Lionel Messi បានបដិសេធឱកាសនៃការបន្តកុងត្រារបស់គាត់ជាមួយ PSG នេះបើយោងតាមរបាយការណ៍ជាច្រើនបានចុះផ្សាយ។
វីរបុរសអាហ្សង់ទីនត្រូវបានគេរាយការណ៍ថាមួយរយៈមុនថា បានចុះកិច្ចសន្យាបន្ថែមជាមួយ PSG លើកិច្ចសន្យាបច្ចុប្បន្នហូតដល់ឆ្នាំ 2024។ ទោះបីជាយ៉ាងណាក៏ដោយ Messi មានការផ្លាស់ប្តូរចិត្ត បន្ទាប់ពីឈ្នះ World Cup នៅប្រទេសកាតា។
យោងតាម Marca កីឡាករ Messi លែងមានកម្លាំងចិត្តក្នុងការបន្តការតស៊ូដណ្ដើមពានរង្វាន់នៅកម្រិតខ្ពស់បំផុត បន្ទាប់ពីទទួលបានភាពជោគជ័យដ៏ល្អប្រសើរក្នុងគ្រប់ការប្រកួតដែលគាត់ធ្លាប់លេង។
ដូច្នេះហើយ នៅពេលដែលកិច្ចសន្យារបស់កីឡាករវ័យ 35 ឆ្នាំរូបនេះនឹងបញ្ចប់នៅក្នុងខែមិថុនា គាត់ត្រូវបានគេរំពឹងថានឹងទៅលេងនៅ MLS ឬត្រលប់ទៅប្រទេសកំណើតអាហ្សង់ទីនវិញ។ Messi ក៏មានសំណើដ៏គួរឱ្យចាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីតផងដែរ។
Messi បានឈ្នះពានរង្វាន់អាជីពច្រើនជាងកីឡាករបាល់ទាត់ដទៃទៀតលើកលែងតែ Dani Alves ដោយក្នុងនោះកីឡាករអាហ្សង់ទីនសរុប៤២ហើយកីឡាករប្រេស៊ីលមាន៤៣ក្នុងដៃ។
ប្រភព៖ Marca