និយាយទៅកាន់ Sky Sports អំពីការជ្រើសរើសក្រុមរបស់គាត់ទល់នឹង Liverpool, Erik ten Hag ត្រូវបានអ្នកសារព័ត៏មានសួរអំពីការទម្លាក់ប្រធានក្រុម Harry Maguire ចេញពីជម្រើស១១នាក់ដំបូង។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបាននិយាយថា៖ «Raphael Varane គឺជាកីឡាករដែលមានបទពិសោធន៍ច្រើន គាត់បានឈ្នះគ្រប់យ៉ាង ហើយនឹងនាំមកនូវការទំនាក់ទំនងលអក្នុងក្រុមការពារទាំងបួន»។
“យើងចង់បានភាពចល័ត និងភាពរហ័សរហួនសម្រាប់ខ្សែការពារខាងក្រោយទាំងបួន។ ខ្ញុំមិនចាំបាច់និយាយអំពី Maguire ឬ Cristiano Ronaldo ទេ។ ពួកគេនឹងដើរតួនៅថ្ងៃអនាគត។ យើងបាននិយាយថាយើងចង់នាំយកកីឡាករដែលត្រឹមត្រូវចូលមក ទីផ្សារដោះដូរមិនទាន់បិទនៅឡើយទេ ហើយអ្នកត្រូវការមិនត្រឹមតែបរិមាណប៉ុណ្ណោះទេ ប៉ុន្តែគុណភាព”។
Maguire ត្រូវបានទុកចោលនៅលើកៅអីបម្រុងនៅ Old Trafford កាលពីយប់មិញជាមួយនឹង Ten Hag ជ្រើសរើស Varane និង Lisandro Martinez ជាគូកណ្តាល។ បុរសសញ្ជាតិបារាំង និងកីឡាករអាហ្សង់ទីន ដែលបានចាប់ផ្តើមជាមួយគ្នាជាលើកដំបូង បានធ្វើការយ៉ាងអស្ចារ្យជាមួយនឹងក្រុម Manchester United ដែលឈ្នះការប្រកួតក្នុងលទ្ធផល 2-1 ។
ប្រភព៖ Sky Sports