ads
ads
ម្ចាស់ក្លិប Buriram United គ្រោង​ចំណាយលុយ​២០​ម៉ឺនដុល្លារ​ទិញ​យក Theerathon Bunmathan ពី​ជប៉ុន​មក​វិញ
០៣-មករា-២០២២

ម្ចាស់​ក្លិប Buriram United លោក Newin Chidchob បាន​ទម្លាយ ថា ក្លិប​របស់លោកនឹង​ចំណាយ២០ម៉ឺនដុល្លារ ឬប្រាំមួយលានប្រាំមួយសែនបាត( $200,000 )(6.6 million THB) ទៅឱ្យក្លិប Yokohama F. Marinos ដើម្បី​ចុះកុងត្រា​យក Theerathon Bunmathan មក​វិញ។

Theerathon ទើប​តែ​ជួយជម្រើស​ជាតិ​ថៃ​លើ់ក​ពាន AFF Suzuki Cup 2020 លើក​ទី​៦​ក្នុង​ប្រវត្តិសាសស្រ្តកាល​ពី​ប៉ុន្មានថ្ងៃ​មុន មាន​ព័ត៌មាន​ជាប់​ទាក់​ទង​ត្រឡប់​មក​លេង​នៅ​ក្លិបចាស់ដែល​ខ្លួនធ្លាប់ប្រកប​អាជីព​តាំង​ពីឆ្នាំ២០០៩​ដល់​២០១៦ មុន​ចាកចេញ​ទៅ​លេង​នៅក្លិប​គូប្រជែង Muangthong United។

ប្រភព​ Thai League Central បាន​ឱ្យដឹង​ថា Newin Chidchob ដែល​ជាម្ចាស់ក្លិបមាន​មូលដ្ឋាន​ក្នុងបូរីរ៉ាំ គ្រោង​យក​កីឡាកររូបនេះមក​វិញ ខណៈដែល The Thunder Castle មាន​កៅអីលេង​ក្នុងពាន​រង្វាន់ UEFA Champions League ក្នុងរដូវ​កាល​២០២២នេះ។

ads
ads