ads
ads
ប្រទេសសឹង្ហបូរីកំពុងដំណើរការអនុវត្ត VAR សម្រាប់ការប្រកួតលីគបាល់ទាត់រដូវកាល២០២៣
១៨-តុលា-២០២២

មន្ត្រីការប្រកួតក្នុងលីគកំពូលសិង្ហបុរី (SPL) អាចទន្ទឹងរង់ចាំការប្រើប្រាស់បច្ចេកវិទ្យា Video Assistant Referee (VAR) នៅរដូវកាលក្រោយ។

អ្នកដឹកនាំគម្រោង និងប្រធានអាជ្ញាកណ្តាល គឺលោក Nazeer Hussain របស់សមាគមបាល់ទាត់សិង្ហបុរី (FAS) បានប្រាប់គេហទំព័រ Fas.org.sg ថា៖ «ដំណើរការអនុវត្ត VAR ទាំងមូលអាចចំណាយពេលចន្លោះពី ១២ ទៅ ១៨ខែ យោងតាមកម្មវិធីជំនួយ និងការអនុវត្ត (IAAP) ដែលបានបង្កើតឡើងដោយ FIFA»

«បច្ចុប្បន្នយើងស្ថិតនៅដំណាក់កាលទីបីនៃដំណាក់កាលទាំងប្រាំនៃ IAAP ដែលផ្តោតលើការរៀបចំ ការបណ្តុះបណ្តាលមន្ត្រីនៃការប្រកួត និងបច្ចេកវិទ្យា VAR ។ វគ្គហ្វឹកហ្វឺនដំណើរការបានល្អ ហើយយើងកំពុងស្ថិតក្នុងដំណើរការរៀបចំកាលវិភាគនៃដំណើរទស្សនកិច្ចសម្រាប់មន្ត្រី FIFA ដើម្បីចុះមកវាយតម្លៃវឌ្ឍនភាពរបស់យើង និងអនុម័តការប្រើប្រាស់ VAR នៅទីនេះ (ប្រទេសសិង្ហបុរី)។

«នៅមានកិច្ចការ ដែលត្រូវធ្វើវាឲ្យបានចប់ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការល្អ យើងមានទំនុកចិត្តក្នុងការដាក់ដំណើរការ VAR នៅក្នុង Singapore Premier League (SPL) នៅឆ្នាំក្រោយតែម្តង»

ប្រសិនបើគ្រប់យ៉ាងរៀបចំរួចរាល់នោះ សិង្ហបុរីនឹងក្លាយជាប្រទេសទី៣ ក្នុងសហព័ន្ធបាល់ទាត់អាស៊ាន និងទី១១ នៅអាស៊ីដែលប្រើប្រាស់ VAR ក្នុងលីគអាជីពក្នុងស្រុករបស់ខ្លួន។

ads
ads