ads
ads
គ្រូថៃU22 ថា នៅកម្ពុជាយើង មានអាកាសធាតុក្តៅជាងប្រទេសថៃបន្តិច !
២៧-មេសា-២០២៣

មុនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាលពីព្រឹកមិញនេះ គ្រូបង្វឹក U22 ថៃ លោក Issara Sritaro បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថៃ ជុំវិញការត្រៀមខ្លួនក្នុងការដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក Issara Sritaro បានបង្ហើបថា៖ «បច្ចុប្បន្នភាព យើងត្រៀមខ្លួនរួចរាល់ ៩០ ភាគរយហើយ ដោយឡែក គឺមានបញ្ហា ២​នាក់​ ដោយសារស្ថានភាព​រាង​កាយ ដូច្នេះ​រយៈពេល ២​ថ្ងៃ​ទៀត​ទើបប្រសើរឡើងវិញ​។ ខ្ញុំជឿថាកីឡាកររបស់យើងមានសក្តានុពលក្នុងការឆ្លងកាត់ឧបសគ្គនាពេលខាងមុខនេះ»

«យើងត្រូវផ្តោតលើព័ត៌មានលម្អិតនៅគ្រប់ការប្រកួត ហើយ​ព្យាយាម​អភិវឌ្ឍ​ក្រុម​ខ្លួន​ឯង​ ជាមួយ​នឹងវត្តមាន​​របស់ Teerasak មកពីក្លិប Port FC វា​ជា​ការ​ល្អ​សម្រាប់​យើង​ផង​ដែរ។ រូបគេ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​លេខ​មួយ ​សម្រាប់​ក្រុម​របស់​យើង​នៅ​ពេល​នេះ​ផង​ដែរ»

«ការប្រកួតដំបូង គឺតែងតែជាការប្រកួតដ៏លំបាក។ ខ្ញុំចង់ឱ្យកូនក្រុមរបស់ខ្ញុំ ផ្តោតលើការលេង។ កង្វះ​កីឡាករឆ្នើម ២​នាក់​ក្នុង​ការ​ប្រកួត​ដំបូង យើងក៏​មាន​គម្រោង​ប្រើ​ប្រាស់ពួកគេ នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់ផងដែរ។ ២ប្រកួតដំបូង យើងនឹងប្រើកីឡាករ ដែលយើងមាន។ យើងនឹងរៀបយុទ្ធសាស្ត្រស្រដៀងគ្នា។ ខ្ញុំបានដឹងថា នៅប្រទេសកម្ពជាអាចក្តៅជាងប្រទេសយើងបន្តិច។  សង្ឃឹម​ថា​យើង​អាច​ឈ្នះ​មេដាយ​មាស​លើក​នេះ»

ក្រុមជម្រើសជាតិថៃ U22 បានមកដល់ប្រទេសកម្ពុជានៅព្រឹកនេះ ហើយការប្រកួតដំបូងរបស់ពួកគេ ត្រូវជួបក្រុមសឹង្ហបុរី U22 វេលាម៉ោង ៤រសៀល នៅកីឡដ្ឋាន ព្រីនស៍។

ads
ads