ads
ads
«ប្រធានក្រុមវិសាខា ថាកីឡាករ Kedah ៣រូប នឹងបង្កក្តីកង្វល់ច្រើនដល់ក្រុមរបស់ខ្លួន»
២៩-មិថុនា-២០២២

មុនការប្រកួតទី៣ ក្នុងពូល G ប៉ះក្លិប Kedah មកពីប្រទេសម៉ាឡេស៊ី។ ប្រធានក្រុមក្លិបវិសាខា កីឡាករ ប៊ីន ចន្ថាធារី ក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំ ជាពិសេសក៏បានប្រាប់ពីកីឡាករ ៣រូប ដែលរូបគេបានគិតថានឹងគំរាមគំហែងខ្លាំងដល់តំបន់ការពាររបស់ក្លិប។

ទំនាក់ទំនងតាមសារអេឡិចត្រូនិច ជាមួយ b8-sport.com ខ្សែការពារកណ្តាល ប៊ីន ចន្ថាធារី បានបង្ហាញពីជំនឿចិត្តរបស់ខ្លួនថា៖ «ពួកយើងប៉ះក្លិប Kedah នឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំ យើងត្រូវចាត់ទុកការប្រកួតនេះ ដូចជាវគ្គផ្តាច់ព្រ័ត្រ គឺត្រូវការតែជ័យជំនះ។ ពួកយើងនឹងលះបង់គ្រប់បែបយ៉ាងនៅលើទីលាន ឲ្យបានច្រើនជាង ២ប្រកួតមុន។ Kedah នឹងលេងកាន់តែខ្លាំងថ្វេរដង ព្រោះពួកគេក៏ត្រូវការទៅវគ្គបន្ត»

បើនិយាយពីកីឡាករ ដែលបង្កក្តីកង្វល់របស់ Kedah វិញ។ ក្នុងនោះដែរ កីឡាករកូនកាត់ខ្មែរ-បារាំង រូបនេះ បានប្រាប់ពីកីឡារ ៣រូប ដែលរូបគេគិតថានឹងបង្កក្តីកង្វល់ដល់ក្លិបវិសាខា។

«តាមរយៈការមើលវីដេអូ ២ប្រកួតចុងក្រោយរបស់ Kedah ខ្ញុំបានចាត់ទុកថា ប្រធានក្រុម Syazwan Zainon (លេខ២២) ជាតួអង្គសំខាន់ ដែលពួកយើងត្រូវផ្តោតទៅលើរូបគេខ្លាំង បន្ទាប់មកគឺកីឡាករសញ្ជាតិកូឌឺវ័រ Dechi Marcel (លេខ២៥) និងម្នាក់ចុងក្រោយ គឺខ្សែបម្រើជម្រើសជាតិហ្សកដានី Mahmoud Al-Mardi (លេខ១០) ។ ពួកគេគឺកីឡាករបង្ក​គ្រោះថ្នាក់​ខ្លាំង​ ដូច្នេះ​យើង​ត្រូវ​តែ​ដាក់សម្ពាធ ​ដើម្បី​កុំ​ឱ្យ​ពួកគេ​មានឱកាសលេងបានដោយងាយស្រួល»

ការទទួលជ័យជំនះ ២ប្រកួត របស់ក្លិបវិសាខា (Visakha 2-1 Kaya) (Visakha 5-2 Bali United) ក្នុងពានរង្វាន់ AFC CUP 2022 បានធ្វើឲ្យក្លិបតំណាងប្រទេសកម្ពុជាមួយនេះ មាន ៦ពិន្ទុក្នុងពូល G ជាបណ្តោះអាសន្ន តាមទាន់កមណត់ត្រារបស់ក្លិបបឹងកេត កាលពីឆ្នាំ២០១៨ ហើយការប៉ះក្លិប Kedah នេះ ពួកគេត្រូវការតែ ១ពិន្ទុតែប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅកាន់វគ្គបន្ត។

ads
ads