Bruno Fernandes និង Lisandro Martinez បានចាប់អារម្មណ៍នៅតង់ទី១ ខណៈដែល Manchester United ត្រូវបានក្រុម Man Cityនាំមុខ ៤-០។ កីឡាករបិសាចក្រហមទាំងពីរនាក់បានរិះគន់ក្រុមខ្លាំង។
យោងតាមកាសែត Daily Mail កីឡាករ Fernandes និង Martinez បានដឹកនាំការប្រជុំមួយដ៏ក្តៅគគុកក្នុងបន្ទប់ស្លៀកពាក់ជាមួយមិត្តរួមក្រុមរបស់ពួកគេ នៅពេលដែលគូប្រជែងកំពុងនាំមុខដោយគ្រាប់បាល់ចំនួន 4 ទល់នឹង០ ក្នុងវគ្គទី១។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ថា អ្នកទាំងពីរបានអង្គុយលើកម្រាលឥដ្ឋការ៉ូនៅក្នុងបន្ទប់ស្លៀកពាក់ដោយមានការអនុញ្ញាតពី Erik ten Hag ហើយបានចោទប្រកាន់មិត្តរួមក្រុមរបស់ពួកគេយ៉ាងតឹងរ៉ឹង។
ក្នុងកម្រិតជាក់លាក់មួយ ការពិភាក្សានេះបានជះឥទ្ធិពលទៅលើការប្រកួតក្នុងវគ្គទី២ ខណៈដែល United ទទួលបានគ្រាប់បាល់ចុងក្រោយ។ Anthony Martial បានកាត់បន្ថយគម្លាតគ្រាប់បសល់ដោយស៊ុត២គ្រាប់ក្រោយពេល Antony រកបានគ្រាប់បើកឆាកឱ្យបិសាចក្រហម ខណៈដែលការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 6-3 ។
United ត្រលប់មកប្រកួតវិញនៅថ្ងៃព្រហស្បតិ៍ក្នុងការប្រកួត Europa League ទល់នឹង Omonia ក្នុងប្រទេស Cyprus។
ប្រភព៖ Daily Mail