សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបតែបានបង្ហាញបញ្ជីឈ្មោះបឋមជម្រើសជាតិ U23 កម្ពុជា២៦នាក់ត្រៀមហ្វឹកហាត់ និងធ្វើដំណើទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម ខណៈក្នុងនោះមានកីឡាករមកពីក្លិបព្រះខ័នរាជស្វាយរៀង៣នាក់ជាប់ផងដែរ។
ក្នុងករណីនេះគ្រូបង្វឹកក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង Conor Nestor និយាយអំពីកីឡាករជាប់ឈ្មោះក្នុង U23 កម្ពុជាទៅលេងនៅស៊ីហ្គេមប្រទេសវៀតណាម ខណៈដែលកីឡាករ៣នាក់មកពីព្រះខ័នរាជស្វាយរៀងមាន មិន រតនៈ អ៊ាន ពិសី និងជូ ស៊ិនទី។ លោកបាននិយាយក្នុងទំព័រហ្វេសបុករបស់លោកថា៖
«ខ្ញុំមានមោទនភាពចំពោះយុវជនរបស់យើង។ ខ្ញុំក៏មានការខកចិត្តយ៉ាងខ្លាំងផងដែរ សម្រាប់អ្នកដែលមិនមានឈ្មោះក្នុងការជ្រើសរើស ទោះបីជាពួកគេលេងទៀងទាត់ និងជាប់លាប់ក៏ដោយ។ នេះគឺជាបាល់ទាត់ – អ្នកដែលមិនមានឈ្មោះត្រូវតែប្រឹងបន្ថែម ហើយប្រើវាជាកម្លាំងចិត្តក្នុងតស៊ូ។
រង់ចាំគាំទ្រជម្រើសជាតិកម្ពុជា ?? ពេលការប្រកួតចាប់ផ្តើម !កម្ពុជាស៊ូស៊ូ »។
បញ្ជាក់ឡើងវិញ! ក្នុងចំណោម២៦នាក់ត្រូវធ្វើការបោះជុំរំហ្វឹកហាត់នៅពហុកីឡដ្ឋានមរតកតេជោ ឬទីលានហ្វឹកហាត់របស់ស្វាយរៀង និងចម្រាញ់យកតែកីឡាករ២០នាក់ធ្វើដំណើរទៅវៀតណាមនៅខែក្រោយ។ U23 កម្ពុជាស្ថិតក្នុងពូលBនៃវិញ្ញាបាល់ទាត់បុរសដេលមានដូចជា U23 ថៃ ម៉ាឡេស៊ី សិង្ហបុរី និងU23 ឡាវ៕