ads
ads
លោក Pochettino ថា លោកមិនដឹងពេលណាកីឡាកររូបនេះអាចចូលលេងវិញបានទេ
០៥-មករា-២០២២

លោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ Paris Saint Germain បានសារភាព ថា លោកពុំដឹងច្បាស់នោះទេអំពីពេលវេលាជាក់ស្តែងដែល Lionel Messi អាចវិលត្រឡប់មកកាន់ទីលានប្រកួតវិញ។

នាពេលថ្មីៗនេះ កីឡាករវ័យ៣៤ឆ្នាំខាងលើ បានធ្វើតេស្តមានវិជ្ជមានមេរោគកូវីដ-១៩ ហើយ ចំពោះបញ្ហានេះវាក៏បានប៉ះពាល់ទៅដល់សមាជិកនៅក្នុងក្រុម៥រូបទៀតដែលមានវិជ្ជមានដូចគ្នា ដោយ អ្នកទាំងនោះកំពុងត្រូវបានដាក់ឲ្យនៅដោយឡែក។

លោក Pochettino បាននិយាយថា៖”ពួកយើងមិនមានព័ត៍មានអ្វីឡើយពី Messi ក្នុងខណៈពេលនេះ។ សម្រាប់ការប្រកួតទល់នឹង Lyon ថ្ងៃអាទិត្យនេះ ខ្ញុំមិនដឹងថា គាត់នឹងមានវត្តមានឬអត់ទេ។ ពួកយើងនឹងបន្តការហ្វឹកហាត់រៀងរាល់ថ្ងៃ និង រង់ចាំមើលបន្តទៀត។ តើកីឡាករដែលមានវិជ្ជមានកូវីដ-១៩ ទាំងប្រាំនាក់អាចមានវត្តមានទេ? ខ្ញុំមិនដឹងឡើយ ពីព្រោះស្ថានការណ៍តែងតែផ្លាស់ប្តូរ អ្នកអាចវិជ្ជមាននៅថ្ងៃនេះ និង អវិជ្ជមាននៅថ្ងៃស្អែក”៕

ads
ads