ads
ads
ប្រភព​កំពូល​បង្ហើប​ថា​ Barca ជំពាក់​លុយប្រាក់ឈ្នួល De Jong ដល់​ទៅជិត២០លានអឺរ៉ូ
០៧-កក្កដា-២០២២

ក្លឹប Barcelona ជំពាក់ Frenkie de Jong ដល់ទៅ 16 លានអឺរ៉ូ ដែល១៦លាននេះបានមក​ពីការពន្យារពេលបង់ប្រាក់បៀវត្សរ៍ទៅឱ្យកីឡការ នេះបើយោងតាមកាសែត The Telegraph សរសេរដោយលោក James Ducker ។

នេះ​ជា​ហេតុផល​ដែល​ការ​ផ្លាស់​ទៅ Manchester United របស់​គេ​បច្ចុប្បន្ន​ត្រូវជាប់គាំង។ ក្លិបមានមូលដ្ឋាននៅ Catalans មិនអាចបង់លុយនេះឱ្យគាត់ភ្លាមៗនេះបានទេ។

រឿងបែបនេះធ្វើឱ្យសំណួរមួយបានលេច​ឡើងថាតើ Barca ចំណាយមួយផ្នែកនៃប្រាក់ចំណូលរបស់ពួកគេពីការជំរុញសេដ្ឋកិច្ចទីពីរលើបញ្ហានេះ – ឬមករកវិធីទូទាត់សងផ្សេងទៀតជំនួសវិញ។

ប្រាក់ចំណូលរបស់ Frenkie de Jong ត្រូវបានគេរាយការណ៍ថានឹងកើនឡើងច្រើនចាប់ពីរដូវកាលនេះ មិនត្រឹមតែដោយសារតែប្រាក់បៀវត្សរ៍ដែលត្រូវបានពន្យារពេលប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រាក់រង្វាន់បន្ថែមដែលបានកំណត់ក្នុងកិច្ចសន្យារបស់គាត់ផងដែរ។

ប្រសិនបើគាត់យល់ព្រមលើការកាត់ប្រាក់ខែដ៏សំខាន់នេះ​ កីឡាករសញ្ជាតិ​ហូឡង់នឹងបន្តស្នាក់នៅក្នុងក្លឹបដដែល។

ប្រភព៖ The Telegraph

ads
ads