ប្រធានសហព័ន្ធបាល់ទាត់វៀតណាម VFF លោក Tran Quoc Tuan បានបញ្ជាក់ថា៖ VFF កំពុងពន្លឿនដំណើរការចូលសញ្ជាតិរបស់ Jason Quang Vinhnh Pendant (១៩៩៧) ដែលជាកីទ្បាករបារាំង-វៀតណាម។ ដំណើរការចូលសញ្ជាតិ Jason Quang Vinh Pendant ត្រូវបានគេរំពឹងថានឹងបញ្ចប់មុន ខែមីនា ឆ្នាំ២០២៤ ដើម្បីអនុញ្ញាតឱ្យរូបគេចូលរួមជាមួយនឹងក្រុមទាន់ពេលសម្រាប់ការប្រកួតសំខាន់ៗ។
Jason Quang Vinhnh Pendant មានម្តាយជាជនជាតិវៀតណាម និងឪពុកជាជនជាតិបារាំង។ បច្ចុប្បន្នរូបគេលេងតួនាទីជាខ្សែការពារកូដឆ្វេងឱ្យក្លិប Hanoi Police នៅក្នុងក្របខណ្ឌលីគកំពូលវៀតណាម V-League 1។
គួរជម្រាបថា រូបគេក៏ធ្លាប់លេងឱ្យក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៦ និង ១៨ ឆ្នាំ ក៏ដូចជាលេងឱ្យក្លិប Sochaux និង Quevilly-Rouen នៅលីគទី ២ របស់ប្រទេសបារាំង ក្នុងឆ្នាំ២០២០ ហើយក្លិប New York Red ដែលស្ថិតនៅក្នុងក្រខណ្ឌលីគកំពូលអាម៉េរិក MLS ផងដែរ៕
ប្រភព៖ Aseanfootball