ads
ads
តើមានអ្វីកើតឡើងចំពោះ Jadon Sancho ហើយ តើយើងនឹងជួបគាត់ម្តងទៀតនៅពេលណា?
១៨-មករា-២០២៣

Jadon Sancho មិន​បាន​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ក្រុម Manchester United ចាប់​តាំង​ពី​ការ​សម្រាក​នៅ World Cup។ គាត់​បាន​ទៅ​ឆ្ងាយដាច់គេដាច់​ឯង ​នៅ​ជំរំ​ហ្វឹកហាត់​ផ្ទាល់​ខ្លួន ហើយ​ទើប​តែ​បាន​ត្រឡប់​មក​វិញកាលពី​ថ្មីៗ​នេះទេ។

ត្រលប់ទៅខែធ្នូ Erik ten Hag បាននិយាយអំពីការបញ្ជូន Sancho សម្រាប់កម្មវិធីហ្វឹកហាត់បុគ្គលថា៖ “យើងមិនបានឃើញគាត់នៅក្នុងការប្រកួតចុងក្រោយសម្រាប់ United ដោយសារគាត់មិនមានស្ថានភាពកាយសម្បទាត្រឹមត្រូវ ហើយឥឡូវនេះគាត់ស្ថិតនៅក្នុងកម្មវិធីហ្វឹកហាត់បុគ្គល»។

«យើងចង់ឱ្យគាត់បញ្ចប់រឿងនោះ ហើយសង្ឃឹមថានឹងឃើញគាត់ត្រឡប់មកវិញឆាប់ៗនេះ។ យើងចង់នាំគាត់ត្រឡប់មកវិញឱ្យបាន​លឿន​តាមដែលអាចធ្វើទៅបាន ប៉ុន្តែខ្ញុំមិនអាចផ្តល់ការព្យាករណ៍ថាតើវានឹងកើតឡើងនៅពេលណានោះទេ»។

Sancho អាយុ 22 ឆ្នាំបានចំណាយពេលមួយខែចុងក្រោយនៅប្រទេសហូឡង់ធ្វើការជាមួយអ្នកឯកទេសដែលត្រូវបានជ្រើសរើសដោយ Ten Hag ។ ខ្សែ​បម្រើ​ស្លាប​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ ដែល​ពេល​នេះ​ត្រូវ​បាន​គេ​សង្ឃឹម​ថា​ត្រូវ​បាន​កែ​សម្រួល​ហើយ។

យោងតាម The Athletic Sancho បាន​ចូល​មក​ហ្វឹកហាត់ធម្មតាជាមួយមិត្តរួមក្រុមរបស់គាត់នៅ Carrington កាលពីថ្ងៃអង្គារម្សិលមិញ។លោក Fabrizio Romano បានរាយការណ៍ថា គ្រូបង្វឹករបស់ក្រុមបិសាចក្រហម “រីករាយ” ជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ Sancho ហើយ Ten Hag សង្ឃឹមថានឹងបញ្ចូលគាត់ទៅក្នុងក្រុមឆាប់ៗនេះ។

ក្លឹបបានចំណាយប្រាក់ចំនួន 75 លានផោនលើការចុះហត្ថលេខាលើ Sancho បន្ទាប់ពីមានការប្រយុទ្ធគ្នាក្នុងការផ្ទេរដ៏យូរអង្វែង ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះស្ទើរតែមិនបានផ្តល់គុណផល​លេង​មកវិញឱ្យ​ស្មើនិង​ការវិនិយោគនោះទេ។ សម្ពាធនៃការលេងឱ្យក្លឹបដូចជា United នៅ Premier League – ជាពិសេសនៅពេលដែលអ្នកមកដល់ក្នុងតម្លៃដ៏ច្រើន – អាចមានច្រើន ហើយសម្ពាធហាក់ដូចជាបានទៅតោងតៀម Sancho ។

តាម​ការ​ត្រលប់​មក​វិញ​របស់​គាត់ The Athletic កត់​សម្គាល់​ថា គាត់​អាច​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដើម្បី​ជួប​ជាមួយ Arsenal។ ទោះ​បី​ជា​គាត់​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុម​ដើម្បី​ជួប​ក្រុម Crystal Palace យប់​នេះក៏ដោយ។

ប្រភព៖ The Athletic

ads
ads