អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតបាននិយាយថា សម្ដីរបស់ ឆាទ្រីធ្វើឱ្យខ្មែរច្រឡោតទាំងទទឹងទិសទេ ។ អតីតម្ចាដស់មេដាយមាសស៊ីហ្គេមរូបនេះបាននិយាយ បន្ទាប់ពីប្រជាជនកម្ពុជា ដ៏ដូចជាអ្នកគាំទ្រគុនខ្មែរមានការប្រតិកម្មទៅលើសម្ដីរបស់ មេធំ One Championship លោក Chatri Sityodtong និយាយថា កីឡាករគុនខ្មែរលេខ១ មិនអាចយកឈ្នះកីឡាករមួយថៃលេខមួយនោះទេ។
រ៉ាដេតបានសរសេរក្នុងហ្វេសបុករបស់ខ្លួនថា៖ « ឆាទ្រីនិយាយថា បេីឱ្យកីឡាករថៃលំដាប់លេខ១ប្រគួតនិងកីឡាករគុនខ្មែរលំដាប់លេខ១នៅពេលនេះនិងចាញ់កីឡាករថៃ១០០%។ គេនិយាយមកបែបនេះគឺមានចេតនាឱ្យយេីងខឹង និងមានប្រត្តិកម្មតបពីព្រោះគេដឹងថាខ្មែរយេីងមានចិត្តតស៊ូនិងក្លាហាន តែបេីយេីងចេញទៅពេលនេះគឺប្រាកដជាទៅមិនទាន់រួចជាមួយនិងលំដាប់លេខ១របស់គេពិតមែន។ ខ្ញុំនិយាយនេះគឺមិនមែនលំអៀងទៅខាងណាមួយនោះទេគឺជាការយល់ឃេីញផ្ទាល់ខ្លួនប៉ុណ្ណោះដូច្នេះយេីងត្រូវទទួលយកពាក្យប្រមាថនេះមកធ្វេីជាកម្លាំងចិត្តដេីម្បីខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពអោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រងចាំរយះពេល៤ទៅ៥ឆ្នាំក្រោយគេនិងឈរបេីកភ្នែកធំៗមេីលគុនខ្មែរប្រគួតហេីយ។ ខ្ញុំបាទសុំអភ័យទោសទុកជាមុនផងបេីសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់កន្លែងណាមួយ»។
ឆាទ្រីបាននិយាយក្នុងវីដេអូមួយថា៖ “Muay Thai គឺជាសិល្បៈប្រយុទ្ធលេខ១ក្នុងលោក best of the bests ដែលគេទទួលស្គាល់។ ប្រជាជនខ្មែរត្រូវយល់។ អ្នកមានគុនខ្មែរ ជារឿងរបស់អ្នក។ តែបើអ្នកហ៊ានយកជើងខ្លាំងលេខ១របស់ខ្មែរ មកប៉ះនិងលេខ១របស់ថៃ 100% អ្នកស៊ូមិនរួចឡើយ!»។
ចុះបងប្អូនយល់ស្របនឹងទស្សនៈនេះដែរឬទេ?