លោក Gerry Hamstra ដែលជានិយកប្រតិបត្តិរបស់ក្លិប Ajax បានបញ្ជាក់យ៉ាងច្បាស់ថា លោក Erik ten Hag បានបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្រុមឡើយ។
លោក Ten Hag ត្រូវបានគេដឹងថា កាន់តែកៀកនឹងទទួលបានជោគជ័យក្នុងការមកដឹកនាំនៅឯកីឡដ្ឋាន Old Trafford ហើយបន្ទាប់ពីលោកត្រូវបានក្លិបដាក់ជាបេក្ខភាពឈានមុខគេជំនួសលោក Mauricio Pochettino និង Luis Enrique។
លោក Hamstra បាននិយាយថា៖«ពួកយើងបានធ្វើអ្វីៗគ្រប់បែបយ៉ាងដែលយើងអាចធ្វើបានដើម្បីរក្សាគាត់នៅទីនេះ។ យើងពិតជាសង្ឃឹមថាគាត់នឹងបន្តស្នាក់នៅ Ajax។ ប្រសិនបើគាត់មិនយល់ព្រមនោះទេ យើងត្រូវតែរៀបចំសម្រាប់ផែនការទីពីរបន្តទៀត»៕