ads
ads
Bruno និយាយអ្វីខ្លះក្រោយស៊ុត២គ្រាប់ម្នាក់ឯង ជួយក្រុមឡើងទៅលេង World Cup យប់មិញ?
៣០-មិនា-២០២២

ខ្សែបម្រើ Bruno Fernandes បានបង្ហាញអំពីអារម្មណ៍សប្បាយរីករាយដែលបានជួយ ក្រុមជម្រើសជាតិព័រទុយហ្កាល់ ឡើងទៅលេងក្នុងពានរង្វាន់ World Cup ២០២២។

កាលពីយប់មិញក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិម៉ាសេដូនៀ គឺ Bruno រកគ្រាប់ពីរគ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ២ទល់នឹង០ គ្រប់គ្រាន់ហើយដើម្បីជួយក្រុមទទួលបានកៅអីទៅកាន់ប្រទេសកាតា ចូលរួមក្នុងព្រឹត្តិការណ៍ World Cup 2022។

Bruno បាននិយាយថា៖«វាស្ថិតនៅក្នុងកន្លែងដ៏ពិសេសមួយ ពីព្រោះគោលបំណងរបស់យើងត្រូវបានសម្រេច។ វាជារឿងសំខាន់បំផុត។ ខ្ញុំមិនមែនមកទីនេះដើម្បីរកគ្រាប់បាល់នោះទេ គឺ ខ្ញុំមកដើម្បីជួយក្រុម។ ប្រសិនបើខ្ញុំអាចជួយក្រុមតាមរយៈការរកគ្រាប់បាល់បាន ខ្ញុំសប្បាយចិត្ត ព្រោះ កីឡាករណាក៏ចូលចិត្តស៊ុតបញ្ចូលទីដែរ ប៉ុន្តែការផ្តោតសំខាន់គឺ ការជួយក្រុម»៕

ads
ads