការទិញ Manchester United។
មិនមែនតែអ្នកគាំទ្រ Man United ទេ ប៉ុន្តែអ្នកគាំទ្រ Premier League ជាច្រើនឆ្នាំបានចំអកឱ្យ Manchester City ចំពោះលុយប្រេងរបស់ពួកគេ។ ហើយឥឡូវនេះ វាហាក់ដូចជាក្រុមបិសាចក្រហមទទួលបានការគាំទ្រពីប្រភពមជ្ឈិមបូព៌ាដែលសម្បូរទៅដោយប្រេងនេះដូចគ្នា។
ខណៈពេលដែលអ្នកគាំទ្រជាច្រើនមិនដឹងថាត្រូវនិយាយថាម៉េចបានជាអញ្ចឹង នេះអាចជាហេតុផលមួយចំនួនដែលការវិនិយោគនេះមិនមែនជារឿងអាក្រក់នោះទេ៖
គូប្រជែងកាន់តែសម្បូរបែប
Chelsea ទទួលបានតាចាស់សម្បូរលុយម្នាក់ ដែលបានចំណាយអស់ជាង 600 លានផោន ចាប់តាំងពីរដូវក្តៅមុន។ Newcastle កំពុងតែបង្កើតក្រុមមួយក្នុងក្របខ័ណ្ឌ Champions League ដែលមានម្ចាស់មកពីអារ៉ាប៊ីសាអូឌីត។ Liverpool ប្រហែលជាចង់ឃើញក្រុមហ៊ុន FSG របស់ខ្លួនលក់ក្លឹបទៅអ្នកវិនិយោគមកពីមជ្ឈិមបូព៌ា។
វាមិនមែនទាំងអស់ទេ។ ក្លឹបដែលទើបឡើងមកពីលីគទី២មកលេងក្នុងលីគកំពូល បានធ្វើឱ្យកីឡាករមកពី ក្លិបក្នុងលីគកំពូលផ្សេងទៀត បោះបង់ចោលក្លឹបដែលកំពុងលេងនៅ Champions League ដើម្បីលេងឱ្យក្រុម Premier League ដ៏សាមញ្ញបំផុត។
សរុបមក លីកកំពុងរីកចម្រើនកាន់តែខ្លាំង ហើយហាក់ដូចជាគ្មានការបញ្ឈប់នោះទេ។ បើបណ្ដោយឱ្យជាមួយ Glazers បន្តកាន់កាប់ពីរបីឆ្នាំទៀត United ប្រហែលជាមិនអាចប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុបានទេ បើទោះបីជាក្រុមដែលបញ្ចប់នៅខាងក្រោមចំណាត់ថ្នាក់ទី 6 ក្នុងលីគក៏ដោយ។
លែងមានសម្ភារៈ និងឧបករណ៍ចាស់ៗទៀតហើយនៅក្លិប
ជាមួយនឹងការផ្តល់មូលនិធិពីកាតា បិសាចក្រហមអាច ជួសជុលការលេចធ្លាយដែលខូចនៅក្នុងដំបូល Old Trafford ។ នោះមិនមែនទាំងអស់នោះទេ ការផ្តល់មូលនិធិកាន់តែច្រើននឹងមានន័យថាសម្ភារៈបរិក្ខារប្រសើរជាងមុន ដូច្នេះមនុស្សដូចជា Cristiano Ronaldo និង Jesse Lingard មិនអាចតវ៉ាម្តងទៀតបានទេ។
ជាចុងក្រោយ យើងត្រូវកែប្រែ Old Trafford ឡើងវិញ ដើម្បីធ្វើឱ្យវាក្លាយជាបន្ទាយថ្មី ដែលជំរុញឱ្យមានការភ័យខ្លាចដល់គូប្រជែងដ៏លំបាកបំផុត។ ជាមួយនឹង Ten Hag ជាកាន់ចង្កូត និងលុយចូលទៅក្នុងអ្វីដែលត្រូវកែលម្អ នោះ United អាចក្លាយជាមហាអំណាចម្តងទៀត។
គ្មានដែនកំណត់លើការផ្ទេរទិញកីឡាករ លើកលែងតែច្បាប់ FFP
តើក្លិបបិសាចក្រហម Man Utd បាត់បង់ឱកាសទិញយកកីឡាករដែលមានទេពកោសល្យប៉ុន្មានដងហើយនៅពេលកន្លងមក ដោយសារតែ Glazers មិនចង់ចំណាយ ឬធ្វើសកម្មភាពយឺតពេល? យើងនៅតែមិនមានខ្សែប្រយុទ្ធត្រឹមត្រូវឬទេ ហើយមនុស្សតិចណាស់អាចប្រកែកថាការចុះហត្ថលេខាជាមួយ Ronaldo នៅឆ្នាំ 2021 មិនមែនជាគំនិតឆ្លាតបំផុតនោះទេ។
ច្បាស់ណាស់ Glazers មិនមានផែនការនៅក្នុងដៃទេ ហើយវាមិនមែនដោយសារតែពួកគេខ្វះលុយនោះទេ។ វាគ្រាន់តែថាពួកគេមិនខ្វល់ – មិនមែនទាល់តែអ្នកគាំទ្រចូលពហុកីឡដ្ឋានតវ៉ា និងបង្កឱ្យមានការប្រមាថ ចលាចល។
គ្រោះថ្នាក់នៃការវិនិយោគរបស់កាតានឹងជាការបំពានលើ Financial Fair Play ជាច្រើនដែលអាចមកពីការចំណាយលើស។ ប៉ុន្តែជាការអរគុណ យើងមាន City ដែលយើងអាចរៀនពីការរំលោភបំពានចំនួនជាង 100 ករណីដែលឥឡូវត្រូវបានគេស៊ើបអង្កេត។
ដោយសារតែ, f*** the Glazers
ទីបំផុត ពួកយើងមកដល់ចំណុចសំខាន់បំផុត – វាដល់ពេលដែលត្រូវទាត់ Glazers ចេញពីក្លឹបហើយ។ អ្នកគាំទ្របានស្រែកថ្ងូរ និងត្អូញត្អែរ អំពីម្ចាស់មួយក្រុមដែលបឺតជញ្ជក់ក្លិបអស់ជាច្រើនឆ្នាំ ប៉ុន្តែវាអាចផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានខែ។ The Glazers ធ្លាប់តែយកលុយចេញពីក្លឹប មិនដែលវិនិយោគមួយកាក់ដើម្បីសុខុមាលភាពរបស់វាទេ។
ការដេញថ្លៃសម្រាប់ United ក៏ត្រូវបានរំពឹងទុកពីលោក Sir Jim Ratcliffe ដែលនឹងក្លាយជាសេណារីយ៉ូដ៏ល្អសម្រាប់អ្នកគាំទ្រភាគច្រើន។ ប៉ុន្តែប្រសិនបើអ្វីៗមិនដំណើរការ វាដល់ពេលដែល Glazers ចាកចេញពីក្លឹបហើយ។
សម្រាប់កំណត់ត្រា ការវិនិយោគពីបណ្តាប្រទេសមជ្ឈិមបូព៌ាមិនធានានូវភាពជោគជ័យ ឬពានរង្វាន់ធំៗដោយស្វ័យប្រវត្តិនោះទេ។ របស់ទាំងនេះត្រូវការពេលវេលា ប៉ុន្តែអត្ថប្រយោជន៍ជាមួយ United គឺយើងមានម៉ាស៊ីនដែលមានប្រេងល្អរួចហើយ ដែលគ្រាន់តែត្រូវការថវិកាដើម្បីទៅកម្រិតបន្ទាប់។ ដោយមានការគាំទ្រពីកាតារ ឬអ្នកវិនិយោគថ្មីណាដែលពិតជាយកចិត្តទុកដាក់ បិសាចក្រហមអាចក្លាយជាបិសាចដ៏ធំបំផុត និងអាក្រក់ កំណាចឃោឃៅបំផុតនៃបាល់ទាត់អង់គ្លេសម្តងទៀត។
ប្រភព៖ Tribuna.com