លោក Thomas Tuchel ដែលជាអ្នកចាត់ការក្រុម Chelsea បានសារភាពថា ក្រុមរបស់លោកអស់ឱកាសក្នុងការប្រជែងយកពានរង្វាន់ Champions League ឡើយ។
លោក Tuchel បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ Chelsea បានរង់បរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង Real Madrid ៣ទល់នឹង១ នៃការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champions League។
លោក Tuchel បាននិយាយថា៖«យើងគ្មានសង្ឃឹមឡើងទៅវគ្គបន្តទេ។ ហេតុអ្វីបានជាចឹង? ពីព្រោះយើងចង់ស្វែងរកកម្រិតរបស់យើង ប៉ុន្តែ ខ្ញុំមិនដឹងថា យើងស្ថិតនៅចំណុចណាទេ។ អ្នកមិនអាចរំពឹងបានូវលទ្ធផលចំពោះការបង្ហាញទម្រង់លេងបែបនេះទេ។ ប្រសិនបើយើងនៅតែបន្តលេងបែបនេះទៀត ការប្រកួតថ្ងៃសៅរ៍នេះទល់នឹង Southampton ក៏យើងគ្មានពិន្ទុរាប់ដែរ»៕