ads
ads
ក្លិបមិនបើកប្រាក់​ឈ្នួលឱ្យកីឡាករឥណ្ឌូនេស៊ី Egy Maulana និង Witan Sulaeman ចាកចេញពី FK Senica របស់ស្លូវ៉ាគី
២៦-មេសា-២០២២

តារាវ័យក្មេងពីររូបរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី Egy Maulana Vikri និង Witan Sulaeman បានសម្រេចចិត្តចាកចេញពីក្លឹប Slovakian FK Senica ដោយសារតែក្លឹបមិនបានបើកប្រាក់ខែ។

ព័ត៌មាននេះត្រូវបានចែករំលែកដោយ Asean Football ដែលក្រៅពី Egy និង Witan មានកីឡាករយ៉ាងហោចណាស់ប្រាំបីនាក់ទៀត និងគ្រូបង្វឹកក្រុមដែលបដិសេធមិនបន្តបម្រើជាមួយក្លឹបដោយសារតែមិនមានប្រាក់ខែ។

FK Senica មានពាក្យចចាមអារ៉ាមថាកំពុងប្រឈមនឹងបំណុលចំនួន 1 លានអឺរ៉ូដែលបណ្តាលឱ្យពួកគេមិនអាចបើកប្រាក់ខែរបស់កីឡាករនិងបុគ្គលិកគ្រូបង្វឹកបាន។ ដោយ​គ្មាន​កីឡាករ​សំខាន់​ក្នុង​ក្រុម Senica បាន​ចាញ់​ក្នុង​បី​ប្រកួត​ចុង​ក្រោយ​ទៅ​លើក្រុម Lipstovsky Mikulas, Spartak Trnava, និង Zemplin Michalovche ។

Egy និង Witan បានធ្វើកូដកម្មបដិសេធមិនចូលលេងឱ្យ​ក្លិប​តទល់​និង​ក្រុមជា Mikulas និង Michalovche តែ​គ្មាន​ជម្រើសរូប​គេ​នៅតែលេង​ដដែល។ ពេល​ប៉ះក្រុម Trnava កីឡាករទាំងពីរមិន​បាន​ចូល​លេង​ទេ។

ប្រធានក្រុម Senica កីឡាករ Juraj Prioska បង្ហើបថា អ្នកគ្រប់គ្រងមិនខ្វល់ពីបញ្ហាជំពាក់ប្រាក់បៀវត្សរ៍ ដែលបណ្ដាលឱ្យកីឡាករមួយចំនួនធ្វើកូដកម្ម និងបដិសេធមិនចូលលេងឱ្យក្រុម។

“អ្នកគ្រប់គ្រងមិនបានធ្វើតាមសំណើរបស់យើងទេ។ ដូច្នេះយើងជ្រើសរើសយក​ការ​ចាកចេញ​ពី​ក្លិប​និង​មិន​លេងឱ្យ។ យើងនឹងឃើញមានអ្វីកើតឡើងនៅពេលក្រោយ។ ពួកគេមានអាថ៌កំបាំងជាច្រើនជាមួយយើង”។

គាត់បាននិយាយថា៖ “ពិតណាស់ពួកគេមិនចង់ឱ្យកីឡាករចាកចេញពីក្រុមទេ។ ប៉ុន្តែពួកគេចង់ឱ្យយើងលេងដោយឥតគិតថ្លៃ។ នោះមិនមែនជាដំណោះស្រាយចំពោះបញ្ហានេះទេ” ។

Egy Maulana និង Witan Sulaeman ស្ទើរតែនឹងធ្វើចំណាកស្រុកទៅក្រុមផ្សេងទៀត បន្ទាប់ពីឆ្លងកាត់ស្បៃអន្ធការជាមួយ FK Senica ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា កីឡាករទាំងពីរនឹងបន្តលេងនៅអឺរ៉ុប ឬត្រឡប់ទៅលេងក្នុងតំបន់អាស៊ីដូចមុននោះទេ។

ក្លិប​នៅជប៉ុន និងលីគកូរ៉េ ត្រូវបានគេមើលឃើញថាជាដំណាក់កាលសមរម្យសម្រាប់កីឡាករទាំងពីរ ដោយសារពួកគេមានគុណភាពគ្រប់គ្រាន់ឱ្យ​អ្នក​ទាំងពីរក្នុងការប្រកួត​ប្រជែង បន្ទាប់ពីលេងនៅអឺរ៉ុបយូរខែ​មក​ហើយ​ដែរ​នោះ។ Egy និង Witan ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ឥណ្ឌូណេស៊ី​ដែល​នឹង​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ads
ads