ក្លឹប Real Madrid មិនចង់បន្តរឿងផ្ទេរ Kylian Mbappe ឡើងវិញទេ នេះបើយោងតាមលោក Jose Felix Diaz របស់កាសែត Marca ។
ជំហររបស់ក្លឹបមិនផ្លាស់ប្តូរទេ ចាប់តាំងពីកីឡាកររូបនេះបានជ្រើសរើសស្នាក់នៅ Paris Saint-Germain ជំនួសឱ្យការបំពេញក្តីស្រមៃរបស់គាត់ទៅ Real Madrid ។
ក្រុមស្ដេចសឥឡូវនេះផ្តោតលើការពង្រឹងតួនាទីរបស់ Vinicius Junior និង Rodrygo ។ កីឡាករទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីក្នុងពេលឆាប់ៗនេះ។
Kylian Mbappe គឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងឆ្នាំ 2022។ គាត់ក៏បានក្លាយជាកីឡាករទី 2 ក្នុងប្រវត្តិសាស្ត្រដែលស៊ុតបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup ។ កីឡាករវ័យ២៤ឆ្នាំត្រូវបានគេនិយាយថា សុខចិត្តទៅចូលរួមជាមួយ Real Madrid នៅឆ្នាំក្រោយ ប៉ុន្តែ Real Madrid ចុះកុងត្រាយកឬអត់ មិនទាន់មាននរណាដឹងទេ។
ប្រភព៖ Marca