ads
ads
Vinicius Jr. ឈ្លោះជាមួយ Nike ដោយសារក្រុមហ៊ុនមួយនេះអត់ផ្ដល់ស្បែកជើងថ្មីឱ្យគាត់សម្រាប់​លេង World Cup
០៥-ធ្នូ-២០២២

ខ្សែប្រយុទ្ធ Vinicius Jr ដែលលេងឱ្យ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានគេនិយាយថាកំពុងប្រឈមមុខដាក់គ្នាជាមួយ Nike ។

ក្រុមហ៊ុន Nike គឺជាអ្នកផ្គត់ផ្គង់សម្ភារៈកីឡាដ៏ធំដែលបានឧបត្ថម្ភ Vini Jr. ដែលតាំងពីគាត់មានអាយុ 13 ឆ្នាំ។ Nike គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកដែលស្និទទៅនឹងប្រទេសប្រេស៊ីល ព្រោះ​រាល់​ឆ្នាំ​ពួកគេ​ឧបត្ថម្ភ​កីឡាករ​បាល់ទាត់​មក​ពី​ប្រេស៊ីល។មានកីឡករដែលពួកគេឧបត្ថម្ភតាំងពីក្មេងជំទង់រហូតដល់ពួកគេក្លាយជាតារា។

ក្នុង​ចំណោម​នោះ​មាន Vini Jr. ដែល​ឥឡូវនេះ ​ជា​កីឡាករ​ជម្រើស​ជាតិ​ឈុតធំ ហើយ​បច្ចុប្បន្នកំពុង​នៅ​ប្រទេស​កាតា​សម្រាប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។ សម្រាប់ពេលនេះ Vinicius Jr. នៅតែប្រើស្បែកជើងម៉ាក Nike ដដែល។ គាត់ត្រូវបានចងភ្ជាប់ទៅនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលដំណើរការរហូតដល់ឆ្នាំ 2028 ។

Not Just Mbappe & Ronaldo - All Players Wearing Nike Mercurial Dream Speed 3 Boots - Footy Headlines

ប៉ុន្តែឥឡូវនេះ Vini Jr. ត្រូវបានគេនិយាយថាមិនសប្បាយចិត្តនឹង Nike ទេ ដោយសារតែគាត់មានអារម្មណ៍ថាគាត់ត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ពីក្រុមហ៊ុនខាងលើ។Vini និងភ្នាក់ងាររបស់គាត់បានទាក់ទងមេធាវី ដើម្បីបញ្ចប់កិច្ចសន្យាជាមួយ Nike ភ្លាមៗ។

ខណៈពេលដែលអត្តពលិក Nike ផ្សេងទៀតបានទទួលការឧបត្ថម្ភស្បែកជើងថ្មីពីក្រុមហ៊ុនដើម្បីលេងក្នុងការប្រកួត World Cup ឆ្នាំ 2022 នៅប្រទេសកាតា Vini នៅតែពាក់ស្បែកជើង Nike Mercury សេរ៊ីចាស់។ សកម្មភាពរបស់ Nike ហាក់ដូចជាបន្ទាបឋានៈរបស់ Vini Jr ដែលឥឡូវនេះជាកីឡាករស្លាបដ៏ល្អបំផុតម្នាក់ក្នុងពិភពលោក។

គាត់បានជួយ Real Madrid ឈ្នះ UCL និង La Liga កាលពីរដូវកាលមុន។ ស៊ុត​បញ្ចូល​ទី​បាន​គ្រាប់​បាល់​ឈ្នះ​តែ​មួយ​គត់​ក្នុង​ការ​ប្រកួត UCL វគ្គ​ផ្តាច់​ព្រ័ត្រ​ទល់​នឹង Liverpool។

ព័ត៏មានបែកបាក់របស់ Vini Jr. ជាមួយ និង Nike ពេលនេះបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកឧបត្ថម្ភជាច្រើនពីក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត។ ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន Vini Jr. បាន​និយាយ​ថា​ពិត​ជា​ខក​ចិត្ត​នឹង Nike ដែល​បាន​ប្រព្រឹត្ត​ចំពោះ​គាត់​បែប​នោះ។

ads
ads