នៅពេលនេះ ខ្សែប្រយុទ្ធក្រុម Manchester United និងអង់គ្លេសវ័យ 20 ឆ្នាំ Mason Greenwood កំពុងតែផឹកតែក្ដៅមិនទាន់ហើយនៅឡើយទេ បន្ទាប់ពីបែកធ្លាយវីដេអូប្រើប្រាស់អំពើមិនសមរម្យលើមិត្តស្រីកាលពីខែមករា។
អាស្រ័យហេតុនេះ បន្ទាប់ពីការចោទប្រកាន់ដ៏គួរឱ្យភ្ញាក់ផ្អើលនោះ កីឡាករវ័យ 20 ឆ្នាំត្រូវបានម្ចាស់ឧបត្ថម្ភដកចេញពីគាត់អសើហើយ។ ឥឡូវនេះគេក៏បានឃើញការផ្ទៀងផ្ទាត់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ត្រូវបានដកចេញផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Twitter បានលុបចោល ‘សញ្ញាធីកដែលបានផ្ទៀងផ្ទាត់’បញ្ជាក់ពីគណនីផ្លូវការ។ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីមូលហេតុសមហេតុផលក្នុងការដកសញ្ញាធីកនេះទេ ខណៈដែលរឿងក្ដីរបស់គាត់មិនទាន់បានដោះស្រាយដាច់ស្រេចនៅឡើយ។
ប្រភព៖ benchwarmers