Barcelona នឹងត្រូវប៉ះ Real Madrid នៅកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃអាទិត្យ។ ទោះបីជាលេងនៅក្រៅផ្ទះក៏ដោយក្រុមអ្នកមានបុណ្យមួយនេះនឹងពាក់ឈុតក្នុងដីរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ អាវនឹងមានភាពខុសប្លែកគ្នាបន្តិចបន្តួច ពីអាវដែល FC Barcelona ធ្លាប់ប្រើ។ វាជាផ្នែកមួយនៃភាពជាដៃគូជាមួយក្រុមហ៊ុន Spotify ហើយនិមិត្តសញ្ញារបស់ Drake អ្នកចម្រៀងរ៉េបសញ្ជាតិកាណាដា មានរូបតំណាង (រូបទីទុយ) នឹងបង្ហាញនៅផ្នែកខាងមុខនៃអាវជំនួសឱ្យនិមិត្តសញ្ញាដែលមានដៃគូសំខាន់នៅលើវា។
? @Drake ?❤
First artist to hit 50 billion @Spotify streams. First artist to share the @FCBarcelona shirt. pic.twitter.com/cBiHjge5FG— FC Barcelona (@FCBarcelona) October 14, 2022
វាជាវិធីដើម្បីអបអរតារាចម្រៀងជនជាតិកាណាដារូបនេះ ដែលបានក្លាយជាតារាចម្រៀងដំបូងគេទទួលបានការផ្សាយចំនួន 50 ពាន់លានដងនៃបទចម្រៀងរបស់គាត់នៅលើ Spotify។ ដូច្នេះនៅថ្ងៃទី 16 ខែតុលា ជំនួសឱ្យការមើលឃើញស្លាកសញ្ញា Spotify នៅផ្នែកខាងមុខនៃអាវ អ្នកដែលមើលការប្រកួតនឹងឃើញរូបភាពរបស់សត្វទីទុយ។ Drake បានសរសេរនៅលើ Instagram របស់គាត់ថា “នេះមិនមែនជាអារម្មណ៍ពិតនោះទេ ប៉ុន្តែវាគឺពិតមែន” ។