ads
ads
‘មានអារម្មណ៍ថាដល់ពេលត្រូវលក់’ Neville ប្រាប់ម្ចាស់ Man Utd ឱ្យលក់ក្លឹបឥឡូវនេះចំពេលមានគម្រោងអភិវឌ្ឍន៍កីឡដ្ឋានឡើងវិញ
០៦-កញ្ញា-២០២២

GARY NEVILLE បានបន្តយុទ្ធនាការរបស់គាត់ប្រឆាំងនឹងភាពជាម្ចាស់របស់ Glazers នៃ Manchester United ដោយនិយាយថា “មានអារម្មណ៍ថាដល់ពេលវេលាត្រឹមត្រូវក្នុងការលក់ក្លិបហើយ” ។

Neville says neglect of Old Trafford is 'unforgivable'

វីរបុរសរបស់ក្រុមបិសាចក្រហមអាយុ 47 ឆ្នាំបានរិះគន់យ៉ាងខ្លាំងចំពោះគ្រួសារ Glazer និងការដំណើរការរបស់ក្លឹប។ Neville ក៏បានលើក​ឡើងពីធ្វេសប្រហែសនៃភាពជាម្ចាស់នៃ Old Trafford ថាជា៖ “ករណីមិនអាចលើកលែងបាន” ដោយគូប្រជែង Liverpool ធ្វើទំនើបកម្មជាជំហរសំខាន់របស់ Anfield ដោយជោគជ័យ។

The Glazers aren't a big hit in Manchester

ហើយទោះបីជាផែនការអភិវឌ្ឍឡើងវិញសម្រាប់ Old Trafford បាន​កើត​ឡើងក៏ដោយ Neville និយាយថា៖ “មានអារម្មណ៍ដល់ពេលវេលាថាត្រូវលក់” ខណៈដែលគាត់ “មិនអាចមើលឃើញពួកគេបង្កើនបំណុលបន្ថែមទៀតដល់ក្លិប ក្នុងកម្រិតដែលត្រូវការ” សម្រាប់គម្រោងថ្មី។

Gary Neville says 'the timing feels right to sell' Man Utd

គាត់​បាន​សរសេរ​លើ Twitter ថា​៖ «​ខ្ញុំ​អាច​នឹង​មាន​សញ្ញាណ​ទូលំទូលាយ ប៉ុន្តែ​អារម្មណ៍​របស់​ខ្ញុំ​គឺ Glazers គួតែលក់។ ពួកគេបានប្តេជ្ញាចិត្តចំពោះផែនការថ្មី និងការអភិវឌ្ឍន៍កីឡដ្ឋានឡើងវិញ ហើយការចំណាយគឺច្រើនណាស់»។

“ខ្ញុំ​មិន​អាច​​ឃើញ​ពួក​គេ​បង្កើន​បំណុល​បន្ថែម​ទៀត​ក្នុង​កម្រិត​ដែល​ត្រូវ​ការ។មានអារម្មណ៍ដល់ពេលវេលាត្រូវលក់”។

តាម​សេចក្តី​រាយការណ៍​ United ត្រូវ​បាន​កំណត់តម្លៃ​ទិញ​ ហើយការផ្លាស់ប្តូរថ្មីនៃភាពជាម្ចាស់នៅ United នឹងកើតឡើងបានលុះត្រាតែភាគីដែលចាប់អារម្មណ៍​នឹងលះបង់លុយ ៣.៧៥ប៊ីលានផោន។

Supporters have staged protests against American owners

លោក Sir Jim Ratcliffe មហាសេដ្ឋីជនជាតិអង់គ្លេសបានប្រកាសពីចេតនាចង់ទិញក្លឹបជាទីស្រឡាញ់របស់គាត់ពីជនជាតិអាមេរិកកាលពីខែមុន។ ហើយកាលពីពេលថ្មីៗនេះ វីបុរសអ្នក​ប្រណាំងឡាន Formula One លោក Lewis Hamilton បានណែនាំពីការចូលរួមក្នុងការដេញថ្លៃដ៏មានសក្តានុពលជាមួយមហាសេដ្ឋីរូបនេះផងដែរ។

លោក Sir Jim Ratcliffe មហាសេដ្ឋីជនជាតិអង់គ្លេស

លោក Sir Jim Ratcliffe មហាសេដ្ឋីជនជាតិអង់គ្លេស

វានៅតែត្រូវមើលថាតើ Ratcliffe នឹងត្រូវបានរៀបចំដើម្បីឆ្លើយតបនឹងតម្លៃស្នើសុំ ៣.៧៥ប៊ីលានផោន របស់ Glazers ដែរឬទេ។ ទោះបីជាតួលេខនេះអាចស្ថិតនៅក្នុងជួរតម្លៃថ្លៃ នៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យដូចជានៅឌូបៃក៏ដោយ។

អ្នកមានៗ ប្រចាំទីក្រុងឌូបៃមិនទាន់បានទិញកម្មសិទ្ធក្លិបណាមួយនៅក្នុងក្របខ័ណ្ឌ Premier League នៅឡើយទេ ខណៈដែលមហាសេដ្ឋីនៅទីក្រុង Abu Dhabi បានគ្រប់គ្រងរបស់ Manchester City ហើយ Newcastle ត្រូវបានគ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុន។

អ្នកគ្រប់គ្រងទីក្រុងឌូបៃ Sheikh Mohammed bin Rashid al Maktoum

អ្នកគ្រប់គ្រងទីក្រុងឌូបៃ Sheikh Mohammed bin Rashid al Maktoum

អ្នកទិញ Man Utd ម្នាក់អាចជាអ្នកគ្រប់គ្រងទីក្រុងឌូបៃ Sheikh Mohammed bin Rashid al Maktoum។ កាសែត Celebrity Net Worth បាននិយាយថាបុរសអាយុ 73 ឆ្នាំរូប​នេះមានតម្លៃ 12.2 ពាន់លានផោន។ វាគឺច្រើនជាង Ratcliffe ដែលត្រូវបានគេនិយាយថាមានតម្លៃ 11 ពាន់លានផោន។

ads
ads