ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ដែលមានលោក Keisuke Honda ជា អ្នកចាត់ការទូទៅ បានសម្រេចចិត្តមិនកោះហៅកីឡាករអាយុលើស ៣នាក់ ឡើយសម្រាប់ដំណើរទៅចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣១នៅប្រទេសវៀតណាមក្នុងខែឧសភាខាងមុខនេះ។
ជំនួយការគ្រូបង្វឹកលោក ភា សុភក្ត្រា មានប្រសាសន៍ថា មូលហេតុដែលក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ មិនបញ្ចូលឈ្មោះកីឡាករលើសអាយុ ដោយសារតែគោលបំណងសំខាន់របស់ក្រុម គឺ ផ្តល់ឱកាសដល់កីឡាករក្មេងៗ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។ ក្រុមនេះមិនត្រឹមតែផ្តោតលើការប្រកួតនាពេលខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ឆ្នាំក្រោយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
“ដូចដែលឃើញក្នុងបញ្ជីឈ្មោះដែលស.ប.ក បានបង្ហោះ យើងមិនបានចុះឈ្មោះ កីឡាករដែលលើសអាយុនោះទេ ។ យើងបានជ្រើសរើសកីឡាករផ្ដោតលើផែនការរយៈពេលវែង ហើយផ្តោតលើឆ្នាំ 2023 នៅកម្ពុជា”។
“មានកីឡាករចំនួន 50 នាក់នៅក្នុងបញ្ជីដំបូង។ យើងបានកោះហៅពួកគេចំនួន ២៦ នាក់មកហ្វឹកហាត់ ហើយនឹងជម្រុះពួកគេចំនួន ៦ នាក់ចេញហើយនៅសល់កីឡាករ 20 នាក់ចុងក្រោយ។ ក្នុងចំណោមកីឡាំករក្នុងបញ្ជីចុងក្រោយ២០នាក់នេះបើនរណាម្នាក់ឆ្លងកូវីដ ១៩ យើងអាចប្ដូរថ្មីដោយរើសកីឡាករណាម្នាក់ពីបញ្ជីដំបូង៥០នាក់នេះបាន។ ប៉ុន្តែក្នុងករណីកីឡាកររបួសខុសពីកូវីដ យើងមិនអាចប្ដូរបានទេ”។
ប្រភព៖ Phnom Penh Post