ads
ads
Villarreal បើកដំណើរការសាលាយុវជនថ្នាលនៅប្រទេសម៉ាឡេស៊ី
០៥-កក្កដា-២០២២

ក្លឹបមួយក្នុងក្របខណ្ឌ La Liga ដ៏ល្បីល្បាញ Villarreal នឹងបង្កើតសាលាយុវជនថ្នាលមួយដែលនឹងមានមូលដ្ឋាននៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ឡេស៊ី។

ព័ត៏មាននេះត្រូវបានប្រកាសដោយក្លឹបផ្ទាល់តាម​រយៈបណ្ដាញសង្គមរបស់ខ្លួន ដែលការបង្កើតសាលានេះស្របតាមកម្មវិធីសាលាអន្តរជាតិក្រោមការគ្រប់គ្រងរបស់ក្លឹប និងសាលាដែលនឹងត្រូវបានអភិវឌ្ឍផ្តោតលើក្រុមអាយុពី 3 ទៅ 21 ឆ្នាំ។

សាលាអាចផ្ទុកកីឡាករបានសរុប ៤០០ នាក់ ហើយនឹងមានការជួយជ្រោមជ្រែងពីគ្រូបង្វឹកចំនួន ២០ នាក់ ហើយតាមគម្រោងកម្មវិធីនឹងចាប់ផ្តើមនៅខែសីហាតទៅ។

យោងតាមនាយកប្រតិបត្តិ (CEO) នៃ Akademi Villarreal Malaysia លោក Massimo Giannelli បាននិយាយថាភាគីរបស់គាត់ពិតជារំភើប និងមិនអាចរង់ចាំឱ្យភាគីទាំងពីរធ្វើការជាមួយគ្នាបានទេ។

“យើងមានបំណងបង្កើតសាលា Villarreal Malaysia Academy និងក្លាយជាកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ល្អបំផុតនៅក្នុងប្រទេស។ បេសកកម្មរបស់យើងគឺដើម្បីក្លាយជាមនុស្សល្អបំផុតដែលយើងអាចផ្តល់ជូនកម្មវិធីនេះដល់មនុស្សគ្រប់គ្នា និងជំរុញឱ្យពួកគេនូវអារម្មណ៍នៃក្តីស្រឡាញ់ចំពោះកីឡាបាល់ទាត់”។

“ខ្ញុំចង់ធ្វើការជាមួយក្លឹបដែលមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ការអភិវឌ្ឍន៍យុវជន។ កាលពីមុន ខ្ញុំបានសន្ទនាជាមួយក្លឹបនៅអឺរ៉ុបជាច្រើន ប៉ុន្តែភ្លាមៗនៅ​ពេលដែលយើងបាននិយាយជាមួយ Villarreal យើងដឹងថាយើងបានរកឃើញដៃគូត្រឹមត្រូវសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍របស់យើង” ។

លោក Jonathan Abishegam នាយកគ្រប់គ្រងសាលា ជឿជាក់ថាកម្មវិធីនេះនឹងផ្តល់ឱកាសដ៏ល្អសម្រាប់កីឡាករបាល់ទាត់វ័យក្មេងទូទាំងប្រទេសម៉ាឡេស៊ី។

«យើងចង់នាំយកភាពជោគជ័យរបស់ក្លឹបនេះនៅអេស្ប៉ាញ និងអឺរ៉ុបទៅកាន់ម៉ាឡេស៊ី។ យើងជឿជាក់ថាវិធីសាស្រ្តដែលយើងនឹងទទួលយក និងចំណេះដឹងដែលយើងនឹងរៀនពីក្លឹបនេះ រួមផ្សំនឹងសម្ភារៈបរិក្ខារ និងក្រុមគ្រូបង្វឹកដែលមានបទពិសោធន៍នឹងបង្កើតឱកាសសម្រាប់កីឡាករដើម្បីមានអារម្មណ៍ថាមានកម្រិតខ្ពស់បំផុតដែលនឹងធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់ពួកគេ»។

«គោលបំណងនៃកម្មវិធីនេះគឺដើម្បីចែករំលែកដល់សាធារណជន។ យើងចង់ផ្តល់ឱកាសស្មើគ្នាដល់បុរស និងស្ត្រីមកពីគ្រប់មជ្ឈដ្ឋាន។ មិនថាសម្រាប់កីឡាករដែលកំពុងស្វែងរកការកម្សាន្តសប្បាយពេលលេងជាមួយមិត្តភ័ក្តិ ឬទេពកោសល្យវ័យក្មេងដែលមានមហិច្ឆតាចង់លេងបាល់ទាត់នៅអឺរ៉ុបទេ ឱកាសនេះនឹងមាននៅទីនេះនៅសាលា Villarreal Malaysia Academy»។

ក្រៅ​ពី​ប្រទេស​ម៉ាឡេស៊ី ក្លិបនាវាមុខទឹកមួយនេះក៏​បាន​បង្កើត​សាលា​រៀន​នៅ​ក្នុង​ប្រទេស​ដូច​ជា​សហរដ្ឋ​អាមេរិក កាណាដា ម៉ិកស៊ិក បូលីវី អ៊ីស្រាអែល អូស្ត្រាលី និង​កូរ៉េ​ខាង​ត្បូងផង​ដែរ។

ads
ads