ads
ads
ជីដូនរបស់ Trent Alexander-Arnold ធ្លាប់ជាសង្សាជាមួយលោក Sir Alex Ferguson អស់រយៈពេល 18 ខែ
១៦-តុលា-២០២២

ខ្សែ​ការពារ Trent Alexander-Arnold របស់ Liverpool អាចនឹង​ហៅ​លោក Sir Alex Ferguson ថា​ជាលោកតា ប្រសិន​បើគ្មានរឿង​នេះ​កើត​ឡើង​ទេនោះ។

យោងតាមកាសែត Daily Star អតីតគ្រូបង្វឹក Manchester United បានណាត់ជួបជាមួយជីដូនរបស់ Trent លោក​យាយ Doreen Carling កាលពីវ័យជំទង់។លោកតា Ferguson បានហៅលោកយាយ Doreen ថាជា “មិត្តស្រីដំបូងដ៏ស្មោះស្ម័គ្រ” នៅក្នុងជីវប្រវត្តិរបស់គាត់ ដោយបានណាត់ជួបនិងទាក់ទងគ្នាប្រហែល 18 ខែក្នុងវ័យជំទង់នៅទីក្រុង Glasgow ។

ទោះយ៉ាងណាក៏ដោយ ដូចជាក្នុងករណីភាគច្រើននៃស្នេហាដំបូងផ្សេងទៀតដែរ ទំនាក់ទំនងរបស់ពួកគេបានរសាត់បាត់ទៅហើយ។ ក្រោយមក Doreen បានផ្លាស់ទៅរស់នៅទីក្រុង New York ប្រទេសអាមេរិក ហើយបានរៀបការជាមួយអ្នកផ្សេង ដូច្នេះហើយទើបបញ្ចប់នូវឱកាសនៃការធ្វើឱ្យស្នេហារបស់​លោកយាយកើតឡើងវិញជាមួយលោកតា Sir Alex ។

មានអ្វីកើតឡើង បើលោកតា Ferguson និងលោកយាយ Doreen បានរៀបការជាមួយគ្នា?

ប្រភព៖ Daily Star

ads
ads